តារាសម្តែងវ័យ ៥២ឆ្នាំ នាង Park Joon Geum នៅតែមានសម្រស់ ស្អាតដូចក្មេងដដែល

កូរ៉េខាងត្បូង ៖ តារាសម្ដែងជើងចាស់កូរ៉េ នាង Park Joon Geum ធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបង្ហាញវត្តមានសាជាថ្មី ក្នុងព្រឹត្តិការណ៍ Channel JTBC ដែលបានធ្វើឡើង នៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៤ នៅប្រទេសកូរ៉េខាងត្បូងហើយការបង្ហាញខ្លួនសាជាថ្មី របស់នាង Park Joon Geum នៅក្នុងព្រឹត្តិការណ៍ Channel JTBC បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយសម្លៀកបំពាក់ បែបយុវវ័យ ទាន់សម័យទំនើប។
នាង Park Joon Geum ត្រូវស្គាល់ថា ជាទេពតាសម្រស់មួយរូប ក្នុងប្រទេសកូរ៉េខាងត្បូង បើទោះបីជានាង មានអាយុ ៥២ ឆ្នាំហើយក៏ដោយ ក៏នាងនៅតែមានសម្រស់ ស្រស់ស្អាតដូចតារា វ័យក្មេងដដែល។ ក្នុងនាមជាសម្តែងជើងចាស់ នៃឧស្សាហកម្មកម្សាន្ត របស់កូរ៉េ នាង Park Joon Geum ធ្លាប់បានថត ខ្សែភាពយន្ដ ជាច្រើនដូចជា "Secret Garden", "Attic Prince", "hundred-year heritage," "heirs" និងរឿងជាច្រើនទៀត៕
Source from: watphnom-news.com