រឿង​ដែល​​​​ក្រុម​​ហ៊ុន AZ ប្រ​មូល​​លុយ​​​របៀប​​​​ធ្វើ​​​នំ​​​អត់​​ម្សៅ រយៈ​ពេល ៣៥​​ឆ្នាំ ​រសើប​​ដល់​​​ទូត​​អា​មេ​រិក បន្ទាប់​ពី​​ឧក​ញ៉ា អ៊ឹង ប៊ុន​​ហ៊ូ​វ ខ្សោយ​​អំ​ណាច​

រឿង​ដែល​​​​ក្រុម​​ហ៊ុន AZ ប្រ​មូល​​លុយ​​​របៀប​​​​ធ្វើ​​​នំ​​​អត់​​ម្សៅ រយៈ​ពេល ៣៥​​ឆ្នាំ ​រសើប​​ដល់​​​ទូត​​អា​មេ​រិក បន្ទាប់​ពី​​ឧក​ញ៉ា អ៊ឹង ប៊ុន​​ហ៊ូ​វ ខ្សោយ​​អំ​ណាច​

​រាជធានី​ភ្នំពេញ៖ការ​ផ្តល់​​សិទ្ធិ​​ឲ្យ​​ក្រុម​ហ៊ុនAZរបស់​លោក​​ឧ​ក​ញ៉ាអ៊ឹងប៊ុន​​ហ៊ូ​វដាក់​​ប​ញ្ជរ​​ប្រ​មូល​​លុយពី​​រថ​យន្ត​​​ធ្វើ​ដំ​ណើរ​​​ឆ្លង​​កាត់​​

​រាជធានី​ភ្នំពេញ ៖ ការ​ផ្តល់​​សិទ្ធិ​​ឲ្យ​​ក្រុម​ហ៊ុន AZ របស់​លោក​​ឧ​ក​ញ៉ា អ៊ឹង ប៊ុន​​ហ៊ូ​វ ដាក់​​ប​ញ្ជរ​​ប្រ​មូល​​លុយ ពី​​រថ​យន្ត​​​ធ្វើ​ដំ​ណើរ​​​ឆ្លង​​កាត់​​ ផ្លូវ​​ជាតិ​​លេខ​​​៤ ដែល​​ត្រូវ​បាន​​សាង​សង់​ឡើង ក្រោម​​មូល​​និ​​ធី​​សប្បុ​រស​ធម៌ របស់​​ប្រ​ជា​ជន​​អា​មេ​រិកគឺជា​ផ្នែក​មួយ​នាំ​ឲ្យ​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត យ៉ាង​អាម៉ាស់មុខ​កាលពី​ឆ្នាំ​២០១៣ ហើយ​ក្នុង​លិខិត​ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ ផ្ញើជូន​ឯកអគ្គរដ្ឋទូត​អា​អាមេរិក ប្រចាំ​កម្ពុជា គណបក្ស​ជាតិនិយម បាន​សម្តែង​នូវ ការសោកស្តាយ​ចំពោះ​រឿងហេតុ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០០១ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បានសម្រេច​ប្រគល់​ផ្លូវជាតិ​លេខ​៤ ឲ្យ​ក្រុមហ៊ុន AZ Distribution Co. ជា​អ្នកគ្រប់គ្រង ដោយ​មិនបាន​បញ្ជាក់ អំពី​តម្លៃ​ប្រចាំឆ្នាំ សម្រាប់​បង់​ចូល​ថវិ​កាជាតិ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា ក្រុមហ៊ុន​រកស៊ី​ដឹកជញ្ជូន បាន​សំដែង​ការមិន​ពេញចិត្ត ចំពោះ​ក្រុមហ៊ុន AZ ដែល​ទទួលបាន​សិទ្ធិ ថែទាំ​ជួសជុល​ផ្លូវជាតិ​លេខ​៤ ហើយ​បាន​សាងសង់ ទីតាំង​បញ្ជរ​យកលុយ​ចំនួន ៤ កន្លែង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ គឺ​នៅ​រាជធានី​ភ្នំពេញ ក្រុង​កំពង់ស្ពឺ ស្រែអំបិល និង​នៅ​បរិវេណ ខេត្ត​ព្រះសី​ហនុ ។ នៅតាម​ទីតាំង​យកប្រាក់​នីមួយៗ គឺ​តម្រូវ​ឲ្យ​អ្នកដំណើរ​បង់លុយ ០.៦៧ ដុល្លារ សម្រាប់​រថយន្ត​ជា​លក្ខណៈ​គ្រួសារ បានន័យថា​រថយន្ត ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បង់ថ្លៃ​ផ្លូវ​សរុប​ទាំងអស់​ចំនួន ២.៦៨ ដុល្លារ​អាមេរិក ។ យោងតាម​ប្រភព​មួយ បាន​លើកឡើងថា ២២​ភាគរយ​នៃ​ការបង្ខំ ឲ្យ​រថយន្ត​បង់លុយ​ទាំងអស់ គឺ​ទុកជា​ថវិកា​របស់​រដ្ឋ សម្រាប់​ការស្ថាបនា ផ្លូវ​ឡើងវិញ ។​

