បង្ក្រាប​ហាង​លក់​បាយ កាហ្វេ​លួច​បង្កប់​សេវា​ផ្លូវភេទ ឃាត់ខ្លួន​មេបន និង​នារី​វ័យក្មេង ៤​នាក់​

បង្ក្រាប​ហាង​លក់​បាយ កាហ្វេ​លួច​បង្កប់​សេវា​ផ្លូវភេទ ឃាត់ខ្លួន​មេបន និង​នារី​វ័យក្មេង ៤​នាក់​

​រាជធានី​ភ្នំពេញ៖នគរ​បាល​​ការិ​យា​ល័យប្រ​ឆាំង​​ការ​ជួញ​ដូរ​​ម​នុស្សនិង​​ការ​ពារ​​អ​នី​តិ​ជន​​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាលរាជ​ធា​នី​​ភ្នំ​ពេញស​ហ​កា​រ​​ជា​មួយន​គរ​បាល​ប៉ុស្ដិ៍​​បឹ​ក​ក​ក់​​២

​រាជធានី​ភ្នំពេញ ៖ នគរ​បាល​​ការិ​យា​ល័យ ប្រ​ឆាំង​​ការ​ជួញ​ដូរ​​ម​នុស្ស និង​​ការ​ពារ​​អ​នី​តិ​ជន​ ​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល រាជ​ធា​នី​​ភ្នំ​ពេញ ស​ហ​កា​រ​​ជា​មួយ ន​គរ​បាល​ប៉ុស្ដិ៍​​បឹ​ក​ក​ក់​​២ ខណ្ឌ​ទួល​គោក បាន​ធ្វើ​កា​រ​​បង្ក្រាប​​ទី​តាំង លក់​​កា​ហ្វេ​​ដែល​​បង្កប់​សេវា​ផ្លូវភេទ និង​បាន​ឃាត់ខ្លួន​ស្ដ្រី​ជា​មេបន​ម្នាក់ នារី​បម្រើ​ផ្លូវភេទ ៤​នាក់ កាលពី​វេលា​ម៉ោង ៣​និង​២០ នាទី​រសៀល ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លក់ កាហ្វេ បាយ​ម្ហូប ព្រឹក​ថ្ងៃ​ល្ងាច ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ម្ដុំ​ត្រឡោកបែក ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​

​ក្នុងការ​ចុះបង្ក្រាប​ទីតាំង​លួច បង្កប់​សេវា​ផ្លូវភេទ​ខាងលើនេះ ដឹកនាំ​ដោយ លោក ហោ លីន​ណា ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​លោក ថន ផានិត នាយរង​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល រាជ ធានី​ភ្នំពេញ ។ មេបន​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ អ៊ុំ សុផល ភេទ​ស្រី អាយុ ៥៦​ឆ្នាំ ស្នាក់នៅ​ទីតាំង​ខាងលើ និង​នារី ៤​នាក់​ទៀត ដែល​បម្រើ​ផ្លូវភេទ រួម​នឹង​វត្ថុតាង​ជាក់ស្ដែង មួយចំនួន​ដូចជា​ស្រោមអនាម័យ​ជាដើម ត្រូវ​បញ្ជូនទៅ​សាកសួរ នៅ​ការិយាល័យ ប្រឆាំង​ការជួញដូរ មនុស្ស និង​ការពា​អនីតិជន ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Wat 290411


Source from: watphnom-news.com

No comments:

Post a Comment