ល្បែង​កន្ទុយលេខ​ក្នុងស្រុក​ស្អាង បើក​លេង​យ៉ាង​អនាធិបតេយ្យ សមត្ថកិច្ច​ប៉ូលិស​មិន​បង្ក្រាប

ល្បែង​កន្ទុយលេខ​ក្នុងស្រុក​ស្អាង បើក​លេង​យ៉ាង​អនាធិបតេយ្យ សមត្ថកិច្ច​ប៉ូលិស​មិន​បង្ក្រាប

​ខេត្តកណ្តាល៖ប្រភព​​រាយ​ការណ៍ពី​​ប្រ​ជា​ពល​រដ្ឋ​​បាន​​ឲ្យ​​ដឹង​ថាប​ច្ចុ​ប្បន្ន​នេះ​​នៅ​ក្នុង​​ស្រុក​​ស្អាងខេត្ត​ក​ណ្តា​លមាន​​ល្បែង​ស៊ី​សង​​ក​ន្ទុយ​លេខខុស​ច្បាប់​​បើក​លេងយ៉ាង​​អ​នា​ធិប​តេយ្យ​​បំ​ផុត

​ខេត្តកណ្តាល ៖ ប្រភព​​រាយ​ការណ៍ ពី​​ប្រ​ជា​ពល​រដ្ឋ​​បាន​​ឲ្យ​​ដឹង​ថា ប​ច្ចុ​ប្បន្ន​នេះ​​នៅ​ក្នុង​​ស្រុក​​ស្អាង ខេត្ត​ក​ណ្តា​ល មាន​​ល្បែង​ស៊ី​សង​​ក​ន្ទុយ​លេខ ខុស​ច្បាប់​​បើក​លេង យ៉ាង​​អ​នា​ធិប​តេយ្យ​​បំ​ផុត តែ​​ស​មត្ថ​កិច្ច​​ប៉ូ​លិស និង​​អា​ជ្ញា​ធរ​​មិន​មានចំណាត់ការ​បង្ក្រាប​នោះទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្អាង មានការ​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ភូមិ​-​ឃុំ គ្មាន​សុវត្ថិភាព ដោយសារតែ អំពើហិង្សា​ក្នុង​គ្រួសារ  ចោរលួច ចោរប្លន់ ចោរ​គាស់​ផ្ទះ យក​ទ្រព្យសម្បត្តិ កើតមាន​ជា​ហូ​ហែរ ព្រោះតែ​ភាព​ធូរ​លុង របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស ដែល​បាន​បើកដៃ ឲ្យ​ក្រុម​ញៀន​ល្បែង​កន្ទុយលេខ បើក​លេង​យ៉ាង​អនាធិបតេយ្យ គ្មាន​ញញើត​ចំពោះ អាជ្ញាធរ ឬ​សមត្ថកិច្ច ណា​ម្នាក់​ឡើយ​។

​ជា​ញឹកញាប់ ក្រុម​ញៀន​ល្បែង​កន្ទុយលេខ​ធំៗ បាន​ដើរ​អួតអាង​ថា ពួកគេ​មិន​ខ្វល់ខ្វាយ​ពី សមត្ថកិច្ច​ប៉ូលិស​ឬ​អាជ្ញាធរ បង្ក្រាប​នោះទេ ពីព្រោះ​ពួកគេ​បាន​បង់​លុយ ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ប៉ូលិស ប្រចាំខែ​អស់ហើយ ជាពិសេស​គឺ​លោក​អធិការ ប៉ូលិស​ស្រុក​ស្អាង នេះ​តែម្តង​។​ពាក់ព័ន្ធ​ករណី​បើក​ល្បែង​កន្ទុយលេខ និង​ធ្វើចរាចរ​គ្រឿងញៀន ជា​រៀងរាល់ថ្ងៃ គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺមាន​នៅក្នុង​ឃុំ​ស្វាយ​រលំ ឃុំ​សិត្បូ ឃុំ​រកា​ខ្ពស់ ឃុំ​ព្រែក​គយ ឃុំ​ស្អាង​ភ្នំ ឃុំ​ស្វាយ​ប្រទាល ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល មានឈ្មោះ​ចែ​ខ្មៅ ចែ​ថៃ ស្រី​ញឹ​ប ប្រពន្ធ​តា​ម៉ាប់ យាយ​តាំង លោក​ធី ហៅ​តាខ្មៅ ចែ​មុំ តា​ច្រិ​ក ចែ​ថា តា​សំបូរ តា​ឈន សុទ្ធ​សឹងតែ​មេ​កន្ទុយលេខ​ធំៗ​ដុះ​ស្លែ ប្រចាំ​នៅក្នុង​ស្រុក​ស្អាង  មិនដែល​មាន សមត្ថកិច្ច​ប៉ូលិស ឬ​អាជ្ញាធរ​ហ៊ាន​ចេញមុខ ទៅធ្វើ​ការបង្ក្រាប​ម្តងណា​ឡើយ​។​

