Video​ Clip​ សឹង​អាក្រាត​របស់​មហេសី​បុត្រា​ស្តេច​ថៃ​ផ្តើម​កម្រើក​សា​ជា​ថ្មី​ក្នុង​គេហទំព័រ​ល្បី​របស់​អង់គ្លេស​(​មាន​វី​ដេ​អូ​)

Video​ Clip​ សឹង​អាក្រាត​របស់​មហេសី​បុត្រា​ស្តេច​ថៃ​ផ្តើម​កម្រើក​សា​ជា​ថ្មី​ក្នុង​គេហទំព័រ​ល្បី​របស់​អង់គ្លេស​(​មាន​វី​ដេ​អូ​)

​ស្រប​ពេល​ដែល​មាន​ព្រឹត្តិការណ៍​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ថៃ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​ Prayuth​ Chan-Ocha​ អគ្គមេបញ្ជាការ​កំពូល​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្និទ្ធ​នឹង​រាជវាំង​អស់​រយៈពេល​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ​នោះ​ ស្រាប់តែ​វី​ដេ​អូ​ឃ្លី​ប​(Video​ Clip)​មួយ​ថត​ក្នុង​រាជវាំង​ថៃ​ក្នុង​ទីក្រុង​បាងកក​ បង្ហាញ​អំពី​រូប​សឹង​អាក្រាត​របស់​មហេសី​រាជទាយាទ​ថៃ​ ត្រូវ​បាន​គេហទំព័រ​ដ៏​ល្បីឈ្មោះ​មួយ​របស់​អង់គ្លេស​យក​មក​បង្ហោះ​ឡើង​វិញ​ កាលពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៤​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​ប្រជារាស្ត្រ​ថៃ​ ជា​ពិសេស​ព្រះ​បរមរាជវាំង​ រហូត​ដល់​ថ្នាក់​អាជ្ញាធរ​យោធា​ថៃ​សម្រេច​ Block​ គេហទំព័រ​អង់គ្លេស​ដែល​ចុះ​ផ្សាយ​រឿងអាស្រូវ​ដ៏​ចម្រូងចម្រាស​អំពី​រាជទាយាទ​ថៃ​នេះ​យ៉ាង​តក់ក្រហល់​ នៅ​វេលា​រសៀល​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៤​ម្សិលមិញ​ (​មិន​ឲ្យ​ប្រជារាស្ត្រ​នៅ​ស្រុក​ថៃ​មើលឃើញ​)​ ។​

​គេហទំព័រ​ល្បី​របស់​អង់គ្លេស​ឈ្មោះ​ Mail​ Online​ ដែល​បាន​បង្ហោះ​នូវ​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​អំពី​រូប​សឹង​អាក្រាត​ទាំងស្រុង​របស់​មហេសី​បុត្រា​ស្តេច​ថៃ​ឡើង​វិញ​នោះ​ បាន​បញ្ជាក់​ថា​ គឺជា​វី​ដេ​អូ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ភាព​អាប់ឱន​សីលធម៌​ បង្ក​ដោយ​ព្រះ​អង្គ​ម្ចាស់​ Maha​ Vajiralongkorn​ ជា​រាជទាយាទ​ស្នង​រាជ​ពី​បិតា​របស់​ទ្រង់​ គឺ​ស្តេច​ Bhumibol​ Adulyadej​ ព្រះ​ជន្ម​៨៦​ព្រះ​វស្សា​ និង​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ Srirasmi​ ជា​មហេសី​របស់​ទ្រង់​ គ្រង​សម្លៀក​បំពាក់​ឈុត​ដ៏​ស្តើង​ឆ្លុះ​សាច់​បញ្ចេញ​ល្វែង​លើ​យ៉ាង​ច្បាស់​ក្រឡែត​ និង​សល់​តែ​ខោ​ទ្រនាប់​នៅ​ល្វែង​ខាងក្រោម​ចំពោះ​មុខ​អ្នកបម្រើ​ប្រុស​-​ស្រី​ នា​ថ្ងៃ​រៀបចំ​ពិធី​ខួបកំណើត​ឲ្យ​សុនខ​របស់​ទ្រង់​មួយ​ក្បាល​ឈ្មោះ​ Foo​ Foo​ អម​ជាមួយ​បទ​ចម្រៀង​ច្រៀង​ផ្ទាល់​ Happy​ Birthday​ ដល់​សត្វ​ឆ្កែ​ក្នុង​រាជវាំង​ទីក្រុង​បាងកក​ ។​

