ចាប់រំលោភ​ប្រពន្ធ​គេ​ហើយ​ផ្លោះ​តាម​បង្អួច គេចខ្លួន​បាន ៤​ឆ្នាំ ត្រូវ​ចាប់បញ្ជូន​ចូល​ទ្រុង​ដែក​

ចាប់រំលោភ​ប្រពន្ធ​គេ​ហើយ​ផ្លោះ​តាម​បង្អួច គេចខ្លួន​បាន ៤​ឆ្នាំ ត្រូវ​ចាប់បញ្ជូន​ចូល​ទ្រុង​ដែក​

​ខេត្ដ​កណ្ដាល៖ស​មត្ថ​កិច្ច​​នគរ​បាល​​ស្រុក​​លើក​ដែកបាន​​ចាប់​​ឃាត់​ខ្លួនជន​​ត្រូវ​​ចោទ​​ពី​បទ​​រំលោភ​​សេព​សន្ថវៈ​​ម្នាក់កាល​ពី​​វេ​លា​​ម៉ោង១០​​និង​​៤៥នា​ទី​​យប់​ថ្ងៃ​ទី​​២៦

​ខេត្ដ​កណ្ដាល ៖ ស​មត្ថ​កិច្ច​​នគរ​បាល​​ស្រុក​​លើក​ដែក បាន​​ចាប់​​ឃាត់​ខ្លួន ជន​​ត្រូវ​​ចោទ​​ពី​បទ​ ​រំលោភ​​សេព​សន្ថវៈ​​ម្នាក់ កាល​ពី​​វេ​លា​​ម៉ោង ១០​​និង​​៤៥ នា​ទី​​យប់​ថ្ងៃ​ទី​​២៦ ខែ​មេ​សា ឆ្នាំ​​២០​១៤ ត្រង់​ចំ​ណុច​​ភូមិ ក្បាល​ជ្រោយ ឃុំ​​កំព​ង់​​ភ្នំ ស្រុក​​លើកដែក បញ្ជូន​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ដ​កណ្ដាល កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​បន្ដ​តាមច្បាប់​។​

​ជន​ត្រូវ​ចោទ​មានឈ្មោះ ចេង ហេង ហៅ​សាន ហេង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មុខរ​បរជាកសិករ មាន​ទីលំនៅ ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ត្រូវបាន​លោក សំ​ម ឫទ្ធិ​វាសនា តំណាង​អយ្យការ ចេញ​ដីកា​បង្គាប់ ឱ្យ​ចាប់ខ្លួន​លេខ​០០៣ ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៤ ដោយ​ចោទប្រកាន់ ពីបទ​រំលោភ​សេពសន្ថវៈ ដែល​បាន​ប្រ​ព្រឹ​ត្ដ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១០ នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ដ​កណ្ដាល ។​

​មានការ​រំលឹក​ផងដែរ​ថា កាលពី​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១០ កន្លងទៅ ឈ្មោះ ចេង ហេង បាន​លប​ឡើងលើ​ផ្ទះ​អ្នកជិតខាង​ម្នាក់ នៅ​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក លើកដែក ខេត្ដ​កណ្ដាល ហើយ​បានធ្វើ សកម្មភាព ចាប់​ស្ដ្រី​រងគ្រោះ​រំលោភ ខណៈដែល​បុរស​ជា​ប្ដី មិន​នៅផ្ទះ ហើយ​ពេលនោះ​ស្ដ្រី​រងគ្រោះ បាន​រើបម្រះ​រួច ក៏​ស្រែក​ឆោឡោ ដឹង​ដល់​អ្នកជិតខាង ទើប​ឈ្មោះ ចេង ហេង លោត​ផ្លោះ​ពីលើផ្ទះ​ស្ដ្រី​រងគ្រោះ តាម​បង្អួច​គេចខ្លួន បាត់ស្រមោល​។

​ក្រោយមក​ស្ដ្រី​រងគ្រោះ ពុំបាន​ដាក់ពាក្យ​បណ្ដឹង នៅ​អធិការដ្ឋាន​ន​នគរបាល​ស្រុក​ទេ គឺ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ដល់ តុលាការ​ខេត្ដ​កណ្ដាល រហូត​ខាង​តំណាង​អយ្យការ បើក​ការ​ស៊ើប អង្កេត ធ្វើការ​ចោទប្រកាន់ ជន​ត្រូវ​ចោទ ពីបទ​រំលោភ​សេពសន្ថវៈ ហើយ​បានចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន ជន​ត្រូវ​ចោទ ដើម្បី​នាំមក​ផ្តន្ទាទោស​។ រហូតដល់​ព្រឹក ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ នគរបាល​បាន​បញ្ជូន ជន​ត្រូវ​ចោទ​ឈ្មោះ ចេង ហេង ហៅ​សាន ហេង ទៅកាន់​ពន្ធនាគារ ខេត្ដ​កណ្ដាល ធ្វើការ​ឃុំខ្លួន​តាម​ដីកា របស់​សាលាដំបូង​ខេត្ដ ៕

Wat 270410 Wat 270412


Source from: watphnom-news.com

No comments:

Post a Comment