ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀន ពេលលួចធ្វើសកម្មភាព នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ត្រូវបាន មន្ត្រីការិយាល័យ ជួញដូរគ្រឿងញៀន ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ២០យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅភូមិ០៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ក្នុងករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន ហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។
លោក វរសេនីយ៍ឯក សាន់ ប៊ុនថន ស្នងការរងនគរបាល ខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ ដែលប្រើប្រាស់ និងចែកចាយគ្រឿងញៀន មានឈ្មោះ ទី១ ហេង ដារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ ។ ជនសង្ស័យទី២ មានឈ្មោះ ហេង សុខ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ក្នុងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន នៅចំណុចកើតហេតុខាងលើ ដោយឆែកឆេរ ដកហូតបានវត្ថុតាងមួយចំនួន មានដូចជា ថ្នាំញៀនប្រភេទ មេតំហ្វីតាមីន ០២កញ្ចប់ ស្មើនឹង ០៨ក្រាម ទូរសព្ទ័ដៃចំនួន ០១គ្រឿង៕
Source from: watphnom-news.com