លោក ហេង គង់ ជា​​កំ​ពូល​​មេ​​ឈ្មួញ​​បំ​ផុស​​អ្នក​ភូមិ ឲ្យ​​ចូល​​ព្រៃ​​កាប់​​ឈើ​​នៅ​ក្នុង​​ស្រុក​​ស​ង្គម​​ថ្មី និង​​ជ័យ​​សែន យក​​ទៅ​​លក់​​​ឲ្យ​​​ក្រុម​ហ៊ុន ទ្រី​ភាព

លោក ហេង គង់ ជា​​កំ​ពូល​​មេ​​ឈ្មួញ​​បំ​ផុស​​អ្នក​ភូមិ ឲ្យ​​ចូល​​ព្រៃ​​កាប់​​ឈើ​​នៅ​ក្នុង​​ស្រុក​​ស​ង្គម​​ថ្មី និង​​ជ័យ​​សែន យក​​ទៅ​​លក់​​​ឲ្យ​​​ក្រុម​ហ៊ុន ទ្រី​ភាព

​ខេត្តព្រះវិហារ៖ដោយ​សារ​​គ្មាន​​អ្នក​ទ​ទួល​ខុស​ត្រូវក្នុង​ការ​​បង្ការ​​ប​ង្ក្រាបជំ​នួញ​​ឈើ​​ខុស​ច្បាប់គេ​​ស​ង្កេត​ឃើញព្រៃ​ឈើ​​នៅ​ក្នុង​​ខេត្ត​ព្រះ​វិ​ហារចាប់​ផ្តើម​​ស​ម្រុក​កាប់​បំ​ផ្លាញខ្លាំង​​មែន​ទែន

​ខេត្តព្រះវិហារ ៖ ដោយ​សារ​​គ្មាន​​អ្នក​ទ​ទួល​ខុស​ត្រូវ ក្នុង​ការ​​បង្ការ​​ប​ង្ក្រាប ជំ​នួញ​​ឈើ​​ខុស​ច្បាប់ គេ​​ស​ង្កេត​ឃើញ ព្រៃ​ឈើ​​នៅ​ក្នុង​​ខេត្ត​ព្រះ​វិ​ហារ ចាប់​ផ្តើម​​ស​ម្រុក​កាប់​បំ​ផ្លាញ ខ្លាំង​​មែន​ទែន មុន​​ពេល​បោះ​ឆ្នោត​ជាតិ​​អា​ណត្តិ​​ទី​​៥ មួយខែ ហើយ​​រហូតមក​ដល់ពេលនេះ ឈើប្រណិត​ជិត​អស់​ទៅហើយ ដោយសារតែ​ស្នាដៃ របស់​ក្រុមហ៊ុន​ទ្រី​ភាព ដោយនៅ​ក្នុងស្រុក​ឆែប ដែល​ស្ថិតនៅ​ក្នុងភូមិ​ឆែប​២ ត្រង់​ចំណុច​បំបែក​ទៅ​ដង​ផ្លិត មានឈ្មោះ ឈឿន សំណាង ជា​មេ​ឃ្លាំង​ធំ ហើយ​អ្នកដើរ​ប្រមូល​ទិញ នៅក្នុង​ស្រុក​សង្គម​ថ្មី និង​ជ័យ​សែន មានឈ្មោះ ហេង គង់ ដែលជា​កំពូល​មេ​ឈ្មួញ បំផុស​ប្រជាពលរដ្ឋ ឲ្យ​ចូល​ព្រៃ​កាប់​ឈើ យកមក​លក់​ឲ្យ​ខ្លួន ក្នុង​តម្លៃថោក ដើម្បី​ប្រមូល​យកទៅលក់​ឲ្យ​ក្រុមហ៊ុន ទ្រី​ភាព​។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ថៅកែ​រង​របស់​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ដើរទៅ​កាប់​ឈើប្រណិត​នៅក្នុង​ព្រៃ ហើយ​លោក ហេង គង់ ដែលជា​មេការ​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព បាន​ទៅ​ប្រមូល​ទិញ នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅពេល​ល្ងាច ដើម្បី​ដឹកជញ្ជូន​ទៅ​ស្តុក​ទុក នៅតាម​ឃ្លាំង ពុំមាន​អាជ្ញាធរ​ធ្វើការ​ទប់ស្កាត់​នោះទេ ដោយសារ​តំណាង​របស់​ក្រុមហ៊ុន ទ្រី ភាព បាន​រត់ការ​បង់លុយ ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចទៅហើយ តាំងពី​មន្ត្រី​ថ្នាក់លើ រហូតដល់​ថ្នាក់មូលដ្ឋាន ហើយ​ឈើ​ប្រណីត​ទាំងនោះ ប្រជាពលរដ្ឋ​លក់បាន​តម្លៃ មួយ​លាន​រៀល ប៉ុណ្ណោះ ស​ម្រា​ប់ំ​យ​យ​ម៉ែត្រត្រីគុណ​។​

