មកពី​ហូប​ការ​ស្រវឹងធ្លាក់ភ្នែក បើក​ឡានបុក​ពំនូក​ខ្សាច់​ក្រឡាប់​ធ្លាក់ផ្លូវ តែ​គ្មាន​អ្នកស្លាប់​

មកពី​ហូប​ការ​ស្រវឹងធ្លាក់ភ្នែក បើក​ឡានបុក​ពំនូក​ខ្សាច់​ក្រឡាប់​ធ្លាក់ផ្លូវ តែ​គ្មាន​អ្នកស្លាប់​

​ខេត្ដ​កណ្ដាល៖រថ​យន្ដ​​ទួ​រីស១២​​កៅ​អីមួយ​គ្រឿងដែល​​ដឹក​​ម​នុស្ស៤-​៥​​នាក់ចេញ​​មក​ពី​​ហូប​​ការ​​បង​ប្អូនបាន​​បើក​​បុក​​ពំ​នូក​​ខ្សាច់

​ខេត្ដ​កណ្ដាល ៖ រថ​យន្ដ​​ទួ​រីស ១២​​កៅ​អី មួយ​គ្រឿង ដែល​​ដឹក​​ម​នុស្ស ៤-​៥​​នាក់ ចេញ​​មក​ពី​​ហូប​​ការ​​បង​ប្អូន បាន​​បើក​​បុក​​ពំ​នូក​​ខ្សាច់ នៅ​មុខ​​ផ្ទះ​​លក់​គ្រឿង​សំ​ណង់ ប​ណ្តា​ល​​ឲ្យ​​ក្រ​ឡាប់​​ផ្ងារ​ជើង​​ឡើង​លើ ព្រោះ​តែ​​អ្នក​បើក​បរ ផឹក​ស្រា​​ស្រ​វឹង​​ជោក កាលពី​វេលា​ម៉ោង ១០​និង​៣០ នាទី​យប់ ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ មុខផ្ទះ​លក់​គ្រឿងសំណង់ ស្ថិតក្នុង​ភូមិ​ស្លាប​តា​ឱន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​

​រថយន្ដ​ដែល​ក្រឡាប់​នោះ ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2F- 2136 អ្នកបើកបរ​មិនត្រូវ​បាន​ស្គាល់ ឈ្មោះ​នោះឡើយ ហើយ​បើតាម​ជនរងគ្រោះ ដែល​ជិះ​ក្នុង​រថយន្ដ រួច​ផុតពី​គ្រោះថ្នាក់ បានឱ្យដឹងថា មុនពេល​កើតហេតុ ពួកគេ​បាន​ចេញពី​ហូប​ការ​បងប្អូន នៅមុខ​ផ្សារ​គគីរ ស្រុក​កៀនស្វាយ រួច​ក៏​ត្រឡប់ទៅផ្ទះ​វិញ ដោយ​បើកបរ ក្នុងទិសដៅ ពី​លិចទៅ​កើត ទៅដល់​ផ្លូវ​រាង​កោង​បន្ដិច ណាមួយ​អ្នកបើកបរ ស្រវឹង​បាន​រេ​ចង្កូត មក​បុក​ពំនូក​ខ្សាច់ នៅផ្ទះ​លក់​គ្រឿងសំណង់​ដែល​គរ នៅ​ចិញ្ចើមផ្លូវ បណ្ដាលឱ្យ​ក្រឡាប់ ផ្ងារជើង​ឡើងលើ​តែម្ដង ។

​ក្រោយពេល​កើតហេតុ អ្នកជិះ​ក្នុង​រថយន្ដ​ទាំងអស់ បាន​រងរបួស​ស្រាល សុទ្ធតែជា​បងប្អូន​នឹង​គ្នា គ្មាន​អ្នកណា​ប្ដឹងផ្ដល់ អ្នកណា​នោះទេ​។ ករណីនេះ​សមត្ថកិច្ច មិនបាន​យក​រថយន្ដ មក​រក្សាទុក​នោះឡើយ ដោយសារ​គ្រោះថ្នាក់​ខាងលើ កើតឡើង​ដោយ​ខ្លួនឯង មិន​ប៉ះពាល់​ដល់​អ្នកដទៃ គ្រាន់តែ​រងរបួស អ្នក​ដែល​ជិះ​ក្នុង​រថយន្ដ​ទាំងអស់ ដែល​ត្រូវជា​បងប្អូន ក៏​ឲ្យ​ម្ចាស់​ស្ទូច​រថយន្ត យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ទាំងយប់ ៕

Wat 25055


Source from: watphnom-news.com

No comments:

Post a Comment