​ដោយសារ​រឿង​រាំ​ជាន់ជើងគ្នា បង្កជម្លោះ​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ អ្នកចាញ់​ចូល​ពេទ្យ​

​ដោយសារ​រឿង​រាំ​ជាន់ជើងគ្នា បង្កជម្លោះ​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ អ្នកចាញ់​ចូល​ពេទ្យ​

​រាជធានី​ភ្នំពេញ៖ជន​បង្ក២​​ក្រុមបាន​​ឈ្លោះ​ប្រ​កែក​​គ្នាពេល​​កំ​ពុង​​ចូល​​រាំនៅ​ក្នុង​​ក្លឹប​​កំ​សាន្ដម៉ូ​​ណា​​កូដែល​មាន​​ទី​តាំង

​រាជធានី​ភ្នំពេញ ៖ ជន​បង្ក ២​​ក្រុម បាន​​ឈ្លោះ​ប្រ​កែក​​គ្នា ពេល​​កំ​ពុង​​ចូល​​រាំ នៅ​ក្នុង​​ក្លឹប​​កំ​សាន្ដ ម៉ូ​​ណា​​កូ ដែល​មាន​​ទី​តាំង ស្ថិត​នៅ​តាម​​ប​ណ្ដោ​យ ផ្លូវ​​លេខ​​១៩​៨៦ សង្កាត់​​ភ្នំ​ពេញ​​ថ្មី ខណ្ឌ​​សែន​សុខ ហើយ​​បាន​​ដេញ​​វាយ​​គ្នា យ៉ាង​​អ​នា​ធិប​តេយ្យបណ្ដាលឱ្យ​រងរបួស កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ប៉ុន្ដែ​គ្មាន​ជនបង្ក​ណា​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​នោះឡើយ ។​

​សាក្សី​បាន​និយាយថា កាលពី​យប់​ថ្ងៃទី​២៧ ខែមេសា គេ​បានឃើញ​ភ្ញៀវ​ជាច្រើន ចូលទៅ​រាំលេង​កំសាន្ដ​ផឹកស៊ី នៅក្នុង​ក្លឹប​ម៉ូ​ណា​កូ ហើយ​ភ្ញៀវ​ខ្លះ​ក៏បាន ចេញពី​ក្លឹប​និង​ភ្ញៀវ​ខ្លះទៀត បាន​បន្ដ​ផឹកស៊ី រហូតដល់​យប់​រំលង​អា​ធ្រា​ត្រ ហើយ​ពេល​កំពុង​រាំ​នោះ ពួកគេ​បាន​ជាន់ជើងគ្នា  កើតមាន​ជម្លោះ​ពាក្យសំដី រហូតដល់​ដេញ​វាយ​គ្នា នៅក្នុង​ក្លឹប បណ្ដាលឱ្យ​អ្នកខ្លះ​រងរបួស​ផងដែរ​។​

​ក្រោយពេល​កើតហេតុ សន្ដិសុខ​របស់​ក្លឹប បានស្នើ​ឱ្យ​ពួកគេ​ចេញមកក្រៅ ដើម្បី​បន្ដ​ឆាកប្រយុទ្ធ ដើម្បី​កុំឱ្យ​ប៉ះពាល់​ទ្រព្យសម្បត្ដិ និង​ភ្ញៀវ​ដទៃទៀត នៅក្នុង​ក្លឹប ហើយ​បន្ទាប់ពី​ដេញ​វាយ​គ្នា​អស់​ចិ​ត្ដ និង​មានការ​អន្ដរាគមន៍ ពី​សំណាក់​សមត្ថកិច្ច ជនបង្ក​ទាំងនេះ បាននាំគ្នា​ត្រឡប់ទៅផ្ទះ​រៀងៗ​ខ្លួន រីឯ​អ្នករងរបួស ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស​៕

Wat 280422


Source from: watphnom-news.com

No comments:

Post a Comment