អ្នកភូមិ​បាតុកម្មបិទផ្លូវ​ជាតិ​លេខ​៥ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោះស្រាយ​រឿង​រំលោភ​ដីធ្លី​

អ្នកភូមិ​បាតុកម្មបិទផ្លូវ​ជាតិ​លេខ​៥ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ដោះស្រាយ​រឿង​រំលោភ​ដីធ្លី​

​ខេត្តកណ្តាល៖ប្រ​ជា​ពល​រដ្ឋ​​ជាង៣០០​​នាក់ប្រ​ដាប់​​ដោយ​​ដំ​បងកាំ​បិតបាន​នាំ​គ្នា​​បិទ​ផ្លូវ​​ជាតិ​​លេខ​​៥ត្រង់​ចំ​ណុច​​មុខ​​ស្នាក់​ការក្រុម​ហ៊ុន​​ផា​ន​​អ៊ី​​ម៉ិច

​ខេត្តកណ្តាល ៖ ប្រ​ជា​ពល​រដ្ឋ​​ជាង ៣០០​​នាក់ ប្រ​ដាប់​​ដោយ​​ដំ​បង កាំ​បិត បាន​នាំ​គ្នា​​បិទ​ផ្លូវ​​ជាតិ​​លេខ​​៥ ត្រង់​ចំ​ណុច​​មុខ​​ស្នាក់​ការ ក្រុម​ហ៊ុន​​ផា​ន​​អ៊ី​​ម៉ិច ដោយ​ទាម​ទារ​​ឲ្យ ក្រុម​ហ៊ុន​​ចេញ​មុខ​​មក​​ដោះ​ស្រាយ និង​​ប្រគ​ល់​​ដី​​ប្រ​មាណ​​ជាង ៦០​​ហិក​តាមកអោយ​ពួកគាត់​វិញ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៤ លើផ្លូវ​ជាតិ​លេខ​៥ ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ទាល់​តែមាន​អន្តរាគមន៍ ពី​អភិបាលស្រុក ទើប​ប្រជាពលរដ្ឋ បើកផ្លូវ​ឡើងវិញ​។

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច បាន​លួច​ធ្វើ​ប្លង់រឹង ជាន់​លើដី​របស់​ពួកគាត់ នៅ​ចំណុច​ឃុំ ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ប្រមាណ​ជាង ៦០​ហិកតា​។ ករណីនេះ​ពួកគាត់ បាននាំគ្នា​ទៅ​សួរនាំ និង​តវ៉ា​ជាច្រើនលើក ពី​តំណាង​ក្រុមហ៊ុន ប៉ុន្តែ​មិនមាន​អ្នកណា ចេញមុខ​ដោះស្រាយ​នោះឡើយ បូក​រួមទាំង​អាជ្ញាធរ​ផងដែរ​។ ដោយសារ​បញ្ហា​នេះ ពួកគាត់​បាននាំគ្នា មក​តវ៉ា​នៅមុខ ស្នាក់ការ​ក្រុមហ៊ុន ទាមទារ​ដំ​ណោះ​ស្រា​យ ប៉ុន្តែ​មិនមាន​អ្នកណា​ចេញមុខ មក​ដោះស្រាយ ទើប​ពួកគាត់​នាំគ្នា​បិទផ្លូវ​។​

​នេះ​ជា​ជម្រើស​ចុងក្រោយ ដែល​ប្រជាពលរដ្ឋ​នាំគ្នា​បិទផ្លូវ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ ក៏ដូចជា​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍ ចំពោះ​ក្រុមហ៊ុន ដែល​រំលោភ​យក​ដី​ពួកគាត់​ទាំងនោះ​។ រហូតដល់​ម៉ោង ១១​និង​៣០ នាទី ប្រជាពលរដ្ឋ​នៅតែ​បិទផ្លូវ មិនអាច​ចរាចរណ៍ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ សាលា​ស្រុក​ពញាឮ បានទេ ហើយ​ទាល់តែ​អាជ្ញាធរ ធ្វើការ​សម្របសម្រួល​ជាមួយ ប្រជាពលរដ្ឋ​ដែល​ធ្វើបាតុកម្ម ឲ្យ​ពួកគាត់​បង្ហាញ​ប្លង់ដី ទើប​មានការ​បើកផ្លូវ ឲ្យ​ធ្វើ​ចរាចរណ៍​ឡើងវិញ​៕

Wat 2904 Wat 29041


Source from: watphnom-news.com

No comments:

Post a Comment