ចូល​ប្លន់​ផ្ទះ​អ្នកលក់​សាច់​ឆ្កែ ប្រតាយប្រតប់​ឈានដល់​ការបាញ់រះ ស្លាប់ ២​នាក់​របួសធ្ងន់​ម្នាក់​

ចូល​ប្លន់​ផ្ទះ​អ្នកលក់​សាច់​ឆ្កែ ប្រតាយប្រតប់​ឈានដល់​ការបាញ់រះ ស្លាប់ ២​នាក់​របួសធ្ងន់​ម្នាក់​

​ខេត្តបាត់ដំបង៖ក្រុម​ចោរ​​បាន​​ចូល​​ប្លន់​​បាញ់​រះនៅ​​ក​ន្លែង​​លក់​​សាច់​​ឆ្កែកាល​ពី​​វេ​លា​​ម៉ោង៩​​និង​​៣០នា​ទី​​យប់ថ្ងៃ​ទី​​២៣ខែ​ឧស​ភា

​ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​​បាន​​ចូល​​ប្លន់​​បាញ់​រះ នៅ​​ក​ន្លែង​​លក់​​សាច់​​ឆ្កែ កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​៣០ នា​ទី​​យប់ ថ្ងៃ​ទី​​២៣ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ ស្ថិត​ក្នុង​​ភូមិ​ក​កោះ ឃុំ​​ក​កោះ ស្រុក​​មោង​ឫ​ស្សី ខេត្ត​បាត់​ដំ​បង ប​ណ្តា​ល​​ឲ្យ​​ម​នុស្ស ២​​នាក់ បាន​​ស្លាប់ និង​ម្នាក់ទៀត រងរបួស​ធ្ងន់​ហើយ​ជនសង្ស័យ ធ្លាប់ធ្វើ​សកម្ម​ភា​ប្លន់ នៅ​ស្រុក​មោង​ឬ​ស្សី និង​នៅ​ស្រុក​រុក្ខ​គិរី ដែល​សមត្ថកិច្ច​នគរ​បាល​កំពុង​ប្រមាញ់ ស្វែងរក​ឃាត់ខ្លួន យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​សាក្សី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា ២​នាក់ កាំភ្លើង ២​ដើម អាកា ១​ដើម និង​ខ្លី ១​ដើម និង​ម៉ូតូ​សំរាប់ ធ្វើ​សកម្មភាព ១​គ្រឿង​។ សាក្សី​នៅបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ ២​នាក់ ប្រដាប់​ដោយ​អាវុធ បាន​ភ្ជង់​ទៅលើ​ស្ត្រី​ម្ចាស់ផ្ទះ ខណៈ​រៀបចំ​បិទ​កន្លែង​លក់ ហើយ​បាន​គំរាម​ប្រមូលយក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ដោយមាន​ការប្រតាយប្រតប់ ធ្វើ​ឲ្យ​ជនសង្ស័យ​បាញ់រះ​តែម្តង​។​

​លោក ឡា​ច ប្រុស នាយ​អាវុធហត្ថ ការិយាល័យ​ស្រាវជ្រាវ​បទល្មើស បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ ត្រូវ​គ្រាប់កាំភ្លើង ស្លាប់​ទី​១-​ឈ្មោះ សឿ​ម ចាន់នី អាយុ ២២​ឆ្នាំ ជា​សន្តិសុខ​អង្គការ និង​ជា​កូន​ម្ចាស់ផ្ទះ ត្រូវ​ពោះ​ទឹក ២​គ្រាប់ ដៃ​សងខាង ២​គ្រាប់ គល់​ក ១​គ្រាប់​។ ទី​២-​ឈ្មោះ ភឿន ភា​រី ហៅ​វ៉ា​ក់ អាយុ ៣០​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​សាលា​កកោះ ត្រូវ​គ្រាប់​ទ្រូង ១​គ្រាប់ ក ១​គ្រាប់​ភ្លៅ ១​គ្រាប់ និង​មាន​ទីលំនៅ ក្នុងភូមិ​រហាល​សួង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

