បើកឡាន​ទំនើប​បុក​អ្នកជិះ​ម៉ូតូ ជួយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ ហើយ​គេចខ្លួន​បាត់ស្រមោល​

បើកឡាន​ទំនើប​បុក​អ្នកជិះ​ម៉ូតូ ជួយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ ហើយ​គេចខ្លួន​បាត់ស្រមោល​

​ខេត្ដ​រតនគិរី៖អ្នក​ដំ​ណើរ២​​នាក់ត្រូវ​ជា​​កូន​​និង​​ម្តាយពេល​កំ​ពុង​​​ជិះ​​​ម៉ូ​តូ​ឌុប​​គ្នាត្រូវ​​រថ​យន្ដ​​ឡិច​​ស៊ី​សRX៣៣០

​ខេត្ដ​រតនគិរី ៖ អ្នក​ដំ​ណើរ ២​​នាក់ ត្រូវ​ជា​​កូន​​និង​​ម្តាយ ពេល​កំ​ពុង​​​ជិះ​​​ម៉ូ​តូ​ឌុប​​គ្នា ត្រូវ​​រថ​យន្ដ​​ឡិច​​ស៊ី​ស RX ៣៣០ មួយ​​គ្រឿង បើក​​​ក្នុង​​​ល្បឿន​​​លឿន ជ្រុល​​ទៅ​បុក​យ៉ាង​​ពេញ​ទំ​ហឹង នៅ​​ចំ​ណុច​​ផ្លូវ​បំ​បែក កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​៣០ នាទី​​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា មុខ​សណ្ឋាគារ​រតន​ស៊ី​ធី ក្នុងភូមិ​ទេស​អន្លង់ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​។​

​ជនរងគ្រោះ​មានឈ្មោះ តុលា អាយុ ១៨​ឆ្នាំ ត្រូវជា​កូន និង​ម្ដាយ​ឈ្មោះ កោះ ផ្លែ ជា​ជនជាតិ​ព្រៅ រស់នៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ដ​រតនគិរី ទាំង ២​នាក់ ម្ដាយ​និង​កូន បានធ្វើ​ដំណើរ តាម​ម៉ូតូ​មួយគ្រឿង​ម៉ាក វ៉េវ KS ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ហើយ​ចំណែក រថយន្ដ​បង្ក ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពុំមាន​ស្លាក​លេខ​នោះទេ ។​

​ក្រោយពេល​កើតហេតុ គេ​ឃើញ​អ្នកបើករថយន្ដ​ឡិច​ស៊ី​ស បាន​ឈប់ ហើយ​លើក​ជនរងគ្រោះ​ម្ដាយ​និង​កូន ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ដ រួច​ហើយក៏​បើករថយន្ដ គេចខ្លួន​បាត់ស្រមោល មិនដឹងថា អ្នកបើករថយន្ដ​បង្កហេតុ មានឈ្មោះ​អ្វី និង​រស់នៅ​ទីណា​នោះទេ​។ ស្ដ្រី​រងគ្រោះ​ត្រូវ រថយន្ដបុក បណ្ដាលឱ្យ​បាក់​ឆ្មេ​ញ បែកក្បាល និង​បាក់ដៃ​ខាងស្ដាំ ចំណែក​កូនប្រុស រងរបួស​ស្រាល​ប៉ុណ្ណោះ​៕

Wat 30059 Wat 300511


Source from: watphnom-news.com

No comments:

Post a Comment