ព្រួត​គ្នា​វាយ​សម្លាប់​គ្រូ​ផ្សំ​ថ្នាំខ្មែរ ហើយ​អូស​សព​ទៅធ្វើ​ទារុណកម្ម សង្ស័យ​ពី​រឿង​ចេះ​អាប​ធ្មប់​

ព្រួត​គ្នា​វាយ​សម្លាប់​គ្រូ​ផ្សំ​ថ្នាំខ្មែរ ហើយ​អូស​សព​ទៅធ្វើ​ទារុណកម្ម សង្ស័យ​ពី​រឿង​ចេះ​អាប​ធ្មប់​

​ខេត្តតាកែវ៖គ្រូ​ថ្នាំ​​ខែ្មរ​​ព្យា​បាល​​រោគ​​ថ្លើម​​ម្នាក់បាន​​ស្លាប់​​យ៉ាង​​អា​ណោ​ច​អា​ធ័មបន្ទា​ប់​ពី​​ក្រុម​​ជន​ដៃ​ដល់​​ជាង១០​​នាក់បាន​​ឡើង​ទៅ​​វាយ​​ស​ម្លាប់និង​​អូស​​ទ​ម្លាក់​ពី​លើ​ផ្ទះកាល​ពី​​វេ​លា​​ម៉ោង

​ខេត្តតាកែវ ៖ គ្រូ​ថ្នាំ​​ខែ្មរ​​ព្យា​បាល​​រោគ​​ថ្លើម​​ម្នាក់ បាន​​ស្លាប់​​យ៉ាង​​អា​ណោ​ច​អា​ធ័ម បន្ទា​ប់​ពី​​ក្រុម​​ជន​ដៃ​ដល់​​ជាង ១០​​នាក់ បាន​​ឡើង​ទៅ​​វាយ​​ស​ម្លាប់ និង​​អូស​​ទ​ម្លាក់​ពី​លើ​ផ្ទះ កាល​ពី​​វេ​លា​​ម៉ោង ១២​​និង​​២០ នា​ទី​​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​​២៧ ខែ​មេ​សា ឆ្នាំ​​២០​១៤ស្ថិតក្នុង​ភូមិ​ព្រៃ​ជ​ន្លូ​ញ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ដែល​រហូតមក​ដល់ពេលនេះ សមត្ថកិច្ច​បានកំណត់ មុខសញ្ញា​ជនសង្ស័យ រួចរាល់​អស់ហើយ រងចាំ​សុំ​ដីការ​ស្វែងរក​ចាប់ខ្លួន ពី​តុលាការ​។​

​ជនរងគ្រោះ​ដែលជា គ្រូថ្នាំ​ខ្មែរ​ឈ្មោះ ពៅ សុវណ្ណ ហៅ ម៉ៅ អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ សមត្ថកិច្ច​ស្រុក​បាទី បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ជាង ៤០០​នាក់ បាននាំគ្នា​មក​ព័ទ្ធ​ផ្ទះ ជនរងគ្រោះ និង​បាន​ឡើងក​កូរ​កាយ យក​អាសនៈ របស់​គ្រូខ្មែរ​ខាងលើ មក​ដុតចោល​ខាងក្រោយ​ផ្ទះ ដោយ​ចោទថា គ្រូថ្នាំ​ខែ្មរ​នេះ ចេះ​អំពើ​អាប​ធ្មប់​។ ប្រជាពលរដ្ឋ នៅ​បន្ត​ព័ទ្ធ​ផ្ទះ​ជនរងគ្រោះ រហូតដល់​ម៉ោង ៧​យប់ ដោយ​ក្រុម​ជនសង្ស័យ​ទាំង ១០​នាក់ បាន​ទិញ​ស្រាស មក​អង្គុយ​ផឹក នៅមុខ​ផ្ទះ​ជនរងគ្រោះ​។

​ក្រោយពេល​ជនសង្ស័យ ស្រវឹង​ជោកជាំ បាននាំគ្នា​ឡើងទៅ​វាយ ជនរងគ្រោះ​នៅលើផ្ទះ ដោយមាន​ដំបង ដុំថ្ម​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រួច​ជនសង្ស័យ ក៏​ចុះមក​អង្គុយ​ផឹក​ស្រាស បន្ថែមទៀត ។ ចំណែក​អាជ្ញាធរ និង​សមត្ថកិច្ច បានត្រឹមតែ​អង្គុយ មើល​សកម្មភាព របស់​ក្រុម​ជនសង្ស័យ​ទាំងនោះ មិនមាន​វិធានការ​ទប់ស្កាត់​ទេ​។  ក្រុម​ជនសង្ស័យ បាន​ឡើង​ធ្វើ​សកម្មភាព វាយ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ និង​បាន​អូស​សព​ជនរងគ្រោះ ទម្លាក់​ពីលើផ្ទះ រួច​បន្ត​វាយ​បន្ថែមទៀត ទោះបី​ជនរងគ្រោះ​ស្លាប់​ទៅហើយ​ក្តី ដែល​អ្នកឃើញ​ហេតុការណ៍​ខាងលើ​ថា ជា​អំពើ​សាហាវ ឃោរឃៅ​បំផុត​។​

​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ចេ​វ ចិន្តា បាន​ឲ្យ​ដឹងថា គាត់​បាន​រៀបការ ជាមួយ​ជនរងគ្រោះ​ជា​ប្តី អស់​រយៈពេល ១១​ឆ្នាំ មិន​មានកូន​នោះទេ ដោយ​ប្តី​គាត់​ចេះ​ផ្សំ​ថ្នាំខ្មែរ ព្យាបាល​រោគ​ថ្លើម ហើយ​ប្តី​របស់គាត់ តែងតែ​ដើរ​ព្យាបាល ប្រជាពលរដ្ឋ​ក្រីក្រ និង​មាន​ជំងឺ​ខាងលើ ពុំបាន​ចេះ​អំពើ​អាប​ធ្មប់ ដូច​ប្រជាពលរដ្ឋ មួយចំនួន​អះអាង​នោះទេ ។ មូលហេតុ​ដែល ប្រជាពលរដ្ឋ​មួយចំនួន​ចោទថា ប្តី​គាត់​ជា​គ្រូ​អាប​ធ្មប់ ដោយសារ​ប្រជាពលរដ្ឋ បាន​ទៅរក​គ្រូ​ខាងក្រៅ​មើលថា ប្តី​របស់គាត់ ជា​អ្នកចេះ​អំពើ​អាប​ធ្មប់ និង​ធ្វើ​ឲ្យ​អ្នកភូមិ​ស្លាប់​៕

Wat 28043 Wat 28042


Source from: watphnom-news.com

No comments:

Post a Comment