បង្ក្រាប​ជនសង្ស័យ និង​អ្នក​សេព​គ្រឿងញៀន បាន ១៤​នាក់ នៅផ្ទះ​សំណាក់ ម៉េង​មានជ័យ​

បង្ក្រាប​ជនសង្ស័យ និង​អ្នក​សេព​គ្រឿងញៀន បាន ១៤​នាក់ នៅផ្ទះ​សំណាក់ ម៉េង​មានជ័យ​

​រាជធានី​ភ្នំពេញ៖ក​ម្លាំង​​កង​រាជ​អា​វុធ​ហត្ថរា​ជ​ធា​នី​​ភ្នំ​ពេញបាន​​ចុះ​​ប្រ​តិ​​ប​ត្ដិ​​ការប​ង្ក្រាប​​មុខ​ស​ញ្ញាក្រុម​​ជន​ស​ង្ស័យ​​កាច់​ក​​ម៉ូតូនិង​​ប្រើ​ប្រាស់​​គ្រឿង​ញៀន

​រាជធានី​ភ្នំពេញ ៖ ក​ម្លាំង​​កង​រាជ​អា​វុធ​ហត្ថ រា​ជ​ធា​នី​​ភ្នំ​ពេញ បាន​​ចុះ​​ប្រ​តិ​​ប​ត្ដិ​​ការ ប​ង្ក្រាប​​មុខ​ស​ញ្ញា ក្រុម​​ជន​ស​ង្ស័យ​​កាច់​ក​​ម៉ូតូ និង​​ប្រើ​ប្រាស់​​គ្រឿង​ញៀន បាន​​ចំ​នួន ១៤​​នាក់ ប​ញ្ជូន​​ទៅ​កាន់​​ទី​ប​ញ្ជា​កា​រ កង​​រាជ​​អាវុធ​ហត្ថ រា​ជ​ធា​នី​​ភ្នំ​ពេញ កាល​ពី​​វេលា​ម៉ោង ៦​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៤ ក្នុងផ្ទះ​សំណាក់ ម៉េង​មានជ័យ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះ រាជអាជ្ញា​រង អម​សាលាដំបូង រាជធានី​ភ្នំពេញ ។​

​ប្រតិ​ប​ត្ដិ​ការ​នេះ ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន ១៤​នាក់ ក្នុងនោះ​មាន​ស្រី ៥​នាក់ រួមទាំង​វត្ថុតាង​មួយចំនួន ដូចជា​សម្ភារ​ប្រើប្រាស់​ថ្នាំញៀន និង​ម៉ូតូ​ចំនួន ៤​គ្រឿង បញ្ជូនទៅ កាន់​ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​អះអាងថា មេក្លោង​ក្រុម​ជនសង្ស័យ បាន​រត់​គេចខ្លួនបាត់​ស្រមោល ដែល​ពេលនេះ​សមត្ថកិច្ច កំពុង​ស៊ើបអង្កេត តាមដាន ដើម្បី​ចាប់ខ្លួន យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ហើយ​ប្រតិបត្តិការ​នេះ បានធ្វើ​ឲ្យ​មន្ដ្រី​កង​រាជ​អាវុធ​ម្នាក់ រងរបួស​ដោយសារ ក្រុម​ជនសង្ស័យ​តដៃ ជាមួយ​សមត្ថកិច្ច​៕

Wat 280317


Source from: watphnom-news.com

No comments:

Post a Comment