ម្តាយចាក់សោរទ្វារទៅផ្សារ លួចផ្លោះរបងចូលផ្ទះ ធ្លាក់ពីលើជាន់ទី១ រងរបួសធ្ងន់
រាជធានីភ្នំពេញ៖បុរសម្នាក់បានរងរបួសធ្ងន់ដោយសារធ្លាក់ពីលើផ្ទះជាន់ទី១ពេលកំពុងផ្លោះចូលផ្ទះរបស់ខ្លួនខណៈដែលម្តាយចាក់សោចេញទៅក្រៅបាត់បង្កឲ្យមានការផ្អើលឆោឡោកាលពីវេលាម៉ោងរាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ដោយសារធ្លាក់ពីលើផ្ទះជាន់ទី១ ពេលកំពុងផ្លោះចូលផ្ទះរបស់ខ្លួន ខណៈដែលម្តាយចាក់សោ ចេញទៅក្រៅបាត់ បង្កឲ្យមានការផ្អើលឆោឡោកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤នៅផ្ទះលេខ១០៣GZ ផ្លូវលេខ១០៩ ជាផ្លូវឌឿងហែម ក្នុងសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ហើយអ្នកភូមិដែលនៅជិតនោះ បានហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ ភ្លាមៗតែម្តង ។
បុរសរងគ្រោះមានឈ្មោះ ជា អាយុជាង ២០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានចេញមកពីធ្វើការ ហើយបានឡើងទៅលើផ្ទះ ស្រាប់តែទ្វារបានចាក់សោ ដោយម្តាយបានចេញទៅផ្សារបាត់។ ពេលនោះបុរសរងគ្រោះ បានផ្លោះរបងក្នុងគោលបំណង ចូលផ្ទះរបស់ខ្លួន ស្រាប់តែរអិលដៃតោងរបងមិនជាប់ ក៏ធ្លាក់ពីលើជាន់ទី១ របួសធ្ងន់ តែម្តង៕
Source from: watphnom-news.com

Loading...
Loading...