ស្ថានីយ៍​ជញ្ជីង​២​កន្លែង​នៅ​ខេត្តកំពត​មិនមែន​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ទេ​គឺ​ថ្លឹង​លុយ​ច្រក​បាវ​

ស្ថានីយ៍​ជញ្ជីង​២​កន្លែង​នៅ​ខេត្តកំពត​មិនមែន​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ទេ​គឺ​ថ្លឹង​លុយ​ច្រក​បាវ​

សេចក្តីរាយការណ៍​ពី​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ស្ថានីយ៍​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ចំ​នួ​ន​ពីរ​កន្លែង​របស់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពត  ដែល​បង្កើតឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកទល់​សព្វថ្ងៃនេះ គឺ​មិនមែន​ធ្វើ​សកម្មភាព​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដើម្បី​ទប់ស្កាត់​ការបំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ដោយ​សកម្មភាព​ដឹកជញ្ជូន​លើស​ទម្ងន់​ឲ្យ​ស្របតាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤១​អនក្រ​.​បក  ចុះថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០០៩ ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​និង​ប្រកាស​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​លេខ​៣៥៣​ប្រក​.​សក /​គណ​ក ចុះ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១០ នោះឡើយ បែរ​ក្លាយជា​ជញ្ជីង​ថ្លឹង​លុយ​ច្រក​បាវ​តាមរយៈ​កត់​ឈ្មោះ អ្នកបើកបរ​និង​ចំនួន​ជើង​រថយន្ត​ឆ្លងកាត់​ដើម្បី​ទូទាត់​បង់លុយ​ប្រចាំខែ​ទៅវិញ ។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ថានីយ៍​ជញ្ជីង​ថ្លឹង​យានយន្ត​ចំនួន​២​កន្លែង​នៅ​ខេត្តកំពត គឺ​ទី​១​មាន​ទីតាំង​ឋិត​នៅ​ឃុំ​តានី ស្រុក​អង្គរជ័យ និង​ទី​២​មាន​ទីតាំង​ឋិត​នៅ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ដោយ​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក ពេជ្រ រដ្ឋា ជា​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត ។ ស្ថានីយ៍​ថ្លឹង​យានយន្ត​ទាំង​២​ទីតាំង​នេះ កម្រ​ឃើញ​មាន​ចាប់​ឃាត់​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ណាស់ ប៉ុន្តែ​មានតែ​អ្នកបើកបរ​រថយន្ត​ឆ្លងកាត់​ស្ថានីយ៍​ថ្លឹង​ចូល​កត់​ឈ្មោះ​រថយន្ត​ដើម្បី​ទុក​ទូទាត់​លុយ​ប្រចាំខែ ចំពោះ​ការដឹកជញ្ជូន​ទៅមក​ប្រចាំថ្ងៃ រីឯ​ការដឹកជញ្ជូន​យូរៗ ឆ្លងកាត់​ម្តង​ត្រូវ​បង់លុយ​ភ្លាមៗ ។ 

ក្រុមមន្ត្រី​រាជការ​បម្រើ​ការងារ​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពត​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា សកម្មភាព​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​នឹង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​និង​ប្រកាស​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បង្កដោយ​លោក ពេជ្រ រដ្ឋា គឺ​ដោយសារ​មានការ​បើកភ្លើង​ខៀវ​ពី​សំណាក់​ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​ជា​សមាជិក​គណៈកម្មាធិកា​រដឹក​នាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​លោក លឹម សំបូរ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពត ដ្បិត​អ្នក​ទាំង​២​នេះ ទទួលបាន​ផលប្រយោជន៍​រាប់សិប​លាន​រៀល​ក្នុង​១​ខែៗ តាមរយៈ​លោក ពេជ្រ រដ្ឋា រកលុយ​ជូន ។ នៅពេល​ទូទាត់​លុយ​ជូន​ថ្នាក់លើ​និង​ថ្នាក់ក្រោម​ម្តងៗ​ជា​គូកន​របស់ខ្លួន​សមគំនិត​ជា​ប្រព័ន្ធ​នោះ គឺ​លោក ពេជ្រ រដ្ឋា តែង​បញ្ចេញ​អំនួត​ទៅកាន់​អ្នកផឹកស៊ី រួម​តុ​ជាមួយ​ខ្លួន​ថា ខ្លួន​ជា​មនុ​ស្សមាន​វាសនា​ខ្ពស់ រកស៊ី​មិនសូវ​ហត់​ប៉ុន្តែ​រកចំណូលបាន​រាប់លាន​រៀល​ក្នុង​១​ខែៗ ហើយ​ក្អេងក្អាង​ទៀតថា សព្វថ្ងៃ​គេ​គោរព​និង​ខ្លាច​តែ​ចៅហ្វាយខេត្ត ខូ​យ ឃុន​ហ៊ួ​រ និង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន លឹម សំបូរ ដែលជា​ខ្នងបង្អែក​ប៉ុណ្ណោះ ។​

មជ្ឈដ្ឋាន​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ដោយ​រថយន្ត​ធុន​ធំ​បាន​រអ៊ូរ​រទាំ​ថា ស្ថានីយ៍​ថ្លឹង​យានយន្ត​ទាំង​២​កន្លែង​នៅ​ខេត្តកំពត​នោះ ទោះបី​ដឹកជញ្ជូន​មិន​លើស​ទម្ងន់​កម្រិត​កំណត់​ក៏ដោយ ក៏​ក្រុម​កាន់​ជញ្ជីង​គេ​រក​លេស​តម្រូវ​ឲ្យ​បង់លុយ​ដែរ ព្រោះ​គេ​អះអាងថា ថ្លឹង​ខាត​(Sic !) ។ 

សូម​ឯកឧត្តម​បណ្ឌិត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ មេត្តា​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​និង​មាន​វិធានការ​តាមច្បាប់​ទៅលើ​អំពើ​របស់លោក ពេជ្រ រដ្ឋា អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពត និង​ជា​អ្នកគ្រប់គ្រង​មើល​ការខុសត្រូវ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ទាំង​២​កន្លែង​នៅ​ខេត្តកំពត នោះ​ផង បើ​ពុំ​ដូច្នោះ​ទេ ផ្លូវថ្នល់​នឹង​វិនាស​អន្តរាយ​អស់ហើយ ។​

លោក ពេជ្រ រដ្ឋា អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត គេហទំព័រ​សារព័ត៌មាន​ដើមត្នោត មិនទាន់​អាច​សុំ​កា​រប​ភ្លឺ​បញ្ជាក់​អំពី​ករណី​អសកម្ម​នេះ នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៤​នេះ ពីព្រោះ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន ៕​

453223


Source from: www.dtn7.com

No comments:

Post a Comment