ជាប់ទ្រុង​ដែក​ដោយសារ​កំហឹង​ដុត​រោល វាយបំផ្លាញ​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ​របស់​ពូ​បង្កើត​

ជាប់ទ្រុង​ដែក​ដោយសារ​កំហឹង​ដុត​រោល វាយបំផ្លាញ​ទ្រព្យសម្បត្តិ នៅក្នុង​ផ្ទះ​របស់​ពូ​បង្កើត​

​ខេត្តកណ្តាល៖យុវ​ជន​​ម្នា​ក់​បាន​​ផ្ទុះ​​កំ​ហឹងនិង​​មិន​ចេះ​​អត់​ធ្មត់បាន​ធ្វើ​​ស​កម្ម​ភាព​វាយ​បំ​ផ្លាញ​ទ្រព្យ​ស​ម្បត្តិនៅ​ក្នុង​​ផ្ទះ​​របស់​​ពូ​​ប​ង្កើតកាល​ពី​​វ​​លា​​ម៉ោង

​ខេត្តកណ្តាល ៖ យុវ​ជន​​ម្នា​ក់​បាន​​ផ្ទុះ​​កំ​ហឹង និង​​មិន​ចេះ​​អត់​ធ្មត់ បាន​ធ្វើ​​ស​កម្ម​ភាព​ វាយ​បំ​ផ្លាញ​ទ្រព្យ​ស​ម្បត្តិ នៅ​ក្នុង​​ផ្ទះ​​របស់​​ពូ​​ប​ង្កើត កាល​ពី​​វ​​លា​​ម៉ោង ២​​រសៀ​ល ថ្ងៃ​ទី​​៣០ ខែ​មី​នា ឆ្នាំ​​២០​១៤ ស្ថិត​​នៅ​ផ្ទះ​​ជន​រង​គ្រោះ ក្នុង​ភូមិ​​ឫស្សី​ស្រុក ឃុំ​​ឈើ​ ទាល ស្រុក​កៀនស្វាយ ត្រូវបាន​ស្នងការ​នគរបាល ខេត្តកណ្តាល ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ា​វ ចំរើន បញ្ជា​ឲ្យ​កម្លាំង​នគរបាល ចាប់វាយ​ខ្នោះ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ សន ច្រូច អាយុ ៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មៀ​ច ធា អាយុ ៣៥​ឆ្នាំ មុខរបរ​កសិករ បាន​ត្រឡប់​មកពី​លក់​ចេក នៅ​ផ្សារ​ដី​ហុយ លុះ​ពេលមកដល់​ផ្ទះ ស្រាប់តែ​ឃើញ ក្មួយប្រុស​របស់ខ្លួន​ឈ្មោះ ចាន់ ជី អាយុ ២២​ឆ្នាំ រស់នៅក្នុង ភូមិ​ឃុំ​កើតហេតុ កំពុង​វាយបំផ្លាញ ទ្រព្យសម្បត្តិ ជា​ច្រើន​នៅក្នុង​ផ្ទះ ដូចជា​ឆ្នាំង​ដាំបាយ កំសៀវ​ទឹក បោយ​ទឹក កញ្ច្រែង​ជ័រ និង​ចាន​ជាដើម ។

​ពេល​ឃើញ​ក្មួយប្រុស របស់ខ្លួន កំពុង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ យ៉ាង​ដូច្នេះ ក៏​ចូលទៅ​ឃាត់ ស្រាប់តែ​ជនបង្ក មិន​ព្រមស្តាប់ ហើយ​ថែមទាំង ជេរប្រមាថ និង​បបួល​ជនរងគ្រោះ​ជា​ពូ វាយ​គ្នា​មួយ​ទល់នឹង​មួយ​ទៀតផង​។ កម្លាំង​នគរបាល​មូលដ្ឋាន បាន​ចុះទៅ​ឃាត់ខ្លួន ជនបង្ក​ដើម្បី​សួរនាំ​បន្តទៀត ហើយ​ជនបង្ក​រូបនេះ ត្រូវបាន​លោកស្នងការ ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន បញ្ជា​ឲ្យ​បញ្ជូន​ខ្លួន ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ កុំ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ​ទៀត ទៅ​ថ្ងៃក្រោយ​៕

Wat 310312


Source from: watphnom-news.com

No comments:

Post a Comment