អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ត្រូវ​បាន​អាជ្ញាធរ​យោធា​ដោះ​លែង​វិញ​ហើយ​

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ត្រូវ​បាន​អាជ្ញាធរ​យោធា​ដោះ​លែង​វិញ​ហើយ​

​ប្រភព​ព័ត៌មាន​ CNN​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ និង​ត្រូវជា​ប្អូនស្រី​លោក​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ មក​ពី​គណបក្ស​ភឿ​ថៃ​ ដែល​ត្រូវ​អាជ្ញាធរ​យោធា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ (Prayuth​ Chan-Ocha)​ ឃុំខ្លួន​នៅ​ទីកន្លែង​សម្ងាត់​មួយ​កាលពី​ថ្ងៃ​សុក្រ​ ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៤​ ក្រោម​អំណាច​នៃ​នៃ​ច្បាប់អាជ្ញាសឹក​នោះ​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ នា​ថ្ងៃអាទិត្យ​ ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ។​

​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ឧត្តមសេនីយ៍​ Prayuth​ Chan-Ocha​ បាន​ប្រាប់​អតីតមន្ត្រី​សំខាន់ៗ​ និង​ក្រុម​មន្ត្រី​កំពុង​កាន់​អំណាច​ក្នុង​តំណែង​ថា​ កំណែទម្រង់​ត្រូវ​តែ​កើត​មាន​មុន​ការ​បោះ​ឆ្នោត​មួយ​ ។​

​មុន​នេះ​ កាលពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៤​ អ្នកនាំពាក្យ​យោធា​លោក​វរសេនីយ៍​ វី​ន​ថៃ​ ស៊ូ​រ៉ា​វី​ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ អតីត​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​សំខាន់ៗ​ រួម​ទាំង​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ដែល​បាន​ឃាត់ខ្លួន​ផង​នោះ​ នឹង​ត្រូវ​បន្ត​ឃុំខ្លួន​រយៈពេល​មួ​យស​ប្តា​ហ៍​រង់ចាំ​ត្រួតពិនិត្យ​មើល​ថា​ តើ​ពួក​គេ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​កម្រិត​ណា​ជាមួយនឹង​ព្រឹត្តិការណ៍​ចលាចល​នយោបាយ​ថៃ​ ៕​

Yingluck-109bmuqr8z


Source from: www.dtn7.com

No comments:

Post a Comment