ស្ត្រី​វ័យក្មេង​សង្ស័យ​ខ្យល់គរ ដើរ​ដួល​ប្រកាច់​ស្លាប់​តាមផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ល្ងាច​

ស្ត្រី​វ័យក្មេង​សង្ស័យ​ខ្យល់គរ ដើរ​ដួល​ប្រកាច់​ស្លាប់​តាមផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ល្ងាច​

​ខេត្ដ​កោះកុង៖ស្ត្រី​​ម្នាក់​​បាន​​ដេក​ស្លាប់នៅ​​ចំ​ណុច​​ជិត​​ផ្លូវ​​ចូលទៅ​​អង្ការ​​ឌី​​វ៉កស្ថិត​​ក្នុង​ភូមិ​​ស្មាច់​មាន​ជ័យស​ង្កាត់​​ស្មាច់​មាន​ជ័យក្រុង​​ខេ​មរ​ភូ​មិន្ទត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ

​ខេត្ដ​កោះកុង ៖ ស្ត្រី​​ម្នាក់​​បាន​​ដេក​ស្លាប់ នៅ​​ចំ​ណុច​​ជិត​​ផ្លូវ​​ចូល ទៅ​​អង្ការ​​ឌី​​វ៉ក ស្ថិត​​ក្នុង​ភូមិ​​ស្មាច់​មាន​ជ័យ ស​ង្កាត់​​ស្មាច់​មាន​ជ័យ ក្រុង​​ខេ​មរ​ភូ​មិន្ទ ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ ប្រ​ទះ​ឃើញ កាល​ពី​​វេ​លា​​ម៉ោង ១៧​​និង​៤០​ នាទី ល្ងាច​​ថ្ងៃ​ទី​​២២ ខែ​ឧស​ភាឆ្នាំ​២០១៤ ក៏​នាំគ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច ឲ្យ​ចុះទៅពិនិត្យ ធ្វើ​កោសល្យវិច័យ នៅនឹងកន្លែង​កើតហេតុ​។​

​សមត្ថកិច្ច​ចម្រុះ​ដែល​បាន ទៅពិនិត្យ​សាកសព បាន​ឲ្យ​ដឹងថា ស្ដ្រី​រងគ្រោះ​មានឈ្មោះ អេង ពៅ អាយុ ៣២​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ជា​កម្មការិនី មាន​ទីលំនៅ ភូមិ​ស្មាច់មានជ័យ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ សាកសព​ពាក់អាវ​ស្នូ​ត​ស​ដៃ​វែង ស្លៀកខោ ខោ​ប៊​យ ជើងវែង​ពណ៌​ខៀវ មាន​ស្បែកជើងផ្ទាត់​មួយគូ មួក​ស្លឹក​១​។ បើតាម​សេចក្ដីសន្និដ្ឋាន​បឋម របស់​សមត្ថកិច្ច​ជំនាញ បានអោយដឹងថា ស្ដ្រី​រងគ្រោះ​ស្លាប់ ដោយសារ​ខ្យល់គរ ហើយ​សាកសព​ត្រូវបាន សមត្ថកិច្ច​ប្រគល់​ទៅឱ្យ ក្រុមគ្រួសារ​យកទៅ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Wat 25052


Source from: watphnom-news.com

No comments:

Post a Comment