លួច​ក្របី​អ្នកស្រុក​បាន ៥​ក្បាល​ហៀបនឹង​លក់​ឲ្យ​ឈ្មួញ​វៀតណាម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

លួច​ក្របី​អ្នកស្រុក​បាន ៥​ក្បាល​ហៀបនឹង​លក់​ឲ្យ​ឈ្មួញ​វៀតណាម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ខេត្ដ​ស្វាយរៀង៖កម្លាំ​ង​​ន​គរ​បាល​​ស្រុក​​ច​ន្ទ្រាបាន​​ចាប់​​ឃាត់​ខ្លួនមេ​ចោរ​​លួច​​ក្រ​បី​​ម្នាក់ខ​ណៈ​​លួច​​ក្រ​បី៥​​ក្បាលរប​ស់​​អ្នក​ស្រុកយក​ទៅ​​ចង​ទុក​​នៅ​ក្នុង​​ព្រៃ

​ខេត្ដ​ស្វាយរៀង ៖ កម្លាំ​ង​​ន​គរ​បាល​​ស្រុក​​ច​ន្ទ្រា បាន​​ចាប់​​ឃាត់​ខ្លួន មេ​ចោរ​​លួច​​ក្រ​បី​​ម្នាក់ ខ​ណៈ​​លួច​​ក្រ​បី ៥​​ក្បាល រប​ស់​​អ្នក​ស្រុក យក​ទៅ​​ចង​ទុក​​នៅ​ក្នុង​​ព្រៃ ដើម្បី​​លក់​​ឱ្យ​​ឈ្មួញ​​ជន​ជាតិ​​វៀត​ណាម កា​ល​ពី​​ព្រឹក​​ថ្ងៃ​ទី​​៣០ ខែ​មី​នា ឆ្នាំ​​២០​១៤នៅក្នុង​ទឹកដី​ប្រទេស​វៀតណាម ដោយ មាន​កិច្ចសហការ​ជាមួយ កម្លាំង​សមត្ថកិច្ច ប្រទេស​វៀតណាម ។

​ជនសង្ស័យ​មានឈ្មោះ សៅ ស៊ន់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ដេ​វ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា​។ នគរបាល​ស្រុក​ចន្ទ្រា បានឱ្យដឹងថា ក្របី​ចំនួន ៥​ក្បាល ដែល​ជនសង្ស័យ​លួច​បម្រុង យកទៅលក់​ឱ្យ​ឈ្មួញ​វៀតណាម​នោះ ជា​ក្របី​របស់​ស្ដ្រី​ឈ្មោះ សេក សា អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា។ ក្របី​ទាំង ៥​ក្បាល​នេះ ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច កាលពី​វេលា​ម៉ោង ១២​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៤ ហើយ​បន្ទាប់ពី​ម្ចាស់​ក្របី​ដឹងថា មាន​ចោរលួច​ក្របី បានមក​ប្ដឹង​នគរបាល ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​មេស​ថ្ង​ក ឱ្យជួយ​អន្ដរាគមន៍​ស្វែងរក​ក្របី និង​ចាប់ខ្លួន​ជនសង្ស័យ ។​

​ជនសង្ស័យ​ឈ្មោះ សៅ ស៊ន់ បាន​ឆ្លើយថា ខ្លួន​ពិតជា​បាន​លួច​ក្របី​ទាំង ៥​ក្បាល​នេះ នាំ​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី ប្រទេស​វៀតណាម ពិតមែន ដើម្បី​យក​ទៅ​លក់ ឱ្យ​ឈ្មួញ​វៀតណាម ឈ្មោះ ឡាំ វ៉ាន់​យុង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ ឃុំ​វី​មី​តី ស្រុក​ឌឺ​កវេ ខេត្ដ​ឡុង​អាន ប្រទេស​វៀតណាម ។ ករណី​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើនេះ នគរបាល​ស្រុក​ចន្ទ្រា បាន​សហការ​ជាមួយ នគរបាល​វរ​ការពារ​ព្រំដែន​គោក និង​អាជ្ញាធរ​ស្រុក​ចន្ទ្រា ព្រមទាំង​ភាគី​សមត្ថ កិច្ច ប្រទេស​វៀតណាម ផងដែរ ។ ក្រោយពី​រកឃើញ ក្របី​ទាំង ៥​ក្បាល​នោះ សមត្ថកិច្ច​បានប្រគល់ ទៅឱ្យ​ម្ចាស់​វិញ ហើយ​ជនសង្ស័យ​ត្រូវបាន​បញ្ជូន ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Wat 310313


Source from: watphnom-news.com

No comments:

Post a Comment