​ម៉ូតូ ២​គ្រឿង​បើក​ហួស​ល្បឿន បោល​បុក​គ្នា​លាន់​ដូច​រន្ទះ របួសធ្ងន់​ម្នាក់ និង​ស្រាល ២​នាក់​

​ម៉ូតូ ២​គ្រឿង​បើក​ហួស​ល្បឿន បោល​បុក​គ្នា​លាន់​ដូច​រន្ទះ របួសធ្ងន់​ម្នាក់ និង​ស្រាល ២​នាក់​

​ខេត្តកណ្តាល៖យ៉ាង​ហោច​ណាស់​​ម​នុស្ស​ម្នា​ក់បាន​​រង​របួស​​ធ្ងន់និង២​​នាក់​​ទៀតរង​របួស​​ស្រាលដោយ​សារ​តែ​​ម៉ូ​តូ​​ពីរ​​គ្រឿងបោល​​បុក​​គ្នា​​យ៉ាង​​ពេញ​ទំ​ហឹង

​ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​​ម​នុស្ស​ម្នា​ក់ បាន​​រង​របួស​​ធ្ងន់ និង ២​​នាក់​​ទៀត រង​របួស​​ស្រាល ដោយ​សារ​តែ​​ម៉ូ​តូ​​ពីរ​​គ្រឿង បោល​​បុក​​គ្នា​​យ៉ាង​​ពេញ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ១៦​​និង​​៤០ នា​ទី​​ថ្ងៃ​ទី​​២៥ ​ខែ​ឧស​ភា ឆ្នាំ​​២០​១៤ ស្ថិត​នៅ​​ចំ​ណុច​​ផ្លូវ​លំក្នុងភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ហើយ​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ អាយុជីវិត​ភ្លាមៗ​ផងដែរ​។​

​មុនពេល​កើតហេតុ មាន​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-1454 បើកបរ​ដោយ​ឈ្មោះ វ៉ា សឹង ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​វៀតណាម បាន​រងរបួស​ធ្ងន់ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ា​កក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ 1BH-0743 បើកបរ​ដោយ បុរស​ម្នាក់​ឈ្មោះ ញ៉ែម សារ៉ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល និង​មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ប៉ាក់ សុក ភេទ​ស្រី អាយុ ៦០​ឆ្នាំ មាន​រស់នៅ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

Wat 260511 Wat 260513


Source from: watphnom-news.com

No comments:

Post a Comment