តារាសម្តែងហ្វីលីពីននាង Marian Rivera បង្ហាញរូបស្រាត លើគម្របទស្សនាវដ្តី FHM

ហ្វីលីពីន ៖ តាមប្រភពព័ត៌មានបរទេស បានប្រាប់ឲ្យដឹងថា តារាសម្តែងហ្វីលីពីន ដ៏ល្បីល្បាញទូទាំងអាស៊ី ដែលប្រជាពលរដ្ឋស្គាល់ ក្នុងរឿងនាងមច្ឆា គឺនាង Marian Rivera បានបង្ហាញរូបថតស្រាត អង្គុយលើឆ្នេរខ្សាច់ នៅលើគម្របទស្សនាវដ្តីFHM កាលពីពេលថ្មីៗនេះ ធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមើលឃើញរូបស្រាត ស្ថិតនៅលើ គម្របទស្សនាវដ្តី FHM របស់អាមេរិក។
រូបភាពស្រាតទាំងនេះ ត្រូវបានទស្សនិកជន មើលឃើញនាងពាក់ក្រវិល និងខ្សែកមួយខ្សែអង្គុយឆ្នេរខ្សាច់ ថតផ្សាយពាណិជ្ជកម្ម ។ នៅខែមីនា ឆ្នាំ២០១៤ នេះ ទស្សនាវដ្តី FHM បានធ្វើពិធីខួបលើកទី១៤ របស់ទស្សនាវដ្តីខ្លួន នៅក្នុងប្រទេសហ្វីលីពីន ដែលត្រូវចំនៅថ្ងៃសុក្រ ស្អែក។ នាង Marian Rivera ធ្លាប់បានបង្ហាញ រូបភាពសិចស៊ីនៅលើគម្រប FHM កាលខែមករា ឆ្នាំ ២០១៣ កន្លងទៅ៕
Source from: watphnom-news.com