យន្តហោះ​ចម្បាំង​ចិន​ហោះ​ប្រកិត​យន្តហោះ​យោធា​ជប៉ុន​ចម្ងាយ​៣០​ម៉ែត្រ​លើ​ដែន​តំបន់​មាន​ជម្លោះ​

យន្តហោះ​ចម្បាំង​ចិន​ហោះ​ប្រកិត​យន្តហោះ​យោធា​ជប៉ុន​ចម្ងាយ​៣០​ម៉ែត្រ​លើ​ដែន​តំបន់​មាន​ជម្លោះ​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន CHANNEL NEWS ASIA បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៤ ម្សិលមិញ ជប៉ុន​បានធ្វើការ​ចោទប្រកាន់​ទៅលើ​អាជ្ញាធរ​ចិន ដែល​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​នៅលើ​តំបន់​ដែនសមុទ្រ​កំពុងមាន​ជម្លោះ​យ៉ាង​ប្រកៀក​ប្រកិត ត្រឹម​ចម្ងាយ​ប្រមាណ​៣០​ម៉ែត្រ ប៉ុណ្ណោះ ពី​យន្តហោះ​យោធា​ជប៉ុន ដែល​អាច​ប្រឈម​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​យន្តហោះ​យោធា​របស់​ប្រទេស​ទាំង​២​ជាយថាហេតុ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ជប៉ុន បាន​ថ្លែង​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤ យន្តហោះ​ចម្បាំង​របស់​ចិន​ធុន SU-27 បាន​ហោះហើរ​ទៅ​ក្បែរ​យន្តហោះ​យោធា​ជប៉ុន​ធុន OP-3C ក្នុង​ចម្ងាយ​៣០​ម៉ែត្រ នៅលើ​ដែនទឹក​នៃ​សមុទ្រ​ចិន​ភាគ​ខាងកើត ដែល​កំពុងមាន​ជម្លោះ ខណៈដែល​យន្តហោះ​ចម្បាំង​របស់​ចិន​ធុន SU-27 ដដែល​នេះ ក៏បាន​ហោះហើរ​ទៅ​ក្បែរ​យន្តហោះ​យោធា​ជប៉ុន​ធុន YS-11 EB លើ​ដែន​តំបន់​កំពុងមាន​ជម្លោះ​គ្រប់គ្រង​ដោយ​ទីក្រុង TOKYO ផងដែរ​។​

​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៤ យន្តហោះ​ឈ្លបយកការណ៍​កម្រិត​ខ្ពស់​រយៈកម្ពស់​ហោះហើរ​១៨​គីឡូម៉ែត្រ​គ្មាន​មនុស្ស​បើកបរ​ធុន GLOBAL HAWK របស់​សហរដ្ឋអាមេរិក ដែល​អាច​ហោះហើរ​បាន​រយៈពេល​៣០​ម៉ោង បានចាប់ផ្តើម​ប្រតិបត្តិការ​លើកដំបូង​នៅ​ជប៉ុន​រហូតដល់​ខែតុលា ឆ្នាំ​២០១៤ ខាងមុខ ដោយ​ការដាក់​យន្តហោះ​ឈ្លបយកការណ៍​នេះ​ត្រូវបាន​មន្ត្រី​អាមេរិក អះអាងថា ក្នុង​គោលបំណង​តាមដាន​ដំណើរ​ខ្យល់ព្យុះ​ទី​ហ្វុ​ង ដែល​អាច​វាយប្រហារ GUAM នៅ​រដូវក្តៅ​។​

​ដោយឡែក​សារព័ត៌មាន​អន្តរជាតិ​នានា ក៏ដូចជា​មជ្ឈដ្ឋាន​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​យោធា​អន្តរជាតិ​បាន​ចុះផ្សាយ និង​លើកឡើងថា ការដាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ឈ្លបយកការណ៍​របស់​អាមេរិក​នេះ អាចជា​ការតាមដាន​កូរ៉េខាងជើង និង​ចិន នៅពេលដែល​ទីក្រុង​ព្យុងយ៉ាង​កំពុងអភិវឌ្ឍន៍​នុយក្លេអ៊ែរ ហើយ​ទីក្រុង​ប៉េកាំង​កំពុង​ពង្រីក​កម្លាំងយោធា លើ​ដែនសមុទ្រ​មាន​ជម្លោះ​ទាំង​ភាគ​ខាងកើត ទាំង​ភាគខាងត្បូង​៕​

chinese-fighter-jet-SU-27

Japan_Maritime_S1


Source from: www.dtn7.com

No comments:

Post a Comment