សង្ស័យកំរោលចូល ភ្នែកលានទាំងគូ ឡើងពណ៌ក្រហម ហើយចងកសម្លាប់ខ្លួនបានសម្រេច

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបាន សាច់ញាតិអះអាងថា កំរោលចូលបានលួចទៅ ចងកសម្លាប់ខ្លួន ចំនួន ៤ដង តាមដើមឈើ និងលើគោយន្ត តែមិនបានសម្រេច ហើយចុងក្រោយ បានបិទទ្វារយកក្រម៉ា ចងកនឹងធ្នឹមលើផ្ទះ ស្លាប់ដូចបំណងពេលប្អូនស្រី ចេញទៅផ្ទះអ្នកជិតខាង កាលវេលាម៉ោង ២០និង៣០ នាទីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ នង បូរិទ្ធ អាយុ ៣៣ឆ្នាំ ជាកសិករ មានប្អូនស្រីឈ្មោះ នង សុខណា អាយុ ២៣ឆ្នាំ ជាកសិករ ហើយទាំង ២នាក់ បងប្អូនមានទីលំនៅ ក្នុងភូមិកើតហេតុ។ ប្អូនស្រីសពឈ្មោះ នង សុខណា បានប្រាប់សមត្ថកិច្ចថា បងប្រុសរបស់គាត់ តាំងពីមុនចូលឆ្នាំខ្មែរមក មានជម្ងឺភ្លឹក ទោះជាដាស់អង្រួន ក៏មិនដឹងខ្លួន ហើយគាត់បានព្យាយាម ចងកសម្លាប់ខ្លួន តាមដើមឈើ លើផ្ទះ និងលើគោយន្ត ចំនួន ៤លើក រួចមកហើយ បានស្ត្រីជាប្អូននិងអ្នកជិតខាង ជួយសង្គ្រោះទាន់។
សពជនរងគ្រោះដូច មានកម្រោលចូល ពេលគាត់បម្រុងចងក ភ្នែកទាំងគូរលានចេញ ហើយឡើងពណ៌ក្រហម។ នៅយប់កើតហេតុ ប្អូនស្រីបានចេញពីផ្ទះ ទៅផ្ទះអ្នកជិតខាងមួយភ្លែត ពេលដើរត្រឡប់មកវិញ សំឡឹងមើលតាមប្រឡោះ បង្អួចផ្ទះខាងលើ ឃើញរូបបងប្រុសចងកហើយស្រែកអោយ អ្នកជិតខាងមកជួយ។ ពេលអ្នកជិតខាងចូលមកជួយ គឺកាំជណ្តើរក្នុងផ្ទះឡើងទៅលើ បងប្រុសបិតឃ្លុបដាក់កន្លឹះ និងទ្វាបង្អួច នៅលើផ្ទះក៏ដាក់គន្លឹះ ពួកគាត់បានដាក់ជណ្តើរឡើងតាមខាងមុខផ្ទះ ហើយគាស់ទ្វារបង្អួចជួយស្រាយ បងប្រុសយកទៅពេទ្យ តែបានខ្យល់ស្លាប់បាត់ហើយ៕
Source from: watphnom-news.com