ឈាម​ស្រែក​ស្បែក​ហៅ​ បុរស​យោធា​ម្នាក់​ជា​ឃាតក​ប្លន់​ចាក់​សម្លាប់​យាយ​ចាស់​យក​ប្រាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​

ឈាម​ស្រែក​ស្បែក​ហៅ​ បុរស​យោធា​ម្នាក់​ជា​ឃាតក​ប្លន់​ចាក់​សម្លាប់​យាយ​ចាស់​យក​ប្រាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​

​បុរស​ម្នាក់​មានមុខរ​បរជា​យោធា​ និង​ជា​ឃាតក​ក្នុង​ចំណោម​២​នាក់​ដែល​បាន​ប្លន់​ចាក់​សម្លាប់​លោកយាយ​ម្នាក់​នៅ​លើ​ផ្ទះ​យក​ប្រាក់​ និង​គ្រឿងអលង្ការ​រត់គេច​ខ្លួន​ទៅ​រួមរ័ក​ជាមួយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ ដោយ​វិល​ត្រឡប់​ចូល​មក​ក្នុងភូមិ​វិញ​ធ្វើ​មិនដឹងមិនឮ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចាប់​ឃាត់ខ្លួន​ និង​បាន​បញ្ជូន​សំណុំរឿង​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ ទៅ​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្តបាត់ដំបង​រួច​ហើយ​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៤​នេះ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​ហេតុការណ៍​ប្លន់​ចាក់​សម្លាប់​ដ៏​សាហាវឃោរឃៅ​ដើម្បី​យក​ទ្រព្យសម្បត្តិ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​០៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ភូមិ​ល្វា​ ឃុំ​ល្វា​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ ដោយ​ស្ត្រី​រង​គ្រោះ​ក្នុង​ហេតុការណ៍​ប្លន់​នេះ​មានឈ្មោះ​ ក្រឹម​ ដោ​ ហៅ​ យាយ​ផូ​ អាយុ​៦៦​ឆ្នាំ​ រង​របួស​ជា​ច្រើន​កាំបិត​ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ ហើយ​ក្រុម​ចោរ​បាន​ប្រមូល​យក​ទ្រព្យសម្បត្តិ​អស់ប្រាក់​បាត​ថៃ​ចំនួន​៥​ម៉ឺន​បាត​ និង​មាស​ទម្ងន់​៨​ជី​ រួច​រត់គេច​ខ្លួន​បាត់​ ។​ ចំណែក​ក្រុម​ឃាតក​ក្នុង​ចំណោម​២​នាក់​ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ​ ផ​ន​ សុ​ភ័​ណ្ឌ​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​ជា​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៥០៦​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ ។​

​សមត្ថកិច្ច​នគរបាល​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ បាន​ឲ្យ​ដឹង​ថា​ ការ​កំណត់​មុខសញ្ញា​បាន​ទៅ​លើ​ជនសង្ស័យ​ ដោយសារ​ស្ត្រី​រង​គ្រោះ​មុន​ពេល​ដាច់ខ្យល់​ស្លាប់​បាន​ប្រាប់​ទៅ​ចៅ​តូច​របស់​ខ្លួន​ថា​ "​អា​ភ័​ណ្ឌ​ជា​ឃាតក​"​ ។​