​បើតាម​ប្រភពព័ត៌មាន ពី​មន្ត្រី​តូចតាច​បាន​ឲ្យ​ដឹងថា នៅពេលដែល​មន្ត្រី​តូចតាច សួរនាំ​ម្តងៗ​ក្រុម​ញៀន​ល្បែង កន្ទុយលេខ​ធំៗ​ដុះ​ស្លែ ខុសច្បាប់​ទាំងនោះ តែង​តែ​ឆ្លើយតប​មកវិញ​ថា បាន​ត្រូវរ៉ូវ​និង​បាន​បង់លុយ ឲ្យ​លោក​អធិការ​ប៉ូលិស និង​អាជ្ញាធរ ប្រចាំខែ​អស់ហើយ បើ​ចង់ដឹង​ទៅ​សួរ​មេ​កើយ របស់លោក​ទៅ គឺ​ដឹង​ហើយ​។ ភាព​ធូរ​លុង​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្អាង ក្នុង​ការបើក​ឲ្យ​មាន​ល្បែងស៊ីសង កន្ទុយលេខ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បែបនេះ  ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ ភ័យខ្លាច​ចំពោះ អំពើហិង្សា​ក្នុង​គ្រួសារ និង​ចោរ លួច​ចោរប្លន់ ចោរ​គាស់​ផ្ទះ ជា​រៀងរាល់​ថ្ងៃនោះ គឺ​វា​ផ្ទុយ​ពី​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ទាំង ៩​ចំណុច របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​គួរ​រំលឹក​ផងដែរ​ថា សព្វថ្ងៃនេះ​នៅ​ទូទាំង​ស្រុក​ស្អាង ហាក់បីដូចជា​កំពុងតែ កើនឡើង​យ៉ាងខ្លាំង ចំពោះ​ករណី ចោរលួច ចោរប្លន់ ជាពិសេស ចរាចរ​គ្រឿងញៀន និង​ក្មេង​ទំនើង តាម​ភូមិ​-​ឃុំ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់ មានការ​ភ័យខ្លាច ដោយសារតែ​អាជ្ញាធរ និង​សមត្ថកិច្ច​ប៉ូលិស មិន​បង្ក្រាប រវល់​តែ​ដើរ​យកលុយ ពីបទ​ល្មើស​ទៅវិញ​។ ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល ខេត្តកណ្តាល មេត្តា​ពិនិត្យមើល ភាព​អសកម្ម​របស់​មន្ត្រីប៉ូលិស​ស្រុក​ស្អាង ដែល​បណ្តែតបណ្តោយ​ឲ្យ​កើតមាន នូវ​ល្បែង​កន្ទុយលេខ​ខុសច្បាប់  និង​ចរាចរ​គ្រឿងញៀន យ៉ាង​ពេញបន្ទុក ដោយសារ​សមត្ថកិច្ច​ប៉ូលិស មិន​យក​ចិត្ត​ទុកដាក់​បង្ក្រាប​៕

Wat 010423


Source from: watphnom-news.com

No comments:

Post a Comment