មុនពេលដាច់ខ្យល់ស្លាប់ ព្យាយាមខ្សឹបប្រាប់ចៅ ឲ្យនាំសមត្ថកិច្ចទៅចាប់ឃាតកដៃឆៅ

ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាយោធា និងជាឃាតក ក្នុងចំណោមបក្ខពួក ២នាក់ បានធ្វើសកម្មភាពប្លន់ ចាក់សម្លាប់ស្ត្រីម្នាក់ ក្នុងថ្លុកឈាមនៅលើផ្ទះ យកប្រាក់រត់គេចខ្លួន ទៅរួមសិចជាមួយស្ត្រីរកស៊ីផ្លូវភេទមួយយប់ ព្រឹកឡើងជិះម៉ូតូឌុបចូលភូមិ កាលពីវេលាម៉ោង ២៤និង០៥ នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នៅចំណុចភូមិឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ត្រូវកម្លាំងអាវុធហត្ថ ឃាត់ខ្លួនកសាងសំណុំរឿង ពីបទឃាតកម្មគិតទុកជាមុន បញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ចាត់ដើម្បីការបន្តតាមនីតិវិធី។
លោក ឡាច ប្រុស នាយអាវុធហត្ថ ការិយាល័យប្រឆាំងបទល្មើសខេត្ត បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ក្រឹម ដោ ហៅយាយផូ អាយុ ៦៦ឆ្នាំ ត្រូវឃាតកចាក់ជាច្រើនកាំបិត បណ្តាលអោយស្លាប់ ក្នុងថ្លុកឈាម ប្លន់យកទ្រពសម្បត្តិ និងប្រាក់ថៃចំនួន ៥ម៉ឺនបាត មាសចំនួន ៨ជី រត់គេចខ្លួនបាត់។ ចំណែកបុរសសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផនសុភណ្ឌ័ អាយុ ៤០ ឆ្នាំ ជាយោធាអង្គភាព វរៈការពារព្រំដែន៥០៦ មានទីលំនៅក្នុងភូមិកើតហេតុ។ ការកំណត់មុខសញ្ញាបាន ដោយសារស្ត្រីរងគ្រោះ មុនពេលដាច់ខ្យល់ស្លាប់ បានប្រាប់ចៅតូចរបស់ខ្លួនថា អាភ័ណ្ឌ ជាឃាតករ ជាចោរ ដែលគាត់ស្គាល់ច្បាស់។
ជនសង្ស័យបានសារភាពថា កាលពីម៉ោង ២រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ខ្លួនបានស៊ីផឹកជាមួយអ្នកភូមិ ពេលផឹកស៊ីចប់បានបបួលក្មេងៗ ទៅទិញថ្នាំញៀនមកជក់ នៅចំណុចស្ពានដំរីស្លាប់ កណ្តាលវាលស្រែ ជក់អស់បែកគ្នាទៅផ្ទះរៀៗងខ្លួន។ លុះដល់ម៉ោង ១៩និង៣០ នាទីខ្លួនបានទូរស័ព្ទ ហៅឈ្មោះ រ៉ុង ទៅទិញថ្នាំញៀន មកជក់ទៀតរួចបែកគ្នា រហូតដល់ វេលាម៉ោង២០ ខ្លួនបានដើរចេញពីផ្ទះ ទៅដល់ចំណុចស្ពានតាហ៊ឺ កំពុងរងចាំម៉ូតូឌុប ក៏បានជួបអ្នកស្គាល់គ្នា ឈ្មោះ រិទ្ធ អាយុ ២៩ឆ្នាំ ធ្លាប់ធ្វើការងារ នៅប្រទេសថៃ ជាមួយគ្នា។
ពេលនោះឈ្មោះ រិទ្ធ បានសួរខ្លួនថា កន្លែងណាអាចប្លន់បាន ពេលនោះខ្លួនបានតបវិញថា មិនដឹងទេ ទើបនាំគ្នាជិះម៉ូតូឌុបមកភូមិល្វា ពេលមកដល់ផ្ទះយាយ ផូ ស្រាប់តែឈ្មោះ រិទ្ធ សួរបញ្ជាក់ថា ផ្ទះនរណាគេហើយឈ្មោះ រិទ្ធ បានយកកាំបិតស្នៀត ដែលទិញពីថៃ បង្ហាញអោយឃើញ។ ពេលនោះឈ្មោះ រិទ្ធ ជាអ្នកឡើងលើផ្ទះ ខ្លួននៅចាំមើលផ្លូវខាងក្រោម ហើយឈ្មោះ រិទ្ធ បានសំឡុតយាយ ផូ អោយយកប្រាក់ រួចចាក់ជាច្រើនកាំបិត។
ពេលនោះយាយ ផូ ស្រែកអោយគេជួយ ជនសង្ស័យក៏ឡើងទៅលើផ្ទះ ស្រាប់តែយាយ ផូ ឃើញមុខនិយាយថា ហេតុអីហ្ហែង នាំគេមកប្លន់អញ។ ពេលនោះខ្លួននាំគ្នារត់ចុះ ពីលើផ្ទះកាត់វាលស្រែ រហូតដល់ឃុំស្រុកបវេល ហើយនាំគ្នាចូលរកស្រី រកស៊ីផ្លូវភេទដើម្បីវាយសិច។ ពេលចេញមកវិញ ស្រាប់តែបាត់ឈ្មោះ រិទ្ធ ជនសង្ស័យបានដើរ ទៅដេកនៅវត្តបវេល ហើយម៉ោង ៤ភ្លឺ បានទូរស័ព្ទមកម្តាយខ្លួន សួររឿងយាយ ផូ ទើបដឹងថា គាត់ស្លាប់កំពុងធ្វើបុណ្យ ទើបម៉ោង ៨ព្រឹក ខ្លួនរកម៉ូតូជិះចូលភូមិ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕
Source from: watphnom-news.com