លោក សៀង ស៊ី​​វន មេ​ប​ញ្ជា​ការ​​ប៉ូ​លី​ស ការ​ពារ​​ព្រំ​ដែន​​លេ​ខ​​៣​០៣ ក្លាយ​ជា​​​​​ឈ្មួញ​​រក​ស៊ី​​ឈើ​​​ធំ​​ជាង​គេ និង​​មាន​អំ​ណាច​​បើក​​ច្រក​រ​បៀង​​ខុស​ច្បាប់​

លោក សៀង ស៊ី​​វន មេ​ប​ញ្ជា​ការ​​ប៉ូ​លី​ស ការ​ពារ​​ព្រំ​ដែន​​លេ​ខ​​៣​០៣ ក្លាយ​ជា​​​​​ឈ្មួញ​​រក​ស៊ី​​ឈើ​​​ធំ​​ជាង​គេ និង​​មាន​អំ​ណាច​​បើក​​ច្រក​រ​បៀង​​ខុស​ច្បាប់​

​ខេត្តមណ្ឌលគិរី៖ទឹក​ដី​​ខេត្ត​ម​ណ្ឌល​គិរីបាន​​ក្លាយ​ជា​​តំ​បន់ដឹក​ជ​ញ្ជូន​​ឈើ​​ប្រ​ណីត​​ខុស​ច្បាប់​​ចេញ​ទៅ​​លក់​​នៅ​​ស្រុក​​យួនយ៉ាង​​គ​គ្រឹក​គ​គ្រេងទាំង​​ការ​ដឹក​ជ​ញ្ជូ​នចេញ​​តាម​​ច្រក​​អន្តរ​ជាតិ​​ដាក់​​ដាំ

​ខេត្តមណ្ឌលគិរី ៖ ទឹក​ដី​​ខេត្ត​ម​ណ្ឌល​គិរី បាន​​ក្លាយ​ជា​​តំ​បន់ ដឹក​ជ​ញ្ជូន​​ឈើ​​ប្រ​ណីត​​ខុស​ច្បាប់​​ ចេញ​ទៅ​​លក់​​នៅ​​ស្រុក​​យួន យ៉ាង​​គ​គ្រឹក​គ​គ្រេង ទាំង​​ការ​ដឹក​ជ​ញ្ជូ​ន ចេញ​​តាម​​ច្រក​​អន្តរ​ជាតិ​​ដាក់​​ដាំ ក៏​ដូច​ជា​​ច្រក​របៀង​​ ជា​ច្រើន​​ក​ន្លែង ស្ថិត​ក្រោម​​ការគ្រប់គ្រង របស់​នគរបាល​វរៈ​ការពារ​ព្រំដែន លេខ​៣០៣ នៅ​ខេត្តមណ្ឌលគិរី​។ ប៉ុន្តែ​លោក អេង ប៊ុន​ហៀ​ង ក្នុងនាម​ជា ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ហាក់ដូចជា​ធូររលុង មិនបាន​យកចិត្តទុកដាក់ រឹតបន្តឹង​ការបង្ក្រាប​សកម្មភាព ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឲ្យ​ស្របទៅតាម​កំណែទម្រង់​ស៊ីជម្រៅ ម្តងណា​ឡើយ ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ឈើ​ខុសច្បាប់​កំពុងតែ ក្រអឺតក្រទម​យ៉ាងខ្លាំង​។​
 
​មន្ត្រី​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ លោក សៀង ស៊ី​វន មាន​តួនាទី​ជា​មេបញ្ជាការ នគរបាល​វរៈ​ការពារ​ព្រំដែន លេខ​៣០៣ ប្រចាំខេត្ត​ម​ណ្ឌលគិរី បាន​ក្លាយជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ ខុសច្បាប់​ទ្រង់ទ្រាយ​ធំជាងគេ គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ សូម្បីតែ​លោក កែប កត់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តមណ្ឌលគិរី ក៏​ខ្លាច​អំណាច លោក សៀង ស៊ី​វន នោះដែរ​។ ជាធម្មតា​លោក សៀង ស៊ី​វន បាន​ប្រើ​ស្បែក ជា​នគរបាល​ព្រំដែន ក្នុង​ការ​ប្រ​មូលទិញ ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន សម្រាប់​លក់​បន្ត ឲ្យ​ក្រុមហ៊ុន​និង​ឈ្មួញកណ្តាល ដែល​ក្នុង​មួយថ្ងៃ យ៉ាងហោចណាស់​លោក សៀង ស៊ី​វន បាន​រកស៊ី​ទិញ​លក់​ឈើ​រង្វង់ ៦​ទៅ​១០ ម៉ែត្រត្រីគុណ ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ យ៉ាង​សុខ​ស្រួល​បំផុត​។​
 