​ព្រះ​អង្គ​ម្ចាស់​ Maha​ Vajiralongkorn​ ជា​រាជទាយាទ​ថៃ​ ធ្លាប់​មាន​មហេសី​មុន​ទទួល​បាន​បុត្រា​ចំនួន​៤​អង្គ​ តែ​ត្រូវ​បាន​និរទេស​ខ្លួន​តាំងពី​ឆ្នាំ​១៩៩៦​ ហើយ​កំពុង​រស់នៅ​ឯ​សហរដ្ឋអាមេរិក​ ។​ ក្រោយមក​ រាជទាយាទ​ថៃ​អង្គ​នេះ​បាន​រៀប​អភិសេក​ជាមួយ​មហេសី​ថ្មី​ គឺ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ Srirasmi​ នា​ឆ្នាំ​២០០១​ ដោយ​ទទួល​បាន​បុត្រា​មួយ​អង្គ​ព្រះ​ជន្ម​៩​ព្រះ​វស្សា​ ។​

Mail​ Online​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ព័ត៌មាន​មួយ​ពី​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ម្នាក់​ប្រចាំ​ទីក្រុង​បាងកក​ ធ្លាប់​បាន​បង្ហើប​អំពី​រឿង​សម្ងាត់​ដែល​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ Srirasmi​ ឲ្យ​លោក​ដឹង​ក្នុង​ពេល​ទទួលទាន​អាហារ​ពេល​ល្ងាច​ថា​ ឆ្កែ​ Foo​ Foo​ "​កាន់​តំណែង​ជា​អគ្គ​សេនាប្រមុខ​ជើង​អាកាស​"​ ។​ ព័ត៌មាន​ដែល​លេច​ធ្លាយ​ពី​មន្ត្រី​ការទូត​សហរដ្ឋអាមេរិក​ បាន​ធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​ថៃ​ជា​ច្រើន​រូប​មាន​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង​អំពី​រាជទាយាទ​ថៃ​អង្គ​នេះ​ និង​មហេសី​របស់​ទ្រង់​ ។​

​ព័ត៌មាន​ពី​ Mail​ Online​ បាន​ឲ្យ​ដឹង​ទៀត​ថា​ រាជទាយាទ​ថៃ​ និង​មហេសី​របស់​ទ្រង់​ទើបបាន​ចាក​ដេញ​ពី​សណ្ឋាគារ​ផ្កាយ​៥​ Tylney​ Hall​ ក្នុង​ទីក្រុង​ Hampshire​ របស់​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៤​ ជាទី​ដែល​ទ្រង់​ទាំង​២​ និង​អ្នក​ហែហម​ប្រមាណ​៣០​នាក់​ស្នាក់​នៅ​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ​ ។​

​ប្រភព​ព័ត៌មាន​មួយ​ពី​ក្នុង​ប្រទេស​ថៃ​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដ្បិត​ខ្លាច​មានការ​សងសឹក​ក្រៅ​ប្រព័ន្ធ​ច្បាប់​ បាន​និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៤​ថា​ "​មាន​មនុស្ស​ច្រើន​ណាស់​មិន​ចង់​ឲ្យ​រាជទាយាទ​អង្គ​នេះ​យាង​វិល​ត្រឡប់​មក​ស្រុក​វិញ​ទេ​"​ ៕​   Thai-King-Son Thai-King-Son-5Thai-King-Son-2Thai-King-Son-6 Thai-King-Son-7Thai-King-Son-8


Source from: www.dtn7.com

No comments:

Post a Comment