ទំនងជា​ស្រវឹងស្រា​ដើរ​ធ្លាក់​អណ្តូង​លូ បាត់​មួយ​យប់​ប្រទះឃើញ លង់ទឹក​ស្លាប់​គួរ​ឲ្យ​សង្វេគ​

ទំនងជា​ស្រវឹងស្រា​ដើរ​ធ្លាក់​អណ្តូង​លូ បាត់​មួយ​យប់​ប្រទះឃើញ លង់ទឹក​ស្លាប់​គួរ​ឲ្យ​សង្វេគ​

ខេត្តកំពង់ឆ្នាំង៖ប្រ​ជា​ពល​រដ្ឋ​​បាន​​ប្រ​ទះ​ឃើញសព​​យុវ​ជន​​មាន​​ស​តិ​​មិន​ល្អ​​ម្នាក់ស្លាប់​​ក្នុង​​អ​ណ្តូង​​ទឹក​លូ​​ក្បែរ​​ផ្ទះគ្មាន​​ម​នុស្ស​​នៅស្ថិត​ក្នុង​​ភូមិ​​ព​ន្លៃស្រុក​​ប​រិបូណ៌បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល

ខេត្តកំពង់ឆ្នាំង ៖ ប្រ​ជា​ពល​រដ្ឋ​​បាន​​ប្រ​ទះ​ឃើញ សព​​យុវ​ជន​​មាន​​ស​តិ​​មិន​ល្អ​​ម្នាក់ ស្លាប់​​ក្នុង​​អ​ណ្តូង​​ទឹក​លូ​​ក្បែរ​​ផ្ទះ គ្មាន​​ម​នុស្ស​​នៅ ស្ថិត​ក្នុង​​ភូមិ​​ព​ន្លៃ ស្រុក​​ប​រិបូណ៌ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​ម៉ោង ១១​​ព្រឹក ថ្ងៃ​ទី​​៣០ ខែ​ឧសភាឆ្នាំ​២០១៤ ហើយ​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ថា  ជនរងគ្រោះ​ទំនង​ស្រវឹងស្រា ស្រេកទឹក​ដើរមក​អើត​អណ្តូង ឬ​ដើរមក​ដួល​លើ​មាត់​អណ្តូង បណ្តាលឱ្យ​ធ្លាក់​លង់​ស្លាប់ មិនមែនជា​ករណី​ឃាតកម្ម​ទេ​។

​សព​យុវជន​រងគ្រោះ មានឈ្មោះ នាថ អាយុ ២៥​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី និង​មាន​ទីលំនៅ​មិន​ពិតប្រាកដ ហើយ​ច្រើនតែ​មក​ដេក ស្នាក់នៅ​ផ្ទះកើតហេតុ ដែល​គ្មាន​មនុស្ស​រស់នៅ​។ រៀងរាល់ថ្ងៃ​យុវជន​រងគ្រោះ តែងតែ​ដើរ​សុំទាន និង​សុំ​បាយ​អ្នកស្រុក​ហូប ហើយ​ជួនកាល​ពេល​សុំ​គេ​បាន​លុយ យកទៅ​ទិញ​ស្រា​ផឹក ស្រវឹង​ស្ទើរ​មិន​លស់​ថ្ងៃ​ណា​ឡើយ មិនដឹង​ជា​ជនរងគ្រោះ តូចចិត្ត​រឿង​អ្វី​នោះទេ​។​

​រហូតដល់​ល្ងាច​ថ្ងៃទី​២៩ ខែឧសភា គេ​បានឃើញ​យុវជន​រងគ្រោះ ផឹកស្រា​ស្រវឹង​នៅ​ជិត បន្ទាយ​កងរាជអាវុធហត្ថ ស្រុក​បរិបូណ៌​។ រហូតដល់​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ដោយ​មិនឃើញ​ជនរងគ្រោះ ចេញទៅ​សុំទាន​គេ​ដូច​សព្វដង ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាននាំគ្នា​ទៅ​អើតមើល អណ្តូងទឹក ស្រាប់តែ​ប្រទះឃើញ យុវជន​រងគ្រោះ​ស្លាប់​ក្នុង​អណ្តូងទឹក មិនដឹង​តាំងពី​ពេលណា​ទេ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច ឱ្យ​ចុះមក​ពិនិត្យ​៕

Wat 300512 Wat 300516 Wat 300517



Source from: watphnom-news.com

No comments:

Post a Comment