បុគ្គលិក​ក្រុមហ៊ុន​ឡានក្រុង ភ្នំពេញ​សូរិយា បន្តធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ ១០​ចំណុច​

បុគ្គលិក​ក្រុមហ៊ុន​ឡានក្រុង ភ្នំពេញ​សូរិយា បន្តធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ ១០​ចំណុច​

​រាជធានី​ភ្នំពេញ៖បុគ្គ​លិក​​ក្រុម​ហ៊ុនភ្នំ​ពេ​ញ​​សូរិ​យាដឹក​ជ​ញ្ជូន​​អ្នក​ដំ​ណើរបាន​​ឲ្យ​​ដឹង​ថារហូត​មក​ដល់​ពេល​នេះនៅ​​ពុំ​ទាន់​​មាន​​ដំ​ណោះ​ស្រាយរវាង​​ស្ថា​ប័ន​ពាក់​ព័ន្ធ

​រាជធានី​ភ្នំពេញ ៖ បុគ្គ​លិក​​ក្រុម​ហ៊ុន ភ្នំ​ពេ​ញ​​សូរិ​យា ដឹក​ជ​ញ្ជូន​​អ្នក​ដំ​ណើរ បាន​​ឲ្យ​​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ នៅ​​ពុំ​ទាន់​​មាន​​ដំ​ណោះ​ស្រាយ រវាង​​ស្ថា​ប័ន​ពាក់​ព័ន្ធ និង​​តំ​ណាង​​ស​ហ​ជីព ជា​មួយ​​ថៅកែ​ក្រុម​ហ៊ុន ភ្នំ​ពេញ សូ​រិយា ដឹក​ជ​ញ្ជូន​​អ្នកដំណើរ នៅឡើយ​ទេ បន្ទាប់ពី​មានការ​តវ៉ា​របស់​បុគ្គ​លិ​ក កម្មករ និយោជិត ឲ្យ​ក្រុមហ៊ុន​នេះ គោរព​លក្ខខណ្ឌ​ការងារ មួយចំនួន​នោះ​។​

​មានការ​រំលឹក​ឲ្យ​ដឹងថា សហភាព​ការងារ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៤ បានទទួល​ពាក្យបណ្តឹង និង​លិខិត​ផ្ទេរសិទ្ធិ របស់​បុគ្គលិក កម្មករ និយោ​ជិត នៃ​ក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកជញ្ជូន​អ្នកដំណើរ ហើយ​នៅ​ថ្ងៃទី​២២ ខែមេសា សហភាព​ការងារ​កម្ពុជា បាន​ផ្ញើលិខិត​ជូន លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រ​សួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​សុំ​អន្តរាគមន៍ ដើម្បី​បុគ្គលិក​នៃ​ក្រុមហ៊ុន ភ្នំពេញ សូរិយា​ដឹកជញ្ជូន​អ្នកដំណើរ ទទួលបាន​នូវ​លក្ខខណ្ឌ​ការងារ ឲ្យ​បានល្អ​ប្រសើរ​ជាង​មុន​។​
          
​នៅក្នុង​លិខិត​នោះបាន បញ្ជាក់ថា ក្រុមហ៊ុន ភ្នំពេញ សូរិយា ដឹកជញ្ជូន​អ្នកដំណើរ មិនបាន​ជួយ​សម្រួល​នូវ​លក្ខខណ្ឌ​ការងា សម្រាប់​បុគ្គលិក​ទាំងអស់​ដែល​បំរើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​នោះឡើយ គឺមាន​ការគាបសង្កត់ មកលើ​បុគ្គលិក​គ្រប់ផ្នែក និង​គ្រប់រូប​។ ដោយសារតែ​មានការ​គាបសង្កត់​បែបនេះ ទើប​ក្រុម​បុគ្គលិក នៃ​ក្រុមហ៊ុន​នេះ ធ្វើ​ការតវ៉ា​ដើម្បី​ស្វែងរក​លក្ខខណ្ឌ​ការងារ បានល្អ​ប្រសើរ​ជាង​មុន ដោយ​ធ្វើការ​ទាមទារ​នូវ​លក្ខខណ្ឌ ចំនួន ១០​ចំណុច​៕

Wat 280414 Wat 280416


Source from: watphnom-news.com

No comments:

Post a Comment