ឃាតកម្ម​សម្លាប់​ស្ត្រី​ជនជាតិ​ហុ​ហ្ល​ង់ និង​កូនស្រី​ដេក​ក្នុង​ថ្លុកឈាម​របួសធ្ងន់ នៅក្នុង​បន្ទប់​ជួល​

ឃាតកម្ម​សម្លាប់​ស្ត្រី​ជនជាតិ​ហុ​ហ្ល​ង់ និង​កូនស្រី​ដេក​ក្នុង​ថ្លុកឈាម​របួសធ្ងន់ នៅក្នុង​បន្ទប់​ជួល​

​រាជធានី​ភ្នំពេញ៖ស្ត្រី​​ជន​ជាតិ​​ហុ​​ល្លង់​​ម្នាក់បាន​​ស្លាប់​​នៅ​ក្នុង​​ប​ន្ទប់​​ផ្ទះ​ជួលរួម​​នឹង​​កូន​ស្រី​​ម្នាក់​​បាន​​រង​របួស​​ធ្ងន់ដោយ​សារ​​ឃាត​ក​​ចាក់​​ស​ម្លាប់ដោយ​​មិន​ទាន់​​ដឹង​មូល​ហេតុពិត​ប្រា​កដ​​នៅ​ឡើយ​​ទេបង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ជន​ជាតិ​​ហុ​​ល្លង់​​ម្នាក់ បាន​​ស្លាប់​​នៅ​ក្នុង​​ប​ន្ទប់​​ផ្ទះ​ជួល រួម​​នឹង​​កូន​ស្រី​​ម្នាក់​​បាន​​រង​របួស​​ធ្ងន់ ដោយ​សារ​​ឃាត​ក​​ចាក់​​ស​ម្លាប់ ដោយ​​មិន​ទាន់​​ដឹង​មូល​ហេតុ ពិត​ប្រា​កដ​​នៅ​ឡើយ​​ទេ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង៦​និង​៣០ នាទី​ព្រឹក ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ស្ថិតក្នុង​ផ្ទះ​លេខ​១៧២Z2 តាម​ផ្លូវ​​ព្រះ​ន​រោ​ត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​

​ម្ចាស់​ផ្ទះជួល បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ នៅ​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៤ គាត់​បានឃើញ​ស្ត្រី​ជនជាតិ​ហុ​ល្លង់ និង​កូនស្រី​មក​សម្រាក ក្នុង​បន្ទប់​ដូច​ធម្មតា ។ លុះ​ព្រឹក​ឡើង គាត់​មិនឃើញ​ចេញមកក្រៅ ក៏បាន​ដើរទៅ​មើល ស្រាប់តែ​ឃើញ ស្ត្រី​ជនជាតិ​ហុ​ល្លង់​នោះ ដេកស្លាប់​ក្នុង​បន្ទប់ បាត់ទៅហើយ ចំណែក​កូនស្រី បាន​រងរបួស​ធ្ងន់ ដេក​ក្នុង​ថ្លុកឈាម​ក្បែរ​សព​ម្តាយ ក៏បាន​រាយការណ៍​ប្រាប់ សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ធ្វើ​កោសល្យវិច័យ ដើម្បី​ស្រាវជ្រាវ រក​មូលហេតុ​នៃ​ករណី​ឃាត​កម្មនេះ និង​បាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ ៕

Wat 28045


Source from: watphnom-news.com

No comments:

Post a Comment