ឃាត់ខ្លួន​មេ​ឆ្នោត ៥​នាក់​នៅ​ក្រុង​បាត់ដំបង ដែល​បើក​អាជីវកម្ម ផ្គើន​ការណែនាំ​របស់​ប៉ូលីស​

ឃាត់ខ្លួន​មេ​ឆ្នោត ៥​នាក់​នៅ​ក្រុង​បាត់ដំបង ដែល​បើក​អាជីវកម្ម ផ្គើន​ការណែនាំ​របស់​ប៉ូលីស​

​ខេត្តបាត់ដំបង៖ដោយ​សារ​តែ​​មិន​​ស្តាប់តាម​​ការ​អប់​រំ​​ទូ​ន្មានរបស់​​ស​មត្ថ​កិច្ច​​នគ​​រ​បាលទី​តាំង​​លក់​​ឆ្នោតនៅ​​ក្រុង​​បាត់​ដំ​បងមួយ​ចំ​នួន​​ត្រូវ​បាន​​ប​ង្ក្រាបកាល​ពី​វេលា​ម៉ោង

​ខេត្តបាត់ដំបង ៖ ដោយ​សារ​តែ​​មិន​​ស្តាប់ តាម​​ការ​អប់​រំ​​ទូ​ន្មាន របស់​​ស​មត្ថ​កិច្ច​​នគ​​រ​បាល ទី​តាំង​​លក់​​ឆ្នោត នៅ​​ក្រុង​​បាត់​ដំ​បង មួយ​ចំ​នួន​​ត្រូវ​បាន​​ប​ង្ក្រាប កាល​ពី​វេលា​ម៉ោង ២​​​និង​​​៣០ នា​ទី​​រសៀ​ល​​ថ្ងៃ​ទី​​​១ ខែ​មិ​ថុ​នា ឆ្នាំ​​២០​១៤ ឃាត់​ខ្លួន​​បាន​មេ​ឆ្នោត ៥​នាក់ និង​វត្ថុតាង​កន្ទុយលេខ​មួយចំនួន ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​។​

​លោក ឈឿង គឹម​សុង ប្រធាន​ក្រុមនគរបាល បង្ការ​បង្ក្រាប​នៃ​ការិយាល័យ ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹងថា មុន​ចុះបង្ក្រាប​ទីតាំង​លក់​ឆ្នោត លោក ស ថេត ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង ចុះ​ដល់ទី​តាំង​ទាំងនោះ ដើម្បី​អប់រំ​នែ​ណាំ​ជាច្រើនលើក អោយ​ឈប់​លក់​តែមាន​ទីតាំង​មួយចំនួន បាន​ផ្គើន​ទៅ​និង​សមត្ថកិច្ច​។ ទីតាំង​ល្បែង​លក់​ឆ្នោត​៦ កន្លែង ត្រូវបាន​បង្ក្រាប ឃាត់​មនុ​ស្សបាន ៥​នាក់ រួមមាន ៖

​ទីតាំង​ទី​១ ចំណុច​ក្បែរ​ហាង​ពន្លឺ​ត្បូង ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ អ្នកលក់​ឆ្នោត​មានឈ្មោះ សេង ផន ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ មាន​ទីលំនៅ ទីតាំង​កើតហេតុ​។ ទី​២ ចំណុច​ទល់មុខ​ភោជនីយដ្ឋាន​លី​លី ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ អ្នកលក់​ឆ្នោត​មានឈ្មោះ ទូច រី ភេទ​ស្រី អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ​។ ទី​៣ ចំណុច​ភូមិ​វត្ត​លៀប ក្នុង​សង្កាត់​ចំការ​សំរោង អ្នកលក់​ឈ្មោះ ម៉ក់ អ៊ិន ភេទ​ប្រុស អាយុ ៧២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។

​ទី​៤ ចំណុច​សាលារៀន​វត្ត​កំផែង ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ អ្នកលក់​ឈ្មោះ ឡុង រតនា ភេទ​ស្រី អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង​។ ទី​៥ ចំណុច​សាលារៀន​វត្ត​កំផែង ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ អ្នកលក់​ឈ្មោះ កៅ គឹម​ស៊ា ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ ជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ និង​ទី​៦-​ទីតាំង​ចំណុច​ភូមិ​តា​ព្រូ​ច សង្កាត់​ក្តុល​ដូនទាវ អ្នកលក់​ជា​ស្ត្រី ពេល​សមត្ថកិច្ច​ចុះ​ឃាត់ សុំ​ទៅ​បត់ជើង​ហើយ​គេចខ្លួន​បាត់ស្រមោល​។​

​ពាក់ព័ន្ធ​ករណីនេះ​លោក ម៉េង លាង នាយរង​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល បានអោយដឹងថា ចំពោះ​ចំណុច​ទីតាំង មុខ​សាលារៀន​វត្ត​កំផែង ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ អ្នកលក់​ឈ្មោះ កៅ គឹម​ស៊ា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជា​គ្រូបង្រៀន មាន​ទីលំនៅ ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ សមត្ថកិច្ច​ធ្លាប់​អប់រំ​ជាច្រើនលើក ហើយ​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៤ បាន​ឃាត់​យកមក​អប់រំ នៅ​ការិយាល័យ​ផាកពិន័យ មិន​រាងចាល​ផ្គើន និង​សមត្ថកិច្ច​ដោយបាន​បើក​លក់​ឆ្នោត បណ្តាលអោយ​អ្នកលេង ដាក់​កង់​ម៉ូតូ​រថយន្ត កកស្ទះ​ពេញ​ផ្លូវ មាន​ភាព​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់​៕

Wat 02066


Source from: watphnom-news.com

No comments:

Post a Comment