ស៊យអស់លេខ បើកឡានទំនើបទៅបុកគូទឡានដឹកសំរាម មុខព្រះអង្គដងកើខ្ទេចខាងមុខ

រាជធានីភ្នំពេញ ៖ ពិតជាស៊យអស់លេខ បុរសម្នាក់ពេលស្រវឹងធ្លាក់ភ្នែក បានបើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER យ៉ាងលឿនដូចព្រួញ ជ្រុលទៅបុកពីក្រោយ រថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តឡង់រ៉ូវែ ខូចខ្ទេចផ្នែកខាងមុខ ទាំងស្រុង តែសំណាងល្អអ្នកបង្កហេតុ មិនរងគ្រោះថ្នាក់អ្វីទេ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈាន ចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ នៅខាងមុខព្រះអង្គដងកើរ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
សាក្សីបានអោយដឹងថា រថយន្តបង្កម៉ាក RANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-9612 ជិះគ្នា ៤នាក់ ស្រី២-ប្រុស២ ហើយ បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរប្រុសស្រី ៣នាក់ទៀត បានធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ ស្រាប់តែបើកមកដល់ មុខព្រះអង្គដងកើរ ដោយរថយន្ត បង្កខាងលើនេះ បើកលឿនពេក ក៏ជ្រុលទៅបុកនឹងរថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ចំពីក្រោយយ៉ាងពេញទំហឹងតែម្តង បណ្ដាលឲ្យរថយន្តបង្ក ខូចខាតផ្នែកខាងមុខ យ៉ាងដំណំ រីឯរថយន្តដឹកសំរាម ក្រុមហ៊ុនស៊ីនទ្រី ខូចខាតផ្នែកខាងក្រោយបន្តិចបន្តួច ប៉ុន្តែសំណាងល្អ មិនមានមនុស្សរងរបួសនោះទេ៕
Source from: watphnom-news.com