ជនទំនើងកាប់ប្រហាររបួសសុសសាច់ ស្លាប់នៅមន្ទីរពេទ្យ សង្ស័យរឿងស្នេហាត្រីកោណ
រាជធានីភ្នំពេញ៖បុរសម្នាក់ត្រូវបានក្រុមជនដៃដល់មានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងព្រួតកាប់យ៉ាងចាស់ដៃរាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន ក្រុមជនដៃដល់ មានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង ព្រួតកាប់យ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួសសុសសាច់ និងបានស្លាប់នៅមន្ទីរពេទ្យ ខណៈដែលកំពុងឈរ បៀកថ្នាំជញ្ជាំងនៅក្នុងការដ្ឋាន ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្បែរវិហារចាម កាលពីម៉ោង២ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤។
ជនរងគ្រោះមានឈ្មោះ អ៊ុយ អាយ អាយុ ២៧ឆ្នាំ មុខរបរជាជាងបៀកថ្នាំ ស្នាក់នៅភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត នៅភូមិក្រឡោងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានរថយន្ត ក្រុមសង្គ្រោះង៧០ ដឹកយកទៅកាន់មន្ទីរពេទ្យ ហើយបានស្លាប់យ៉ាងអាណោចអាធ័ម តែករណីនេះ គេមិនទាន់ដឹងថា មកពីមូលហេតុអ្វីទេ តែសង្ស័យថា ជារឿងស្នេហាត្រីកោណ។ ចំណែកក្រុមជនល្មើស ក្រោយពីបានកាប់ជនរងគ្រោះ ឲ្យរងរបួសហើយនោះ បាននាំគ្នារត់ឡើងជិះម៉ូតូ បើកគេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុ៕
Source from: watphnom-news.com


Loading...
Loading...