Honda Dream 125 បុក​គ្នា​ស្លាប់បាត់​បង់ជីវិត​ទាំងសងខាង​ចំនួន​៣​នាក់​

Honda Dream 125 បុក​គ្នា​ស្លាប់បាត់​បង់ជីវិត​ទាំងសងខាង​ចំនួន​៣​នាក់​

​ទោចក្រយានយន្ត​ម៉ាក​Honda Dream C125 ២​គ្រឿង​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​កាលពី​វេលា​ម៉ោង​២១​យប់​នា​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ម្សិលមិញ​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​រូបសំណាក​ឆ្នាំង ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បណ្តាល​ឲ្យ​យុវជន​ចំនួន​២​នាក់​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​យុវជន​ម្នាក់ទៀត​បាន​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង  ។​

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ទាំង​៣​នាក់​នេះ  រួមមាន ៖ ១-​ឈ្មោះ ផន សុផល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្របែក ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​,២-​ឈ្មោះ ព្រិ​ន ប្រុស ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៣-​ឈ្មោះ ផាយ ឆ​វ័​ន្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ដែល​អ្នក​ទាំង​២​ចុងក្រោយ​នេះ មាន​ទីលំនៅ​ភូមិ​ល្វា ឃុំ​ស្វាយ​រំពា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​មាន​ទោចក្រយានយន្ត​ចំនួន​២​គ្រឿង​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា និង​ពេលមកដល់​ចំណុចកើតហេតុ ទោចក្រយានយន្ត​ម៉ាក​Honda Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1H-3669 ជិះ​ឌុប​គ្នា​២​នាក់​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បើក​ជែង​រថយន្ត​១​គ្រឿង​នៅ​ពីមុខ ពេលនោះ ក៏បាន​ជ្រុល​ទៅបុក​ទោចក្រយានយន្ត​១​គ្រឿង​ទៀត ម៉ាក​Honda Dream C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1F-2465 ជិះ​តែម្នាក់ឯង​កំពុងធ្វើដំណើរ​ក្នុងទិសដៅ​ច្រាស​គ្នា យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ទោចក្រយានយន្ត​ទាំង​២​គ្រឿង​បែកខ្ចាយ​ពេញ​ផ្លូវ​និង​អ្នកបើកបរ​ទាំងសងខាង​ប៉ើង​ខ្ទាត​បោក​នឹង​ផ្លូវ​ថ្នល់ជាតិ​ស្លាប់​ភ្លាមៗ  នៅ​កន្លែងកើតហេតុ​ចំនួន​២​នាក់ និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។​

សព​យុវជន​រងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​រៀងៗ​ខ្លួន ។​

សូម​បងប្អូន​អ្នកបើកបរ​យានយន្ត​ទាំងអស់​មេត្តា​ចូលរួម​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​បើកបរ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ជៀ​ស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ពីព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាតក​លាក់​មុខ​ដ៏​សាហាវ​បំផុត ៕​

5422222


Source from: www.dtn7.com

No comments:

Post a Comment