ស្ត្រីថៅកែលក់ចាប់ហួយនៅផ្សារញ៉ែ ស្លាប់រហូតធំក្លិនស្អុយ មានភួយញ៉ុកនៅក្នុងមាត់

ខេត្ដសៀមរាប ៖ ថៅកែលក់ចាប់ហួយនៅផ្សារញ៉ែ ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្ដ សៀមរាប ត្រូវបានគេប្រទះឃើញ ស្លាប់រហូតហើមស្អុយ នៅក្នុងផ្ទះរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី១ ខែមេសាឆ្នាំ២០១៤ ហើយសមត្ថកិច្ច បានសន្និដ្ឋានជំហានដំបូងថា ស្ដ្រីរងគ្រោះអាចត្រូវគេធ្វើឃាត ព្រោះមានភួយញ៉ុកនៅក្នុងមាត់។
ស្ដ្រីរងគ្រោះជាជនជាតិវៀតណាម គេតែងតែហៅ អាមួយៗ អាយុជាង ២០ ឆ្នាំ ស្នាក់នៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្ដ សៀមរាប។ ផ្ទះស្ដ្រីរងគ្រោះ មានដាក់ស្លាកយីហោ ជាវ ពៅ លក់គ្រឿងទេស ។ អ្នករស់នៅជិតខាង បាននិយាយថា ផ្ទះស្ដ្រីរងគ្រោះ បានបិទទ្វារ ចាក់សោពីក្រៅចំនួន ៣ថ្ងៃ មកហើយ ដោយមានការសង្ស័យ ទើបគេនាំគ្នាដើរទៅអើតមើល ទើបធំក្លិនស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង៕
Source from: watphnom-news.com