រយៈពេល​ត្រឹម​៤​ខែ​ កូនប្រុស​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ បាន​ឡើង​ឋានៈ​ពី​អគ្គាធិការ​រង​ ទៅ​ជា​អគ្គាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​

រយៈពេល​ត្រឹម​៤​ខែ​ កូនប្រុស​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ បាន​ឡើង​ឋានៈ​ពី​អគ្គាធិការ​រង​ ទៅ​ជា​អគ្គាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​

​មិនមែន​ជា​រឿង​សាមញ្ញ​ពេក​ទេ​ដែល​ត្រឹម​រយៈពេល​៤​ខែ​សោះ​ កូនប្រុស​ម្នាក់​របស់​ឯកឧត្តម​ ចម​ ប្រសិទ្ធ​  ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ត្រូវ​បាន​ដំឡើង​ឋានៈ​ តួនាទី​ពី​អគ្គាធិការ​រង​ ទៅ​ជា​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ មាន​ងារ​ត្រូវ​ហៅ​ថា​ "​ឯកឧត្តម​"​ ដើម្បី​ជួយ​ការងារ​ដល់​ឪពុក​របស់​ខ្លួន​ ។​

​លោក​ ចម​ បូ​រិ​ទ្ធ​ ជា​កូនប្រុស​របស់​ឯកឧត្តម​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​(​ក្រសួង​ទើប​បង្កើត​ថ្មី​ ដែល​បាន​ពុះ​បំបែក​ចេញពី​អតីត​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២១៣/០១៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៣)​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១០៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៤​ ។​

​បច្ចុប្បន្ន​ លោក​ ចម​ បូ​រិ​ទ្ធ​ ត្រូវ​ទទួល​បានការ​តែងតាំង​ជា​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៦០១​ ចុះ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៤​ ពោល​គឺ​មាន​ងារ​ជា​ឯកឧត្តម​ក្នុង​រយៈពេល​ប្រមាណ​៤​ខែ​ក្រោយមក​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ បាន​បង្ហាញ​ថា​ របៀបរបប​ធ្វើការ​នៅ​ក្នុង​រាជការ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ជា​រឿយៗ​ ត្រូវ​ពឹងផ្អែក​ជា​ពិសេស​ទៅ​លើ​លុយកាក់​ និង​បក្ខពួក​និយម​ សែស្រឡាយ​ ទើប​អាច​ឡើងបុណ្យស័ក្តិ​ អាច​ទទួល​បាន​លាភសក្ការៈ​ ផលប្រយោជន៍​ ។​ ដូច្នេះ​ហើយ​ ទើប​តាម​បណ្តា​ស្ថាប័ន​ ក្រសួង​ មន្ទីរ​នានា​ តែង​មាន​កូនចៅ​ បងប្អូន​ សាច់ញាតិ​ក្រុម​គ្រួសារ​យិ​ត​យោងគ្នា​ឲ្យ​ឡើង​កាន់​តំ​ណែ​ង និង​មាន​តួនាទី​ជា​បន្តបន្ទាប់​ ដែល​ជា​បច្ច័យ​អាក្រក់​បំផុត​ ប៉ះពាល់​ដល់​ដំណើរការ​អភិបាលកិច្ច​ល្អ​ ឲ្យ​ក្លាយទៅជា​អភិបាលកិច្ច​មហា​អាក្រក់​ ៕​

Cham-Borith-2.jpgdsd Cham-Borith-20


Source from: www.dtn7.com

No comments:

Post a Comment