រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពល​អាវុធហត្ថ​ចំនួន​១.០០០​នាក់​បន្ថែម​ទៀត​

រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពល​អាវុធហត្ថ​ចំនួន​១.០០០​នាក់​បន្ថែម​ទៀត​

​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ធ្វើការ​ជ្រើសរើស​ពល​អាវុធហត្ថ​ចំនួន​១.០០០​នាក់​បន្ថែម​ទៀត​ សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អត្តលេខ​០០០១០៥​ ជា​មេបញ្ជាការ​ និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ ។​

​ការ​អនុញ្ញាត​របស់​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពល​អាវុធហត្ថ​ចំនួន​១.០០០​នាក់​ សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តាម​សំណើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នោះ​ គឺ​យោង​តាម​សេចក្តីសម្រេច​លេខ​៤៨​សសរ​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​យោធា​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​នេះ​ បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុជា​ តែ​ប្រើប្រាស់​កងកម្លាំង​អាវុធហត្ថ​ដើម្បី​ទប់ទល់​ និង​បង្ក្រាប​ទៅ​លើ​សកម្មភាព​នៃ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ផ្សេងៗ​ចំពោះ​រាជរដ្ឋាភិបាល​ ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ កងកម្លាំង​អាវុធហត្ថ​ក៏​ធ្លាប់​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ ទាក់ទង​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រដាប់​អាវុធ​បាញ់បោះ​ទៅ​លើ​ប្រជាពលរដ្ឋ​ ជន​ស្លូតត្រង់​ជា​បាតុករ​ ៕​

PM-5 PM--4 PM-3 PM-1


Source from: www.dtn7.com

No comments:

Post a Comment