ភូមិឃុំមានសុវត្ថិភាពមកពីណា បើជនទំនើងមកអុកឡុករោងការ រកតែផ្សំដំណេកមិនកើត
ខេត្តកំពង់ឆ្នាំង៖ភ្ញៀវដែលកំពុងចូលរួមផឹកស៊ីសប្បាយក្នុងពិធីមង្គលការផ្អើលរត់ជាន់ជើងគ្នាបន្ទាប់ពីមនុស្សសក់វែង២នាក់ជិះម៉ូតូធំបើកសំដៅចូលទៅក្នុងរោងការខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវដែលកំពុងចូលរួមផឹកស៊ីសប្បាយ ក្នុងពិធីមង្គលការផ្អើលរត់ជាន់ជើងគ្នា បន្ទាប់ពីមនុស្សសក់វែង ២នាក់ ជិះម៉ូតូធំបើកសំដៅ ចូលទៅក្នុងរោងការ ហើយបានទាញដំបង វាយសំពងទៅលើភ្ញៀវ បណ្តាលអោយយុវជនម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅភូមិទួលពោធិ៍ ឃុំពពេល ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
សាក្សីបានឲ្យដឹងថា ក្នុងភូមិរបស់គាត់ មានពិធីរៀបអាហ៍ពិពាហ៍ កូនក្រមុំឈ្មោះ នួន សុជាតិ អាយុ ២០ឆ្នាំ រស់នៅក្នុងភូមិខាងលើ ជាមួយកូនកំលោះឈ្មោះ លួន សុណា អាយុ ២១ឆ្នាំ ដែលមានស្រុកកំណើត នៅព្រែកក្តាម បម្រើការងារនៅការដ្ឋាន ក្រុមហ៊ុនចិនក្នុងខេត្តពោធិសាត់ ។ នៅពេលភ្ញៀវខាងកូនកំលោះ និង កូនក្រមុំ បានចូលពិសារអាហារ និងរាំច្រៀងស្រាប់តែមានក្រុមសក់វែង ២នាក់ ជិះម៉ូតូធំសំដៅចូលក្នុងរោងការ រួចក៏ទាញដំបងវាយទៅលើភ្ញៀវតែម្តង។
ស្ថិតក្នុងស្ថានភាពមិនល្អ ភ្ញៀវដែលកំពុងតែផឹកស៊ីសប្បាយ បានផ្អើលរត់ចេញ ពីរោងការព្រោងព្រាត ហើយសមត្ថកិច្ចបានជួយ អន្តរាគមន៍ភ្លាមៗដែរ តែជួយមិនឈ្នះ បង្កឲ្យមានភាពច្របូកច្របល់ពេញរោងការ បណ្តាលអោយមនុស្សម្នាក់ បានរងរបួសធ្ងន់ ។ ដោយឡែកកូនក្រមុំ ភ័យខ្លាំងពេកបានសន្លប់ស្តូកស្តឹង នៅយប់ថ្ងៃទី១៧ ខែមីនា ឪពុកម្តាយមិនអោយកូនកំលោះនិងកូនក្រមុំ ផ្សំដំណេកនៅផ្ទះមង្គលការ នេះទេ ដោយបញ្ជូនទៅការដ្ឋាន នៅខេត្តពោធិសាត់វិញ ព្រោះខ្លាចគេមករករឿងទៀត៕
Source from: watphnom-news.com

Loading...
Loading...