​ដោយឡែក​ស្ត្រី​ដែល​រងរបួស​ធ្ងន់ មានឈ្មោះ សឿ​ម សុ​ផល្លី អាយុ ២៥​ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ​ត្រូវ​ពោះ​ទឹក ១​គ្រាប់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។ សម្ភារៈ​បាត់បង់ មាន​លុយ ៤០​ម៉ឺន​រៀល ខ្សែ​កមាស ១​ខ្សែ ទំងន់ ៣​ជី និង​ចិញ្ចៀន​ប្លា​ទីន​១ វង់ ហើយ​វត្ថុតាង សមត្ថកិច្ច​រើស​បាន សំបក​គ្រាប់កាំភ្លើង ប្រភេទ​អាកា​ចំនួន ១០​គ្រាប់ នៅមុខ​ផ្ទះកើតហេតុ​។​

​ឈ្មោះ ឃុន ស្រី អាយុ ៤៧​ឆ្នាំ ជា​ម្ចាស់ផ្ទះ បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ​ម៉ោងជាង ៩​យប់ រៀបចំ​បិទ​ហាង មាន​បុរស ២​នាក់ ម្នាក់​ពាក់​ម៉ាស់​ស្លៀក​ខោខ្លី ពាក់មួក​ខ្មៅ​វ័ណ្ឌ​លឿង ដូច​មួក​អាវុធហត្ថ ឬ​មួក​យោធា​ឈុតខ្មៅ និង​ម្នាក់ទៀត ពាក់មួក​សុវត្ថិភាព ចូលមក​ប្រដាប់​ដោយ​កាំភ្លើងខ្លី ១​ដើម​វែង​១ ដើម​ភ្ជង់ លើ​កូនស្រី​ខ្លួន​ឈ្មោះ សឿ​ម ចាន់ណា អាយុ ២០​ឆ្នាំ និង​ឈ្មោះ សឿ​ម សុភាព អាយុ ២៣​ឆ្នាំ ពួកនាង​កំពុង​ធ្វើ​ម្ហូប នៅមុខ​ផ្ទះ​អោយ​ដោះ​ខ្សែក ហើយ​ប្រតាយ​គ្នា​តែម្តង​។​

​បន្ទាប់មក​ជនសង្ស័យ បាន​ដើរចូល​ក្នុងផ្ទះ បាញ់​កូនស្រី​ឈ្មោះ សឿ​ម សុ​ផល្លី អាយុ ២៥​ឆ្នាំ ត្រូវ ១​គ្រាប់​ធ្លាយ​ពោះ និង​ភ្ជង់​ខ្លួន​ជា​ម្តាយ គំរាម​អោយ​យកប្រាក់ ឲ្យ​វា​ទាំងអស់​។ ពេលនោះ​ខ្លួន​បាន​យកលុយ ៤០​ម៉ឺន​រៀល ខ្សែ​កមាស ១​ខ្សែ ទំងន់ ៣​ជី និង​ចិញ្ចៀន​ប្លា​ទីន ១​វង់ អោយទៅ​ពួកវា បន្ទាប់មក​ក្រុម​ជនសង្ស័យ​ដើរ​ចេញពីផ្ទះ ត្រូវ​កូនប្រុស​ឈ្មោះ សឿ​ម ចាន់នី និង​លោកគ្រូ​ឈ្មោះ ភឿន ភា​រី ហៅ​វ៉ា​ក់ ស្ទាក់​កាក់​ក៏ត្រូវ​ក្រុមចោរ​បាញ់រះ បណ្តាលអោយ​ស្លាប់​ទាំង ២​នាក់ តែម្តង​ហើយ​ពួកវា ឡើង​ម៉ូតូ ១​គ្រឿង តាមផ្លូវ​ជាតិ​លេខ​៥ ឆ្ពោះ​សំដៅទៅ​ទិសខាងកើត បាត់ស្រមោល​តែម្តង​៕

Wat 24052 Wat 24051 Wat 2405 Wat 24054


Source from: watphnom-news.com

No comments:

Post a Comment