ស្ត្រី​ថៅកែ​លក់​ចាប់ហួយ​នៅ​ផ្សា​រញ៉ែ ស្លាប់​រហូត​ធំ​ក្លិនស្អុយ មាន​​ភួយ​​ញ៉ុ​កនៅ​​ក្នុង​មាត់​

ស្ត្រី​ថៅកែ​លក់​ចាប់ហួយ​នៅ​ផ្សា​រញ៉ែ ស្លាប់​រហូត​ធំ​ក្លិនស្អុយ មាន​​ភួយ​​ញ៉ុ​កនៅ​​ក្នុង​មាត់​

​ខេត្ដ​សៀមរាប៖ថៅ​កែ​​លក់​​ចាប់​ហួយ​​នៅ​​ផ្សា​រ​ញ៉ែស្ថិត​នៅ​​ក្នុង​ភូមិ​​តា​ភុលស​ង្កាត់​​ស្វាយ​ដ​ង្គុំក្រុង​​-​ខេត្ដសៀម​រាបត្រូវ​បាន​​គេ​​ប្រ​ទះ​ឃើញស្លាប់​​រហូត​​ហើម​​ស្អុយ

​ខេត្ដ​សៀមរាប ៖ ថៅ​កែ​​លក់​​ចាប់​ហួយ​​នៅ​​ផ្សា​រ​ញ៉ែ ស្ថិត​នៅ​​ក្នុង​ភូមិ​​តា​ភុល ស​ង្កាត់​​ស្វាយ​ដ​ង្គុំ ក្រុង​​-​ខេត្ដ សៀម​រាប ត្រូវ​បាន​​គេ​​ប្រ​ទះ​ឃើញ ស្លាប់​​រហូត​​ហើម​​ស្អុយ នៅ​​ក្នុង​ផ្ទះ​​របស់​ខ្លួន បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើល កាល​ពី​​រសៀ​ល ថ្ងៃ​ទី​​១ ខែ​មេ​សាឆ្នាំ​២០១៤ ហើយ​សមត្ថកិច្ច បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ស្ដ្រី​រងគ្រោះ​អាច​ត្រូវគេ​ធ្វើឃាត ព្រោះ​មាន​ភួយ​ញ៉ុ​ក​នៅក្នុង​មាត់​។​

​ស្ដ្រី​រងគ្រោះ​ជា​ជនជាតិ​វៀតណាម គេ​តែងតែ​ហៅ  អា​មួយៗ អាយុ​ជាង ២០ ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្ដ សៀមរាប​។ ផ្ទះ​ស្ដ្រី​រងគ្រោះ មាន​ដាក់​ស្លាក​យីហោ ជាវ ពៅ លក់​គ្រឿងទេស ។ អ្នករស់នៅ​ជិតខាង បាន​និយាយថា ផ្ទះ​ស្ដ្រី​រងគ្រោះ បាន​បិទទ្វារ ចាក់សោ​ពី​ក្រៅ​ចំនួន ៣​ថ្ងៃ មកហើយ ដោយ​មាន​ការសង្ស័យ ទើប​គេ​នាំគ្នា​ដើរទៅ​អើតមើល ទើប​ធំ​ក្លិនស្អុយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្ដង​៕

Wat 010424 Wat 010425


Source from: watphnom-news.com

No comments:

Post a Comment