អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ២០​ខ្នង នៅ​តំបន់​ច្រាំង​បាក់ បំផ្លាញ​ទ្រព្យសម្បត្តិ​រាប់ម៉ឺន​ដុល្លារ​

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ ២០​ខ្នង នៅ​តំបន់​ច្រាំង​បាក់ បំផ្លាញ​ទ្រព្យសម្បត្តិ​រាប់ម៉ឺន​ដុល្លារ​

រាជធានី​ភ្នំពេញ៖លំ​នៅ​ឋាន​​ប្រ​ជា​ពល​រដ្ឋ​​ជាង២០​ខ្នងស្ថិត​នៅ​​តំ​បន់​​ច្រាំង​​បាក់ក្នុង​​ស​ង្កាត់​​ច្បារ​​​​អំ​ពៅដែល​មាន​​ប្រ​ជា​ជនរស់​នៅ​​ជាប់​ៗ​​គ្នាភាគ​ច្រើន​​ជា​​ជន​ជាតិ​វៀត​ណាម

រាជធានី​ភ្នំពេញ ៖ លំ​នៅ​ឋាន​​ប្រ​ជា​ពល​រដ្ឋ​​ជាង ២០​ខ្នង ស្ថិត​នៅ​​តំ​បន់​​ច្រាំង​​បាក់ ក្នុង​​ស​ង្កាត់​​ច្បារ​​​​អំ​ពៅ ដែល​មាន​​ប្រ​ជា​ជន រស់​នៅ​​ជាប់​ៗ​​គ្នា ភាគ​ច្រើន​​ជា​​ជន​ជាតិ​វៀត​ណាម បាន​​រង​​នូវ​​ការ​​ឆាប​ឆេះ យ៉ាង​​ស​ន្ធោ​ស​ន្ធៅ កាល​ពី​​វេ​លា​​ម៉ោង ១​​និង​​៤០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ ។​

​ករណី​អគ្គិភ័យ​នេះ គេ​ពុំទាន់​ដឹងថា កើតឡើង​ដោយសារ មូលហេតុ​អ្វី ពិតប្រាកដ​នោះទេ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ ជាច្រើន​គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​កងរាជអាវុធហត្ថ បានចេញ​អន្តរាគមន៍ បាញ់​ពន្លត់​ភ្លាមៗ​។ ក្រុម​ពន្លត់​អគ្គិភ័យ មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បានទេ ដោយសារតែ​តំបន់​នោះ មួយផ្នែក​ជា​សំណង់​មិន​រៀបរយ ពោលគឺ​សង់ផ្ទះ​នៅជាប់ៗ​គ្នា គ្មាន​ផ្លូវ​សម្រាប់​រថយន្ត ចូលទៅ​បាញ់​ពន្លត់ ឲ្យ​ទាន់ពេល​នោះទេ ។​

​លោក នេ​ត វ​ន្ថា នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នគរបាល​ក្រុងភ្នំពេញ បានឱ្យដឹងថា អគ្គិភ័យ​នេះ បាន​ឆាបឆេះ​ផ្ទះ របស់​ប្រជាពលរដ្ឋ សរុប​ចំនួន ២០​ខ្នង ខ្ទេច​ទាំងស្រុង ប៉ុន្តែ​ពុំមាន​អ្នកណាម្នាក់ បាន​រងរបួស​នោះទេ​។ នៅក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច បាន​ប្រើប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ​អស់ ចំនួន ១២​គ្រឿង សរុប​ស្មើនឹង ៤៤ រថយន្ត​ទឹក​។  អគ្គិភ័យ​នេះ ផ្តើម​ចេញពីផ្ទះ ដែល​បំពង​ចង្រិត​លក់ ហើយ​បាន​បិទទ្វារ​ផ្ទះ​ចោល ដោយ​សង្ស័យថា មាន​នៅសល់​រងើកភ្លើង ទើប​បង្កឱ្យមាន​អគ្គិភ័យ ឆាបឆេះ​តែម្តង​៕

Wat 30043 Wat 30044


Source from: watphnom-news.com

No comments:

Post a Comment