ផ្លេកបន្ទោនិងរន្ទះ មានភ្លើងខៀវពេញផ្ទះ បាញ់ស្លាប់ ២នាក់ របួសធ្ងន់ ៣នាក់ គួរឲ្យរន្ធត់

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់បុរស ២នាក់ បានស្លាប់ភ្លាមៗ និងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ដោយសាររន្ទះបាញ់ នៅក្នុងភូមិអូរត្រជាក់ចិត្ដ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ កាលពីរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៤ ខណៈដែលពួកគេជ្រកភ្លៀង នៅក្នុងផ្ទះមួយកន្លែង។
មន្ដ្រីប៉ូលិសស្រុកស្ទឹងហាវ បានឱ្យដឹងថា អ្នកស្លាប់ទាំង ២នាក់នោះ មានឈ្មោះ ខែម ង៉ែតអាយុ ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅ ស្រុកកំពង់ត្រាច ខេត្ដ កំពត និងម្នាក់ទៀតឈ្មោះ សួន វណ្ណី អាយុ ៥២ឆ្នាំ ជាអ្នករស់នៅ កន្លែងកើតហេតុ ត្រូវជាម្ចាស់ផ្ទះ។ មុនពេលក់តហេតុ មានភ្លៀងធ្លាក់យ៉ាងខ្លាំង អ្នកស្រុកម្នាក់ៗ មិនហ៊ានចេញ មកក្រៅផ្ទះទេ គឺនាំគ្នាសម្ងំជ្រកភ្លៀង គ្រប់ៗគ្នា ។
ស្រាប់តែពេលនោះ គេសង្កេតឃើញមានផ្លេកបន្ទោ មួយមានភ្លើងខៀវ ពេញផ្ទះជនរងគ្រោះ តែពុំមានសម្រែក អ្នកផ្ទះរងគ្រោះនោះទេ គឺស្ងាត់ ។ លុះមួយសន្ទុះក្រោយមក អ្នកស្រុកនៅផ្ទះជិតខាង ក៏រត់ទៅមើលស្រាប់តែឃើញ ជនរងគ្រោះ ដេករដូករណែលពេញដី ដោយខ្លះសន្លប់ ខ្លះស្លាប់ ឡើងទន់ខ្លួនបាត់ទៅហើយ៕
Source from: watphnom-news.com