​មានការ​រម្លឹកថា​លោក ស៊ុន ឆ័យ ដែលជា​អតីត​ប្រធាន ផ្នែក​កិច្ចការ​សារ​ធារ​ណៈ និង​ដឹកជញ្ជូន​នៃ​សភាជាតិ បាន​ចោទប្រកាន់ថា ការផ្ទេរកម្មសិទ្ធិ​រដ្ឋ ទៅជា​កម្ម​សិទ្ធិឯកជន​នេះ គឺជា​អំពើពុករលួយ ព្រោះ​ផ្លូវជាតិ​លេខ​៤​នេះ ស្ថិតក្រោម​កិច្ចព្រមព្រៀង ស្ថាបនា​-​សហប្រតិបត្តិការ និង​ចែករំលែក ប៉ុន្តែ​នៅពេលនេះ វា​បាន​ផ្ទុយ​​ពី​កិច្ចព្រមព្រៀង នេះ​ទៅវិញ ។ ទាក់ទង​បញ្ហា​ខាងលើនេះ អតីតរដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ឃី តាំងលឹម ធ្លាប់បាន​មាន​ប្រសា​សន៍​ថា លោក​មិន​បានដឹង ពី​ការសម្រេចចិត្ត ផ្តល់​កម្មសិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន AZ ទេ ដោយ​លោក​បាន​បញ្ជាក់ថា “​ការសម្រេច​នេះ គឺ​មិន​ផ្លូវការ​នោះទេ ខ្ញុំ​មិនបាន​ដឹង​អ្វី​ទាំងអស់ ពី​កិច្ចព្រមព្រៀង​នេះ ការសម្រេចចិត្ត គឺ​មិន​ត្រូវបាន​ធ្វើឡើង តាម​និតិ​វិធី របស់​ក្រសួង​នោះទេ ” ។​

​គណបក្ស​ជាតិនិយម បាន​លើកឡើងថា កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០០១ សភាជាតិ​ក៏បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន លុបចោល​គម្រោង កិច្ច​សន្យា​រយៈពេល ៣៥ ឆ្នាំ​មួយ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក លើ​គម្រោង​ថែទាំ ផ្លូវជាតិ​លេខ​៤ ដោយ​ចោទប្រកាន់ថា ក្រុមហ៊ុន​នេះ​ត្រូវបាន​ជ្រើស​ឡើង ដោយ​គ្មាន​ទម្រង់ការ​ច្បាស់លាស់ ។ គណបក្ស​ជាតិនិយម បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៤ គឺ​ត្រូវបាន​ស្ថាបនា​ឡើង ដោយ​មូ​និ​ធិ​សប្បុរស​ធ​ម៍ ពី​សំណាក់​ប្រជាជន​អាមេរិក ហើយ​ផ្តល់​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា ប្រើប្រាស់​ជា​សាធារណៈ ដោយ​គ្មាន​គោលបំណង យកប្រាក់​កម្រៃ ។ ដូច្នេះ​គណបក្ស​ជាតិនិយម បានស្នើ​សុំ​ឲ្យ ស្ថានទូត​អាមេរិក ពន្យល់​ឲ្យ​បានជា​ក់លាក់ ទាក់ទង​បញ្ហា​ដ៏​រសើបមួយ​នេះ​។​

