ចាញ់បោក​ប្រុស​ព្រាន ចាប់រំលោភ​ទាល់តែ​មាន​ផ្ទៃពោះ ៥​ខែ ទើប​ហ៊ានមកប្តឹង​សមត្ថកិច្ច​

ចាញ់បោក​ប្រុស​ព្រាន ចាប់រំលោភ​ទាល់តែ​មាន​ផ្ទៃពោះ ៥​ខែ ទើប​ហ៊ានមកប្តឹង​សមត្ថកិច្ច​

រាជធានី​ភ្នំពេញ៖បុរស​​ជា​​ព្រាន​​ប្រក​​ប​របរ​​ប៉ះ​​កង់បាន​​ចាប់​​នារី​​ម្នាក់រំ​លោភ​​រហូត​​បាន​សំ​រេចហើយ​​គំ​រាម​​មិន​​ឲ្យ​​និ​យាយ​ប្រាប់អ្នក​ណា​​ទាំង​អស់រង់​ចាំ​​​គេ​​ហៅ​ចាស់​​ទុំ​ចូល​​​ស្តី​​ដ​​ណ្តឹងតែ​​នារី​​រង​គ្រោះ​​ចាំ​​បាត់​ៗ

រាជធានី​ភ្នំពេញ ៖ បុរស​​ជា​​ព្រាន​​ប្រក​​ប​របរ​​ប៉ះ​​កង់ បាន​​ចាប់​​នារី​​ម្នាក់ រំ​លោភ​​រហូត​​បាន​សំ​រេច ហើយ​​គំ​រាម​​មិន​​ឲ្យ​​និ​យាយ​ប្រាប់ អ្នក​ណា​​ទាំង​អស់ រង់​ចាំ​​​គេ​​ហៅ​ចាស់​​ទុំ​ចូល​​​ស្តី​​ដ​​ណ្តឹង តែ​​នារី​​រង​គ្រោះ​​ចាំ​​បាត់​ៗ រហូត​ដល់​​កូន​​ក្នុង​​ផ្ទៃ​​បាន ៥​​ខែ៥ថ្ងៃ ហើយ​មិនឃើញ​ប្រុស​ថ្លៃ នាំ​ឪ​ម៉ែ​មក​ចូល​ស្តីដណ្តឹង ទើប​ដាច់ចិត្ត​មកប្តឹង​សង្កាត់ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៤ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នារី​រងគ្រោះ ដែល​ចាញ់ល្បិច​ប្រុស​ព្រាន ខកខ្លួន​រហូត មាន​ផ្ទៃពោះ​ជាង ៥​ខែ ទើប​ទៅប្តឹង​សមត្ថកិច្ច មានឈ្មោះ គឹម យ៉ា​ត អាយុ ២១​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​ស្នោ សង្កាត់ ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រៀបរាប់​ឲ្យ​ដឹងថា នាង​ត្រូវបាន​បុរស​ម្នាក់ ឈ្មោះ ហេង អាយុ​២០​ឆ្នាំ មុខរបរ​ជាជាង​ប៉ះ​កង់ឡាន និង​ស្នាក់នៅ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ខាងលិច​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានផ្ទះ​នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​ជ័យ បានធ្វើ​សកម្មភាព​ចាប់រំលោភ ខណៈពេលដែល​នាង ចេញពី​ធ្វើ​ការងារ​រោង ចក្រ ស្ថិតនៅ​ខាងលិច​ផ្សារ​ជម្ពូ​វ័ន​។​

​នារី​រងគ្រោះ​បាន​រំលឹកថា កាលពី​វេលា​ម៉ោង ៦​និង​៣០ នាទី ព្រលប់​មិន​ចាំ​ថ្ងៃ ក្នុង​ខែតុលា ឆ្នាំ​២០១៣ នាង​បាន​ដើរទៅ​រង់ចាំ រថយន្ត​ដឹក​កម្មករ ជិះ​ត្រឡប់ទៅផ្ទះ ដោយ​នាង​ឈរ​នៅមុខ​រោង ជា​កន្លែង​ប៉ះ​កង់​រថយន្ត របស់​បុរស​ឈ្មោះ ហេង ។ ដោយ​ឃើញ​នាង ឈរ​តែម្នាក់ឯង បុរស​ខាងលើ បាន​ចេញមក​ចាប់​អូស​ដៃ​នាង យកទៅ​រំលោភ​សេពសន្ថវ​: រហូត​បានសម្រេច មួយដង ហើយ​បុរស​ខាងលើ បាន​និយាយ​គំរាម​នាង​ថា ហាម​និយាយប្រាប់ អ្នកណា​ទាំងអស់ ថ្វី​ត្បិត​រូបគេ​មាន​ការ​ជ្រុលជ្រួស ប្រពៃណី​ក៏ពិតមែន តែ​ចាំ​គេ​ហៅ​ចាស់ទុំ ឲ្យ​ចូល​ស្តីដណ្តឹង តែ​ចាំ​បាត់ៗ រហូតដល់​មាន​ផ្ទៃពោះ​ជាង ៥​ខែ ទើប​បែក​រឿងរ៉ាវ​ដល់​ឪពុកម្តាយ ឃើញ​ពោះ​កាន់តែ​ធំ​ឡើងៗ ក៏​សម្រេចចិត្ត​ទៅប្តឹង​សមត្ថកិច្ច​តែម្តង​៕

Wat 28049


Source from: watphnom-news.com

No comments:

Post a Comment