នឹកប្រពន្ធដែលចាកចោលសែនឆ្ងាយ រហូតខូចចិត្តចងកសម្លាប់ខ្លួន លើដើមអំពិលទាំងយប់

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅលើដើមអំពិល ក្បែរផ្ទះក្មួយបង្កើតរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិព្រែកហូរក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្រុមគ្រួសារ បានអះអាងថា ប្រពន្ធរបស់គាត់ បានចាកចេញចោលគាត់ ទៅរស់នៅឯខេត្តរតនគីរី ធ្វើឲ្យជនរងគ្រោះ រស់នៅកណ្តោចកណ្តែងតែម្នាក់ឯង ។
ជនរងគ្រោះមានឈ្មោះ ខាត់ កៃ ភេទប្រុស អាយុជាង ៦០ឆ្នាំ ស្នាក់នៅភូមិព្រែកហូរ ខាងលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មកស្នាក់នៅជាមួយកូន មានស្រុកកំណើតនៅភូមិចេក ឃុំត្នោតស្រុកបាទី ខេត្តតាកែវ។ មុនពេលកើតហេតុ ជនរងគ្រោះបាន មកលេងផ្ទះក្មួយបង្កើត នៅកន្លែងកើតហេតុ ពេលនោះក្មួយបានរៀបចំ បាយទឹកឲ្យហូប ប៉ុន្តែជនរងគ្រោះ ហាក់បីដូចជាមានកង្វល់អ្វីមួយ ពេលរៀបចំបាយទឹករួច មករកឪពុកមា ស្រាប់ឃើញ ជនរងគ្រោះចងកសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះសាច់ញាតិ បានរាយការណ៍ប្រាប់ នគរបាលមូលដ្ឋាន ឲ្យចុះទៅពិនិត្យសាកសព ហើយក្រុមគ្រួសារបានអះអាង ប្រាប់នគរបាលថា ជនរងគ្រោះទើបមក ពីស្រុកកំណើត ស្នាក់នៅជាមួយ និងកូនបាន ៤ទៅ៥ ថ្ងៃប៉ុណ្ណោះ រីឯប្រពន្ធរបស់គាត់ បានចាកចោលគាត់ ទៅរស់នៅខេត្តរតនគីរី ដូច្នេះប្រហែលជាគាត់តូចចិត្ត ឬក៏នឹកដល់ប្រពន្ធគាត់ រហូតខូចចិត្ត បញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន បែបនេះតែម្តងទៅ៕
Source from: watphnom-news.com