​លោក អ៊ឹង ប៊ុន​ហូ​វ នាយក​ក្រុមហ៊ុន  AZ ត្រូវបានគេទទួលស្គាល់​ថា ជា​ឈ្មួញ​ដ៏​មានអំណាច​ឥទ្ធិពល ទ្រព្យសម្បត្ដិ បន្ទាប់ពី​មានសំណាង បានទទួល​សិទ្ធិ​គ្រប់គ្រង​ផ្លូវជាតិ​លេខ​៤ យកប្រាក់​ពី​រថយន្ដ​ឆ្លងកាត់ ប៉ះពាល់​ជីវភាព​របស់ ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ។ រថយន្ដ​លក្ខណៈ​ទេសចរណ៍ របស់​ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៤ ត្រូវ​បង់ប្រាក់​ចំនួន ០,៦៧ ដុល្លារ​សម្រាប់​បញ្ជរ​មួយកន្លែង ហើយ​ក្នុង​មួយថ្ងៃៗ មាន​រថយន្ដ​ឆ្លងកាត់​រាប់ម៉ឺន​គ្រឿង ក្នុងនោះ​រថយន្ដ​ធុន​ធំ​ដឹកទំនិញ ដែលមាន​រាប់រយ​ក្រុមហ៊ុន មួយគ្រឿង​ត្រូវ​បង់ប្រាក់​ចាប់ពី ១៨ ដុល្លារ​ឡើងទៅ គឺ​ចំណូល​ទាំងនេះ​ធ្លាក់ចូល​ក្រុមហ៊ុន AZ តាមរយៈ​សិទ្ធិ គ្រប់គ្រង​ផ្លូវជាតិ​លេខ​៤ ដែល​ស្ថាបនា ជួសជុល​កសាង​ឡើងវិញ ដោយ​រដ្ឋាភិបាល​អាមេរិក ។​

​កន្លងទៅ​អ្នកឧកញ៉ា សុខ គង់ អគ្គនាយក​ក្រុមហ៊ុន​សូ​គី​មិច បាន​ថ្លែងប្រាប់ អ្នកកាសែត​ថា ក្រុមហ៊ុន AZ យកលុយ​ពី​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ផ្សេងទៀត ស្រួ​ល​​អី​ក៏​ស្រួល​ម្ល៉េះ ដោយ គ្រាន់តែ​រថយន្ដ​ដឹក​ប្រេង របស់​ក្រុមហ៊ុន​សូ​គិ​មិច ក្នុង​មួយខែៗ​ក៏​បង់​រាប់ម៉ឺន​ដុល្លារ ពី​ការឆ្លង កាត់​ផ្លូវជាតិ​លេខ​៤ ។ ក្រុមហ៊ុន​ដឹកជញ្ជូន​ជាច្រើន​ទៀត បាន​លើកឡើងថា រថយន្ដ​មួយគ្រឿង​ដឹកទំនិញ​បង់ប្រាក់ ១៨​ដុល្លារ មាន​រាប់ម៉ឺន​រាប់សែន​គ្រឿង ក្នុង​មួយថ្ងៃៗ ហើយ​ករណី​ដឹក​លើស​ទម្ងន់​ក្នុង ១​តោន ក្រុមហ៊ុន AZ ពិន័យ​ចំនួន ៥​ម៉ឺន​រៀល បើ​លើស ២​តោន​ពិន័យ ១០​ម៉ឺន​រៀល ប៉ុន្ដែ​បើ​លើស ៣​តោន ត្រូវ​ពិន័យ ១៥​ម៉ឺន​រៀល​គុណ​នឹង​២ ស្មើនឹង ៣០ ម៉ឺន​រៀល​ផងដែរ ឃើញថា ក្រុមហ៊ុន AZ ទទួលបាន​ចំណូល​ច្រើនណាស់ ពី​ការធ្វើ​នំ​អត់​ម្សៅ សមល្មម​ដល់ពេល​លុបចោល កិច្ចសន្យា​ហើយ​៕

 Wat Bunhov Wat 20038


Source from: watphnom-news.com

No comments:

Post a Comment