យន្តហោះដែលបាត់ដាន អាចចុះចតលើផ្លូវប្រវែង ១៥២៤ម៉ែត្រ ក្នុងចំណោម ២៦ប្រទេស
ប្រទេសម៉ាឡេស៊ី៖ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃថាយន្តហោះម៉ាឡេស៊ីដែលបាត់ដានទំនងជាត្រូវអាកាសយានិកជាអ្នករៀបគម្រោងប្លន់ផ្ទាល់តែម្តងហើយផ្លូវដែលយន្តហោះប្រទេសម៉ាឡេស៊ី ៖ ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃថា យន្តហោះម៉ាឡេស៊ីដែលបាត់ដាន ទំនងជាត្រូវអាកាសយានិក ជាអ្នករៀបគម្រោង ប្លន់ផ្ទាល់តែម្តង ហើយផ្លូវដែលយន្តហោះ MH 370 អាចចុះចតបាន មានរហូតដល់ទៅ ៦០០ផ្លូវដូច្នេះមិនមានភាពងាយស្រួល ក្នុងការរុករកប៉ុន្មានទេ។ ប្រទេសម៉ាឡេស៊ីបានអំពាវនាវរកជំនួយពី២៥ ប្រទេស ដើម្បីរកយន្តហោះ MH370 ដែលបាត់ដាន ខណៈដែលការរុករក ជាងមួយសប្តាហ៍កន្លងមកនេះ ទាំងនៅតំបន់ដីគោកនិងសមុទ្រ មិនមានតម្រុយសូម្បីតែបន្តិច។
សារព័ត៌មាន Mirror របស់អង់គ្លេស បានផ្សព្វផ្សាយថា ជាមួយនិងថាមពល នៅលើយន្តហោះអាចគ្រប់គ្រាន់ សម្រាប់ការហោះហើរ ទៅចុះចតនៅគ្រប់ទីកន្លែង ចាប់ពីប៉ាគីស្ថាន រហូតដល់ ភាគខាងលិចប្រទេស អូស្ត្រាលី។ យន្តហោះនោះ អាចចុះចតនៅលើផ្លូវមួយ ក្នុងចំណោម ៦៣៤ផ្លូវ នៅក្នុងតំបន់ បើយន្តហោះនោះ ពិតជាត្រូវគេប្លន់ពិតមែន។ តួលេខស្តីពីផ្លូវខាងលើ ពឹងផ្អែកទៅលើផែនទី WNYC មានទីតាំង នៅទីក្រុងញូវយ៉ក អាមេរិក ដែលបានបង្ហាញថា យន្តហោះដែលបាត់ខ្លួននោះ អាចចុះចតនៅលើផ្លូវមួយ ក្នុងចំណោមផ្លូវ ៦៣៤ ផ្លូវក្នុង ២៦ប្រទេសផ្សេងគ្នា។
អាកាសយានិកជំនាញ បើកយន្តហោះប៊ូអ៊ិង៧៧៧ បានបញ្ជាក់ថា យន្តហោះប្រភេទនេះ ត្រូវការផ្លូវចុះចត មានប្រវែងតែ ១៥២៤ម៉ែត្រប៉ុណ្ណោះ។ ពឹងផ្អែកទៅលើឯកសា WNYC បានរកឃើញផ្លូវចុះចតរាប់រយកន្លែង ក្នុងតំបន់ដាច់ស្រយាល ដូចជាផ្លូវក្នុង អាកាសយានដ្ឋាន Gan ក្នុងប្រទេស Maldives, អាកាសយានដ្ឋាន Dalanzadgad នៅមុងហ្គោលី អាកាសយានដ្ឋាន Yap នៅ Micronesia ឬក៏អាកាសយានដ្ឋាន Miyazaki នៅជប៉ុនជាដើម ដែលសុទ្ធសឹងតែតំបន់ដាច់ស្រយាល គ្មានមនុស្សទៅដល់។
នៅពេលនេះសកម្មភាពរុករកតាម ដែនសមុទ្រតំបន់មួយចំនួន ក៏ត្រូវបានផ្អាក ក្រោយពេលដឹងថា យន្តហោះត្រូវគេបញ្ជាទៅចុះចត នៅកន្លែងផ្សេង ហើយប៉ូលិសម៉ាឡេស៊ី ក៏បានចាប់ផ្តើមស្រាវជ្រាវ ទៅលើអ្នកបើកបរ Zaharie Ahmad Shah ។ សារព័ត៌មាន Daily Mail របស់អង់គ្លេស បានរកឃើញថា អ្នកបើកបរយន្តហោះ គឺជាអ្នកគាំទ្រមេដឹកនាំបក្សប្រឆាំង នៅម៉ាឡេស៊ី ហើយនៅមុនពេលយន្តហោះ ដែលបាត់ដាន ចាប់ផ្តើមហោះហើរប៉ុន្មានម៉ោង អាកាសយាននិក Zaharie បានបង្ហាញការខកចិត្ត ចំពោះការសម្រេច របស់តុលាការម៉ាឡេស៊ី៕
Source from: watphnom-news.com

Loading...
Loading...