បើកឡានកៀរម៉ូតូដួល ប្រគល់លុយ ២ពាន់ដុល្លារឲ្យបុរសជាប្តី នាំប្រពន្ធទៅមន្ទីរពេទ្យ
ខេត្តកំពត៖បុរសជាប្តីបានបើកម៉ូតូឌុបប្រពន្ធតាមផ្លូវជាតិលេខ៣កំពត-ភ្នំពេញក្នុងទិសដៅពីលិចទៅកើតហើយបំរុងបត់ចូលតាមផ្លូវវត្តខាងឆ្វេងដៃខេត្តកំពត ៖ បុរសជាប្តីបានបើកម៉ូតូឌុបប្រពន្ធ តាមផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត ហើយបំរុងបត់ចូល តាមផ្លូវវត្តខាងឆ្វេងដៃ ស្រាប់តែរថយន្ត ម៉ាកប៉ាជេរ៉ូ ដែលបើកស្របទិសគ្នា បានកៀរម៉ូតូដួល បណ្តាលឲ្យប្តីរងរបួសស្រាល ហើយប្រពន្ធរងរបួសធ្ងន់សន្លប់ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៦និង៣០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅមុខក្លោងទ្វារវត្ត ចក្រីទីង ស្ថិតក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកប៉ាជេរ៉ូ មួយគ្រឿង មិនចាំស្លាកលេខ បើកដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន បានជ្រុលទៅបុកកៀរ ពីក្រោយម៉ូតូបណ្តាលឲ្យ ស្ត្រីជាប្រពន្ធជិះពីក្រោយ ខ្ទាតចេញពីម៉ូតូបាក់ជើងឆ្វេង និងបែកក្បាល ដោយបោកទៅនឹងផ្លូវថ្នល់ សន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម ចំណែកបុរសជាប្តីជាអ្នកបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ឣត់ពាក់ស្លាកលេខ បានរងរបួស រលាត់ដៃជើង និងផ្ទៃមុខផងដែរ។
ជនរងគ្រោះជាប្តី មានឈ្មោះ នាក់ ថេង ឣាយុ ៥៧ឆ្នាំ ប្រពន្ធឈ្មោះ នាង ស៊ូន ឣាយុ ៥៦ឆ្នាំ មានទីលំនៅភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ហើយសាក្សីបានឲ្យដឹងទៀតថា ក្រោយកើតហេតុភ្លាមនោះ ឣ្នកបើករថយន្តបង្ក បានឈប់រថយន្តចូលទៅមើល ជនរងគ្រោះមួយភ្លែតដែរ រួចដកប្រាក់ពីកាបូបចំនួន ២០០០ ដុល្លារ ដាក់ចូលទៅក្នុងហោប៉ៅឣាវ ជនរងគ្រោះជាប្តី ក៏ឡើងបើករថយន្ត ចេញទៅបាត់ ដោយសុវត្ថិភាព។ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកំពត ភ្លាមៗផងដែរ៕
Source from: watphnom-news.com

Loading...
Loading...