​មន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បី​កុំ​ឲ្យ​ប្រឡាក់ប្រឡូស ជាមួយ​សកម្មភាព​រក​ស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ លោក សៀង ស៊ី​វន មិនបាន​ចេញមុខ ដោយ​ផ្ទាល់​​នោះទេ គឺ​គាត់​ប្រើតែ​សេនាឆ្វេង​ស្តាំ ២-៣ នាក់ ឲ្យ​ប្រឡូក​ជាមួយ ជំនួញ​ឈើ​ខុសច្បាប់ ដូចជា​ការប្រមូលទិញ​ឈើ ពី​ប្រជាពលរដ្ឋ​ដែល​ចូល​កាប់បំផ្លាញ តាម​ព្រៃ​សហគមន៍ និង​ដែនជម្រកសត្វព្រៃ ឬ​ប្រមូល​ទិញ​ពី​ឈ្មួញ​តូចតាច ដែល​ដឹកជញ្ជូន​មកពី​គ្រប់ទិសទី យកទៅ​ស្តុក​ទុក ដើម្បី​លក់​ចេញ​ឲ្យ​ក្រុមហ៊ុន​ឬ​ឈ្មួញ​ធំៗ​។ គ្រប់ការ​ដឹកជញ្ជូន​ឈើ សេនាឆ្វេង​ស្តាំ របស់លោក សៀង ស៊ី​វន គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​នោះទេ ទាំង​ការប្រើប្រាស់​រថយន្ត​តូច និង​រថយន្ត​ធំ​ចេញពី​ក្នុងព្រៃ រហូតដល់​ទីប្រជុំជន សុទ្ធតែ​មានការ​យោគយល់ ពី​សមត្ថកិច្ច​ពាក់ព័ន្ធ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់  ជំនួញ​ឈើ​ខុសច្បាប់ របស់លោក សៀង ស៊ី​វន នោះ​ទេ ទោះជា​គាត់​មិនបាន ចេញមុខ​ដោយផ្ទាល់​ក៏ដោយ​។​
 
​លើស​នេះ​ទៅទៀត លោក សៀង ស៊ី​វន ក៏​រង​នូវ​ការរិះគន់ អំពី​ករណី​លួច​បើក ច្រករបៀង​ខុសច្បាប់ ស្ថិតក្រោម​តំបន់​ដែល​ខ្លួន​គ្រប់គ្រង ឲ្យ​ក្រុមហ៊ុន​របស់​ឧក​ញ៉ា ទ្រី ភាព នាំចេញ​ឈើ​ប្រណីត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​បំផុត​។ អាច​បញ្ជាក់បាន​ថា បច្ចុប្បន្ននេះ លោក សៀង ស៊ី​វន មិន​ត្រឹមតែ​ប្រើ​ប្រាស់​​ស្បែក​ជា មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី ទៅ​ប្រឡូក​ក្នុង​ជំនួញ​ឈើ ខុសច្បាប់​ទ្រង់ទ្រាយ​ធំ ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បំពាន លើ​ភារកិច្ច​តួនាទី​របស់ខ្លួន តាមរយៈ​ការឃុបឃិត លួច​បើក​ច្រករបៀង​ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូន​ឈើ យកទៅលក់​នៅ​ស្រុក​យួន យ៉ាង​ក្រអឺតក្រទម​បំផុត ដូច្នេះ​អគ្គស្នងការ​នគរបាល​ជាតិ គួរតែ​ពិនិត្យមើល​ភាព​អសកម្ម របស់លោក សៀង ស៊ី​វន ឡើងវិញ​ផង​៕

Wat 230423 Wat 230424


Source from: watphnom-news.com

No comments:

Post a Comment