World​ Cup​ 2014​ ៖​ បារាំង​លេខ​១​ និង​ស្វី​ស​លេខ​២​ ក្នុង​ពូ​ល​E​ ខណៈ​អា​ហ្ស​ង់​ទី​ន​ លេខ​១​ និង​នី​ហ្សេ​រី​យ៉ា​ លេខ​២​​ ក្នុង​ពូ​ល​F

World​ Cup​ 2014​ ៖​ បារាំង​លេខ​១​ និង​ស្វី​ស​លេខ​២​ ក្នុង​ពូ​ល​E​ ខណៈ​អា​ហ្ស​ង់​ទី​ន​ លេខ​១​ និង​នី​ហ្សេ​រី​យ៉ា​ លេខ​២​​ ក្នុង​ពូ​ល​F

ដំណើរការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​(World​ Cup)​ លើក​ទី​២០​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤​នេះ​ បាន​រក​ឃើញ​ក្រុម​ធ្លាក់​និង​ក្រុម​ឆ្លង​ផុត​(​ឈ្នះ​)​ ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​E​ (​បារាំង​,​ ស្វី​ស​,​ ហុង​ឌុ​យ​រ៉ា​ស់​ និង​ អេ​ក្វា​ឌ័​រ​)​ និង​ពូ​ល​F​ ហើយ​(​អា​ហ្ស​ង់​ទី​ន​,​ នី​ហ្សេ​រី​យ៉ា​,​ បូ​ស្នៀ​អា​ហ្សេ​កូ​វី​ន​ និង​ អ៊ី​រ៉​ង់​)​ ដោយ​ក្រុម​ជម្រើសជាតិ​ហុង​ឌុ​យ​រ៉ា​ស់​ និង​ អេ​ក្វា​ឌ័​រ​ ក្នុង​ពូ​ល​E​ ខណៈ​បូ​ស្នៀ​អា​ហ្សេ​កូ​វី​ន​ និង​អ៊ី​រ៉​ង់​ ក្នុង​ពូ​ល​F​ ជា​ក្រុម​ធ្លាក់​ ត្រូវ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ ។​ រីឯ​ក្រុម​ជម្រើសជាតិ​បារាំង​ និង​ ស្វី​ស​ ក្នុង​ពូ​ល​E​ ព្រមទាំង​អា​ហ្ស​ង់​ទី​ន​ និង​នី​ហ្សេ​រី​យ៉ា​ ក្នុង​ពូ​ល​F​ ជា​ក្រុម​ឈ្នះ​ បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ឈាន​ទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ។​ ដោយឡែក​ក្រុម​ជម្រើសជាតិ​ដែល​ទទួល​បាន​លេខ​១​ និង​លេខ​២​ ក្នុង​ពូ​ល​E​ ព្រមទាំង​លេខ​១​ និង​លេខ​២​ ក្នុង​ពូ​ល​F​ គឺ​ ៖

​ពូ​ល​E​ ៖​ បន្ទាប់​ពី​លេង​ឈ្នះ​ហុង​ឌុ​យ​រ៉ា​ស់​ (៣-០)​ ឈ្នះ​ស្វី​ស​ (៥-២)​ និង​ស្មើ​អេ​ក្វា​ឌ័​រ​ (០-០)​ ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ទទួល​បាន​៧​ពិន្ទុ​ ។​ ដោយឡែក​ ក្រុម​ជម្រើសជាតិ​ស្វី​ស​ បន្ទាប់​ពី​លេង​ឈ្នះ​អេ​ក្វា​ឌ័​រ​ (២-១)​ ចាញ់​បារាំង​ (២-៥)​ និង​ឈ្នះ​ហុង​ឌុ​យ​រ៉ា​ស់​ (៣-០)​ ទទួល​បាន​៦​ពិន្ទុ​ ។​ ដូច្នេះ​ ក្រុម​ជម្រើសជាតិ​បារាំង​(France)​ ទទួល​បាន​លេខ​១​ ក្នុង​ពូ​ល​ និង​ ស្វី​ស​ (Switzerland)​ទទួល​បាន​លេខ​២​ក្នុង​ពូ​ល​ ។​

​ពូ​ល​F​ ៖​ បន្ទាប់​ពី​លេង​ឈ្នះ​បូ​ស្នៀ​អា​ហ្សេ​កូ​វី​ន​(២-១)​ ឈ្នះ​អ៊ី​រ៉​ង់​ (១-០)​ និង​ឈ្នះ​នី​ហ្សេ​រី​យ៉ា​ (៣-២)​ ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ទទួល​បាន​៩​ពិន្ទុ​ ។​ ដោយឡែក​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ បន្ទាប់​ពី​លេង​ស្មើ​អ៊ី​រ៉​ង់​ (០-០)​ ឈ្នះ​បូ​ស្នៀ​អា​ហ្សេ​កូ​វី​ន​(១-០)​ និង​ចាញ់​អា​ហ្ស​ង់​ទី​ន​(២-៣)​ ទទួល​បាន​៤​ពិន្ទុ​ ។​ ដូច្នេះ​ ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​(Argentina)​ ទទួល​បាន​លេខ​១​ក្នុង​ពូ​ល​ និង​នី​ហ្សេ​រី​យ៉ា​ (Nigeria)​ ទទួល​បាន​លេខ​២​ក្នុង​ពូ​ល​ ។​

​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ គឺ​ក្រុម​ជម្រើសជាតិ​បារាំង​ (​លេខ​១​ពូ​ល​E​ )​ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ (​លេខ​២​ពូ​ល​F)​ នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ និង​ក្រុម​ជម្រើសជាតិ​ស្វី​ស​(​លេខ​២​ពូ​ល​E)​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ (​លេខ​១​ពូ​ល​F)​ នៅ​ថ្ងៃ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០១៤​ ខាង​មុខ​បន្ត​ទៀត​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្រុម​ជម្រើសជាតិ​ហុង​ឌុ​យ​រ៉ា​ស់​,​ អេ​ក្វា​ឌ័​រ​ ,​បូ​ស្នៀ​អា​ហ្សេ​កូ​វី​ន​ និង​អ៊ី​រ៉​ង់​ ដែល​ជា​ក្រុម​ធ្លាក់​ក្នុង​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​E​ និង​ពូ​ល​F​ នោះ​ នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​៨​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ក្រុម​នីមួយៗ​ ពី​សហព័ន្ធ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ​ (FIFA)​ ខណៈ​ក្រុម​ជម្រើសជាតិ​បារាំង​,​ ស្វី​ស​,​ អា​ហ្ស​ង់​ទី​ន​ និង​នី​ហ្សេ​រី​យ៉ា​ ជា​ក្រុម​ឈ្នះ​ ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​E​ និង​ពូ​ល​F​ នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​៩​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ក្រុម​នីមួយៗ​ ៕​

Argentina-Nigeria France-Switzerland


Source from: www.dtn7.com

No comments:

Post a Comment