សាច់ភ្លៅដ៏សខ្ចីរបស់និស្សិតស្រីក្លាយជាមុខសញ្ញាផ្សាយពាណិជ្ជកម្មផលិតផលកន្សែងអនាម័យ

ក្រុមនិស្សិតស្រីៗវ័យក្មេងជាង១០០នាក់បានព្រមព្រៀងគ្នាជាមួយក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដោយប្រគល់សាច់ភ្លៅដ៏សខ្ចីរបស់ពួកនាងឲ្យក្រុមហ៊ុនបិទបន្ទះក្រដាសស្ទីកឃើ (Sticker) ផ្សព្វផ្សាយផលិតផលកន្សែងអនាម័យជាថ្នូរនឹងការទទួលបានប្រាក់ឈ្នួលសម្រាប់ការផ្សាយពាណិជ្ជកម្មដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ។
និស្សិតស្រីវ័យក្មេងជាង១០០នាក់ដែលបានព្រមព្រៀងប្រើប្រាស់សាច់ភ្លៅដ៏សខ្ចីរបស់ខ្លួនផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មចិននោះ គឺែមកពី សាកលវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់ ឋិតនៅក្រុងWuhan ខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិន ។
និស្សិតស្រីវ័យក្មេងម្នាក់គឺនាង Xia Yu អាយុ១៩ឆ្នាំ ដែលបានប្រើសាច់ភ្លៅដ៏សខ្ចីរបស់នាង ផ្សព្វផ្សាយផលិតផលកន្សែងអនាម័យឲ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មនោះ បាននិយាយថា «គ្មានអ្វីខុសឆ្គងក្នុងការធ្វើបែបនេះទេ ហើយម្យ៉ាងទៀតខ្ញុំបានទទួលប្រាក់ឈ្នួលខ្លះ ពីការផ្សាយពាណិជ្ជកម្មនេះផងដែរ»។
នេះគឺជារូបភាពប្លែកៗមួយទៀតដែលត្រូវបានគេប្រើប្រាស់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលនានា នៅប្រទេសចិនដោយមិនមានលក្ខណៈអាសអាភាសប៉ុន្តែនាំមកនូវការចាប់អារម្មណ៍ ៕
Source from: www.dtn7.com