ខឹង​ប្រពន្ធ​តាមរក​រឿង​ដល់​វង់​ផឹកស៊ី ទាញ​ដំបង​ឈើ​ជ្រុង​វាយ​សំពង រហូត​សន្លប់​បាត់ស្មារតី​

ខឹង​ប្រពន្ធ​តាមរក​រឿង​ដល់​វង់​ផឹកស៊ី ទាញ​ដំបង​ឈើ​ជ្រុង​វាយ​សំពង រហូត​សន្លប់​បាត់ស្មារតី​

​ខេត្តកណ្តាល៖បុរស​​ម្នាក់​​ព្រោះ​តែ​​ខឹង​​ប្រ​ពន្ធដើរ​​តាម​​រក​រឿង​​ដល់​​វង់​​ផឹក​ស៊ីក៏​បាន​​យក​​ដំ​បង​​ឈើ​​ជ្រុងវាយ​​សំ​ពង​​ទៅ​លើ​​ស្ត្រី​​ជា​​ប្រ​ពន្ធប​ណ្តា​ល​​ឲ្យ​រ​ង​របួស​យ៉ាង​ធ្ងន់​ធ្ងរកាល​ពី​​វេ​លា​​ម៉ោង១៥​​និង​​១០

​ខេត្តកណ្តាល ៖ បុរស​​ម្នាក់​​ព្រោះ​តែ​​ខឹង​​ប្រ​ពន្ធ ដើរ​​តាម​​រក​រឿង​​ដល់​​វង់​​ផឹក​ស៊ី ក៏​បាន​​យក​​ដំ​បង​​ឈើ​​ជ្រុង វាយ​​សំ​ពង​​ទៅ​លើ​​ស្ត្រី​​ជា​​ប្រ​ពន្ធ ប​ណ្តា​ល​​ឲ្យ​រ​ង​របួស​យ៉ាង​ធ្ងន់​ធ្ងរ កាល​ពី​​វេ​លា​​ម៉ោង ១៥​​និង​​១០ នា​ទី ថ្ងៃ​ទី​​២៧ ខែ​មេ​សា ឆ្នាំ​​២០​១៤ នៅចំ​ណុច​​ខាងមុខផ្ទះ របស់​ឈ្មោះ ត្រេ​ន ក្នុង​បរិវេណ​សិប្បកម្ម​ឡឥដ្ឋ របស់​ឈ្មោះ អ៊ុំ ឈុន​ស្រេង ស្ថិតក្នុង​ភូមិ​ព្រែ​កតា​សោម ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

​ជនសង្ស័យ​មានឈ្មោះ រឿន ចាន់​ឌឿ​ន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រីឯ​ជនរងគ្រោះ មានឈ្មោះ ឃុន ស្រីមុំ អាយុ ២៥​ឆ្នាំ  ទាំង ២​នាក់ ប្តី​ប្រពន្ធ​មានមុខ​របរ ធ្វើជា​កម្មករ​ក្នុង​សិប្បកម្ម ឡឥដ្ឋ​របស់​ឈ្មោះ អ៊ុំ ឈុន​ស្រេង បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​របស់​កម្មករ ក្នុង​ទីតាំង​សិប្បកម្ម​ឡឥដ្ឋ​ស្ថិតក្នុង ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ សម​ត្ថកិច្ច​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឫស្សី​ជ្រោយ បាន​ចុះទៅ​អន្តរាគមន៍ ឃាត់ខ្លួន​ជនដៃដល់​ជា​ប្តី បញ្ជូន​ទៅកាន់​អធិការដ្ឋាន នគរបាល​ស្រុក​មុខកំពូល  ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់ ។ ចំណែក​ស្ត្រី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ និង​អ្នកជិតខាង ដឹកបញ្ជូន​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ផងដែរ ។​

​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ចូលរួម កម្មវិធី​ជួបជុំគ្នា ជាមួយ​មិត្ត​រួមការ​ងារ ក្នុង​សិប្បកម្ម​ឡឥដ្ឋ​ខាងលើ នៅផ្ទះ​របស់​ឈ្មោះ ត្រេ​ន ដែលជា​កម្មករ​ដូចគ្នា ហើយក៏​មាន​ទិញ​ស្រា​ជាច្រើន​លីត្រ យកមក​ផឹក​ផងដែរ ខណៈដែល​កំពុងតែ​អង្គុយ​ផឹកស្រា ស្រាប់តែ​ជនរងគ្រោះ ជា​ប្រពន្ធ បាន​ទៅរក​រឿង​ហៅ​ប្តី  ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។ ភ្លាមៗ​នោះ​បុរស​ជា​ប្តី បាន​កើតក្តី​ខឹងសម្បា​យ៉ាងខ្លាំង ក៏បាន​ចុះពីលើផ្ទះ​ឈ្មោះ ត្រេ​ន មកឈរ​នៅខាងមុខ​ផ្ទះ ទាញយក​ដំបង​ឈើ​ជ្រុង វាយ​ទៅលើ​ស្ត្រី​ជា​ប្រពន្ធ  ចំនួន ៦​ដំបង​លើ​ដងខ្លួន និង​ក្បាល បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ធ្ងរ ដេក​សន្លប់​ទៅលើ​ដី​៕

Wat 280418


Source from: watphnom-news.com

No comments:

Post a Comment