​សកម្មភាព​នៃ​ការដឹកជញ្ជូន​ឈើ ដើម្បី​ប្រមូល​ចូល​ឃ្លាំង បានចាប់ផ្តើម​ស្ទូច​ឈើ ដែល​លាក់ទុក​នៅក្នុង​ព្រៃ នៅពេល​ល្ងាច​ដែលមាន​រថយន្ត​យ៉ី​ឌុប​ធំៗ និង​រថ​យន្ត​ស្ទូច​រប​ស់​ក្រុមហ៊ុន លោក​ឧកញ៉ា ទ្រី ភាព ស្ថិតនៅក្នុង​ស្រុក​សង្គម​ថ្មី ចំណែកឯ​នៅក្នុង​ស្រុក​ជ័យ​សែន នឹង​ស្រុក​ឆែប បានចាប់ផ្តើម​នាពេល​ព្រឹក​ព្រលឹម និង​ដើរ​ប្រមូល​ទិញ​តាម​ផ្ទះ​នៅពេល​ល្ងាច​។ បច្ចុប្បន្ននេះ យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព គឺ​បំផ្លាញ​ឈើ ដែល​នៅ​ចុងក្រោយ ក្នុង​ខេត្តព្រះវិហារ​នេះ​តែម្តង ដោយបាន​ឲ្យ​មេការ​មានឈ្មោះ ហេង គង់ ដើ​បំផុសបំផុល​ពលរដ្ឋ ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​លក់​ឲ្យ​ខ្លួន មុននឹង​ខ្លួន​រើ​ទៅកាន់​ទីតាំង​ថ្មី ស្ថិតក្នុង​ខេត្តស្ទឹងត្រែង​។​

​មន្ត្រី​ដែល​តាមដាន​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ ដ៏​រាលដាល​នៅក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា នៅក្នុង​ស្រុក​ចំនួន​៣ គឺ​សង្គម​ថ្មី ឆែប ជ័យ​សែន ការនាំ​ឈើ​ចេញទៅ​វៀតណាម ជាម​ធ្ប​ម​ក្នុង​មួយថ្ងៃ ប្រមាណ​ជា ៦​ទៅ​៧ រថយន្ត​យ៉ី​ឌុប ហើយ​ក្នុង​មួយ​រថយន្ត អាច​ផ្ទុក​ឈើ​បាន​ប្រមាណ​ជា ៣០​ម៉ែត្រគូប ដូច្នេះ​នៅក្នុង​មួយថ្ងៃ គេ​ដឹកឈើ​ចេញពី​ស្រុក​ទាំង ៣​នោះ ប្រមាណ​ជា ១៨០​ម៉ែត្រគូប​ទៅ ២០០​ម៉ែត្រគូប ចាប់ពី​ដើម​ឧសភា រហូតមកដល់​សព្វថ្ងៃ​នេះ​។ ក្រុមហ៊ុន ទ្រី ភាព ទទួល​ដឹកឈើ​ប្រណិត ឲ្យ​ឈ្មួញ​ទាំងអស់ ចេញទៅ​វៀតណាម តាម​ច្រក​ដូង ៧​ដើម ស្ថិតនៅក្នុង​ស្រុក​មេមត់ ខេត្តកំពង់ចាម ដោយ​គេ​យក​តម្លៃ ១៨០០​ដុល្លារ ក្នុង​ម៉ែត្រគូប ។​

​មានការ​បញ្ចាក់​ផងដែរ​ថា បច្ចុប្បន្ននេះ ស្ថានភាព​បំផ្លាញ​ព្រៃឈើ កំពុងតែ​ធ្ងន់ធ្ងរ​ទៅៗ ចំណែកឯ រដ្ឋាភិបាល​គ្មាន​ឆន្ទៈ ក្នុងការ​បង្ក្រាប បទល្មើស​ព្រៃឈើ​នោះទេ ប្រសិនបើ​គេ​មាន​ឆន្ទៈ​បង្ក្រាប វា​គ្មាន​ការលំបាក​នោះទេ ដោយ​គ្រាន់តែ​អនុវត្ត​ច្បាប់​ព្រៃឈើ តាម​មាត្រា ៩៦ ដល់ ១០១ គឺ​ធ្វើបាន​ទាំងស្រុង ដោយ​មិនចាំបាច់ ចេញ​បទបញ្ជារ​នោះឡើយ ព្រោះ​បទបញ្ជា​ទាំងនោះ គ្មាន​ប្រសិទ្ធិភាព​ទេ​។ អង្គ​ការសង​ញក​ម​ស៊ីវិល បាន​រិះគន់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា មិនបាន​យកចិត្តទុកដាក់ ធ្វើការ​ស៊ើបអង្កេត និង​ចាត់វិធានការ​ទាន់ពេល ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ បើទោះជា​មាន​សេចក្ដីរាយការណ៍ ពី​ការកាប់បំផ្លាញ និង​ជា​កន្លែង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក៏ដោយ ហើយ​គម្រោង​សាងសង់ ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​កន្លែង នៅ​ខេត្តកោះកុង ពោធិ៍សាត់ ស្ទឹងត្រែង និង​ខេត្តរតនគិរី តាម​ជួរ​ដង​ទន្លេ​៣ ក៏​ជា​ប្រភព​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ យ៉ាងខ្លាំង​សម្បើម​ផងដែរ​៕

Wat 250418 Wat 250419


Source from: watphnom-news.com

No comments:

Post a Comment