យីឌុបបើកបុកឡានក្រុងរិទ្ធិមុនី ពីក្រោយយ៉ាងពេញទំហឹង កៀបតៃកុងស្លាប់ភ្លាមៗគួរឲ្យរន្ធត់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយកៀបជាប់នៅនិងចង្កូតរថយន្ត និងស្ត្រីម្នាក់ទៀត បានរងរបួសធ្ងន់ ដោយសាររថយន្តយីឌុបដឹកទំនិញ បើកបុកជាមួយរថយន្តក្រុង ដឹកអ្នកដំណើរ រិទ្ធិមុនី កាលពីវេលាម៉ោងជិត១១ ថ្ងៃត្រង់ទី២៤ ខែឧសភា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិនៅចំណុចស្ពានបំពង់ទឹក ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុ រថយន្តក្រុងដឹកអ្នកដំណើរ ពាក់ស្លាកលេខ បាត់ដំបង 3A-1158 បាន ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយឺត រួចអែបនៅខាងស្តាំ។ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្តយីឌុបមួយគ្រឿ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បើកក្នុងល្បឿនយ៉ាងលឿង បានទៅបុករថយន្តក្រុងពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តយីឌុប បុកកៀបជាប់ ជាមួយរថយន្តក្រុង ហើយអ្នកបើកបររថយន្តយីឌុប កៀបជាប់និងចង្កូតរថយន្តស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធ័មបំផុត៕
Source from: watphnom-news.com
No comments:
Post a Comment