​ជនសង្ស័យ​ដែល​មានមុខរ​បរជា​យោធា​ឈ្មោះ​ ផ​ន​ សុ​ភ័​ណ្ឌ​ បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ កាលពី​វេលា​ម៉ោង​ប្រមាណ​១៤​រសៀល​ នា​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០១៤​ ខ្លួន​បាន​ចូលរួម​ស៊ីផឹក​ជាមួយ​អ្នក​ភូមិ​ និង​ពេល​ផឹកស៊ី​ចប់​ ក៏​បាន​បបួល​ក្មេងៗ​ទៅ​ទិញ​ថ្នាំ​ញៀន​យក​មក​ជក់​នៅ​ចំណុច​ស្ពាន​ដំរី​ស្លាប់​កណ្តាល​វាលស្រែ​ ។​ លុះ​ពេល​ជក់​ថ្នាំ​ញៀន​អស់​ក៏​បាន​បែក​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ ។​ រហូត​ដល់​ម៉ោង​១៩​និង​៣០​នាទី​ ខ្លួន​បាន​ទូរស័ព្ទ​ហៅ​ឈ្មោះ​ រ៉ុ​ង​ ទៅ​ទិញ​ថ្នាំ​ញៀន​មក​ជក់​បន្ត​ទៀត​ ហើយ​ពេល​ជក់​រួច​ក៏​បែក​គ្នា​ទៅ​ ។​ នៅ​វេលា​ម៉ោង​ប្រមាណ​២០​យប់​ ខ្លួន​ក៏​បាន​ដើរ​ចេញពីផ្ទះ​ទៅ​ដល់​ចំណុច​ស្ពាន​តា​ហ៊ឺ​រង់ចាំ​ម៉ូតូឌុប​ ស្រាប់តែ​បាន​ជួប​អ្នក​ស្គាល់គ្នា​ម្នាក់​ឈ្មោះ​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ធ្លាប់​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ជាមួយ​គ្នា​ ។​ ឈ្មោះ​ រិ​ទ្ធ​ បាន​សួរ​មក​ខ្លួន​ថា​ តើ​កន្លែង​ណា​អាច​ប្លន់​បាន​ ?​ ពេល​នោះ​ខ្លួន​បាន​ឆ្លើយ​តប​វិញ​ថា​ មិនដឹង​ទេ​ ។​ បន្ទាប់​មក​ ពួក​ខ្លួន​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូឌុប​មក​ភូមិ​ល្វា​ និង​មក​ដល់​ផ្ទះ​យាយ​ផូ​ គឺ​ឈ្មោះ​ រិ​ទ្ធ​ បាន​សួរ​បញ្ជាក់​មក​ខ្លួន​ថា​ ផ្ទះ​នរណា​គេ​ ព្រមទាំង​ឈ្មោះ​ រិ​ទ្ធ​ បាន​យក​កាំបិត​ស្នៀត​ដែល​ទិញ​បាន​ពី​ប្រទេស​ថៃ​មក​បង្ហាញ​ឲ្យ​ខ្លួន​ឃើញ​ទៀត​ ។​ ពេល​នោះ​ ឈ្មោះ​ រិ​ទ្ធ​ ជា​អ្នក​ឡើង​លើ​ផ្ទះ​យាយ​ផូ​ រីឯ​ខ្លួន​ជា​អ្នក​ចាំ​មើលផ្លូវ​ខាងក្រោម​ផ្ទះ​ ។​ ឈ្មោះ​ រិ​ទ្ធ​ បាន​សំឡុត​យាយ​ផូ​ ឲ្យ​ប្រគល់​ប្រាក់​ចេញ​មក​ ហើយ​ចាក់​ជា​ច្រើន​កាំបិត​ ដោយ​យាយ​ផូ​បាន​ស្រែក​ឲ្យ​គេ​ជួយ​ ។​ ឮ​សំឡេង​យាយ​ផូ​ស្រែក​ដូច្នេះ​ ខ្លួន​ក៏​ឡើង​ទៅ​លើ​ផ្ទះ​ ស្រាប់តែ​យាយ​ផូ​ឃើញ​មុខ​ដែល​ស្គាល់​ខ្លួន​ស្រាប់​នោះ​និយាយ​ថា​ ហេតុ​អ្វី​ហ្អែ​ង​នាំ​គេ​មក​ប្លន់​អញ​ ?​ ភ្លាមៗ​នោះ​ដែរ​ ខ្លួន​ក៏​នាំ​គ្នា​រត់​ចុះពីលើផ្ទះ​យាយ​ផូ​ កាត់​វាលស្រែ​រហូត​ដល់​ឃុំ​ប​វេ​ល​ ស្រុក​ប​វេ​ល​ និង​នាំ​គ្នា​ចូល​រក​ស្រីរកស៊ីផ្លូវភេទ​ដើម្បី​រួមរ័ក​ ។​ ពេល​ចេញពី​ផ្ទះបន​មក​វិញ​ ស្រាប់តែ​បាត់ឈ្មោះ​ រិ​ទ្ធ​ ខ្លួន​ក៏​បាន​ដើរទៅ​ដេក​នៅ​វត្ត​ប​វេ​ល​ ។​ លុះដល់​វេលា​ម៉ោង​ប្រមាណ​០៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៤​ ខ្លួន​ក៏​បាន​ទូរស័ព្ទ​ទៅ​ម្តាយ​សួរនាំ​រឿង​យាយ​ផូ​ ទើបបាន​ដឹង​ថា​ យាយ​ផូ​គាត់​ស្លាប់​បាត់​ទៅ​ហើយៗ​កំពុង​ធ្វើបុណ្យ​ ។​ ដល់​ម៉ោង​ប្រមាណ​០៨​ព្រឹក​ ខ្លួន​រក​ម៉ូតូឌុប​ជិះ​ចូល​មក​ក្នុងភូមិ​វិញ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង​ ។​

​នេះ​ជា​ដំណើរ​រឿងរ៉ាវ​ដូច​ពាក្យចាស់​ពោល​ថា​ ឈាម​ស្រែក​ស្បែក​ហៅ​ចំពោះ​ឃាតក​ដែល​បាន​ប្លន់​ចាក់​សម្លាប់​យាយ​ចាស់​ម្នាក់​ឈ្មោះ​ ក្រឹម​ ដោ​ ហៅ​យាយ​ភូ​ ដើម្បី​យក​ប្រាក់​ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឃាតក​បាន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ប៉ុន្តែ​នៅ​សល់​ឃាតក​ម្នាក់​ទៀត​ដែល​សមត្ថកិច្ច​ត្រូវ​បន្ត​តាម​ស្វែង​រកមុខ​ឲ្យ​ឃើញ​នៅ​ពេល​ខាង​មុខ​ ៕​

Battambong-31-03


Source from: www.dtn7.com

No comments:

Post a Comment